រាជធានីភ្នំពេញ ៖ សមាជិកអាស៊ានចំនួន៩ប្រទេសនឹងពិចារណាចំពោះកិច្ចព្រមព្រៀងជាឯកចន្ទៈចំនួន៥ចំណុច ដែលឯកភាពគ្នារួមកន្លងមក បើសិនប្រទេសមីយ៉ាន់ម៉ានៅតែអនុវត្តទោសប្រ.ហាជីវិតចំពោះអ្នកទោស ។ នេះបើតាមប្រេសិតពិសេសអាស៊ានបញ្ជាក់បែបនេះ ខណៈថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ាបានអនុវត្តទោសប្រ.ហាជីវិតអ្នកនយោបាយចំនួន៤រូប កាលពីពេលកន្លងមកថ្មីៗនេះ ។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែសីហា នៅទីស្តីការក្រសួងការបរទេសឯកឧត្តមប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ានបានលើកឡើងថា នៅពេលបច្ចុប្បន្នភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនទាន់បញ្ឈប់ការវា.យប្រ.ហារគ្នានៅឡើយនោះទេ ។
ពីព្រោះថា ភាគីទាំងនោះមិនមានភាពជឿជាក់គ្នាទៅវិញទៅមក ។ ហើយវាក៏ទាក់ទង និងអធិបតេយ្យភាពរបស់តុលាការនៅមីយ៉ាន់ម៉ាផងដែរ ។ «នេះជាការដើរថយក្រោយនៃការបញ្ហាឆន្ទៈក្នុងការដោះស្រាយជម្លោះដោយ ភាគីនីមួយៗ ជាក់ស្តែងការវា.យគ្នានៅតែបន្ត ដូច្នេះកិច្ចសន្ទនាចរចាមិនអាចប្រហែលជាមិនងាយកើតឡើងនោះទេ ។ ពីព្រោះភាគីទាំងអស់មិនងាយដើរចូលតុចរចា ហើយប្រសិនបើយើងមិនបញ្ឈប់ការចរចានោះ »។ នេះបើតាមប្រេសិសពិសេសអាស៊ាន។
ជាមួយគ្នានោះដែរឯកឧត្តមថា អាស៊ានចង់ឲ្យមានការបើកទ្វារក្នុងការចូលតុចរចាគ្នារវាងគ្រប់ភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលអនុញ្ញឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលចាត់ទុកថា ជាក្រុមភាវករ ដូចជា ៖ ក្រុមPEF ដែលក្រុមនេះមុនមកគេមិនអនុញ្ញាតឲ្យចូលតុចរចានោះទេ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមប្រាប់ទៅទីក្រុងណៃពិដោថា ក្នុងអាណត្តិជាប្រេសិតពិសសគឺត្រូវតែមានការចរចាទំនាក់ទំនងជាមួយក្រប់ភាគីពាក់ព័ន្ធទាំងអស់។ ហើយសូមអ្នកទាំងគ្នាយល់ថាកិច្ចចរចាទាំងអស់ត្រូវធ្វើឡើងក្នុងរូបភាពសម្ងាត់ ដោយមិនអាចប្រកាសប្រាប់ថាយើងបានធ្វើអ្វីទាំងអស់នោះទេ។ ឯកឧត្តមក៏បានលើកឡើងថាបញ្ហាដែលមួយគឺតើងទីក្រុងណៃពិដោអនុញ្ញាតឲ្យកំណត់ឲ្យប្រសិតពិសេសអាស៊ានជួបជាមួយភាគីពាក់ព័ន្ធមីយ៉ាន់ម៉ាឬអត់0x017d7 នេះជាផ្នែកមួយនៃ ការវាស់ស្ទង់ក៏ដូចជាគណនាថា តើទីក្រុងណៃពិដោមានឆន្ទៈប៉ុណ្ណាក្នុងការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចកន្លងមក។
ឯកឧត្តមញ្ជាក់ថា៖«ក្នុងនាមជាប្រេសិតពិសេសខ្ញុំមានសិទ្ធិធ្វើការទំនាក់ទំនងក៏ដូចជាសន្ទាជាមួយភាគីទាំងអស់ទាំងក្នុងនិងក្រៅមីយ៉ាន់ម៉ា ប៉ុន្តែដើម្បីកសាងទំនុកចិត្តយើង ត្រូវចាប់ផ្តើមពីតួអង្គណាមួយ តែដើម្បីកសាងទំនុកចិត្តគឺត្រូវចាប់ផ្តើមពីទីក្រុងណៃពិដោ ។ យើងបានកសាងជាមួយទីក្រុងណៃពិដោហើយបានបើកផ្លូវនៃកិច្ចចរចាខ្លះដែរ ។ តើខ្ញុំសួរតើខ្ញុំគួរដុតស្ពានដែលខ្ញុំកសាងនោះឬទេ0x017d7 តែខ្ញុំគិតថាមិនគួរទេ ប៉ុន្តែក្នុងនាមជាប្រេសិតពិសេសខ្ញុំនឹងធ្វើតាមកិច្ចព្រមព្រៀង៥ចំណុច ដែលសម្រេចដោយប្រមុខដឹកនាំទាំង១០របស់អាស៊ាននៅទីក្រុងយ៉ាកាតាឆ្នាំ២០២១»។
ឯកឧត្តមបន្ថែមថាសម្រាប់អាណត្តិជាប្រេសិតពិសេសអាស៊ាននេះឯកឧត្តមនឹងខិតខំបំពេញឲ្យបានហើយពាក់ព័ន្ធនឹងទស្សនៈលើកទី៣នៅប្រទេសមីយ៉ាន់ម៉ានោះខ្ញុំមិនបោះបង់កិច្ចខិតខំប្រឹងប្រែងនៅមីយ៉ាន់ម៉ានោះទេ ។ តែបញ្ហាប្រ.ហារជីវិតដែលទើបកើតឡើងនៅ មីយ៉ាន់ម៉ាប្រទេសសមាជិកអាស៊ានទាំង៩បានឯកភាពគ្នាក្នុងការពិនិត្យពីវឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានអាទិត្យឬខែចុងក្រោយនេះ។
ឯកឧត្តមក៏បានលើកឡើងថាឯកឧត្តមនឹងធ្វើទស្សនៈកិច្ចនៅមីម៉ាន់ម៉ានៅដើមខែកញ្ញាខាងមុខនេះ ។ បើសិនក្នុងកំឡុងពេលនេះវឌ្ឍនភាពបញ្ជាក់វិជ្ជមាននោះសមាជិកអា ស៊ាននឹងគិត គូរពីសេចក្តីសម្រេចថ្មីម្តងទៀត។
យ៉ាងណាក្តីឯកឧត្តមថាពីមុនឡើងឯកឧត្តមមិនធ្វើទស្សនៈកិច្ចទីក្រុងណៃពិដោនៅខែកញ្ញទេនៅប៉ុន្តែខ្ញុំនិយាយបើសិនមានការប្រហារជីវិតបន្ថែមទៀតនោះយើងធ្វើការពិចារណាឡើងវិញហើយជំហររបស់យើងក៏ត្រូវធ្វើការកែប្រែនិងពិចារណាឡើងវិញដែរ។រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង៩បានឯកភាពលោកសំណើរនេះ៕
ចែករំលែកព័តមាននេះ