ជួល​ស្រី​ស្រាត​រាំ​ក្នុង​ពិធី​បុណ្យសព​ឪពុក​នៅ​តៃវ៉ាន់ (មានវីដេអូឃ្លីប)


BBC កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា ពិធី​បុណ្យសព​របស់​អតីត​អ្នកនយោបាយ​តៃវ៉ាន់​មួយ​រូប មានការ​ចាប់អារម្មណ៍​ខ្លាំង ដោយ​កូនប្រុស​បាន​ជួល​ស្រី​រាំ​ស្រាត​ចំនួន​៥០​នាក់ ឱ្យ​រាំ​ឱប​សសរ​លើដំបូល​រថយន្ត​ក្នុង​ក្បួន​ដង្ហែ​សព ព្រោះ​ចង់ឱ្យ​ព្រលឹង​ឪពុក​មាន​សេចក្តីសុខ​ទៅ​កាន់​សុគតិភព ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ថា រឿង​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ មក​រា ២០១៧ ។ សារព័ត៌មាន​«​តៃវ៉ាន់​ញូ​វ​»​បញ្ជាក់​ថា ពិធី​ដង្ហែ​សព​របស់​លោក​តុង សៀង មាន​ស្រី​ស្លៀក​ខើច​ខ្លី​ឈុត​​ពណ៌​ខ្មៅ រាំ​កាច់ចង្កេះ​ឱប​សសរ​លើដំបូល​រថយន្ត​ហ្ស៊ី​ប ក្រោម​សំឡេង​សាទរ​ដ៏​អធិកអធម​ក្នុង​ពិធី​ដង្ហែ​សព​នៅ​ភាគ​ខាងត្បូង​តៃ​វ៉ា​ន់ ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។
បុរស​​ជា​កូនប្រុស​រៀបរាប់​ថា លោក​តុង សៀង ជា​ឪពុក​ចូល​ចិត្តការ​សប្បាយ ហើយ​សង្ឃឹមថា ពិធី​បុណ្យសព​ដោយ​មាន​ស្រី​រាំ​ស្រាត​ធ្វើ​ឱ្យ​គាត់​បាន​ទៅ​កាន់​សុគតិភព ៕

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ