ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កាត់ទោស​អតីតមន្ត្រី​អភិរក្ស​ខ្លាឲ្យ​ជាប់គុក​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក​ជាង១០​លាន​ដុល្លារ

1 ឆ្នាំ មុន

តុលាការ​ចិន​បាន​កាត់ទោស​អតីតមន្ត្រី​ជាន់ខ្ពស់​នៅ​ឧទ្យាន​ជាតិ​សត្វ​ខ្លា ឲ្យ​ជាប់គុក​មួយ​ជីវិត​កាលពី​ថ្ងៃ​សុក្រ ទី៥ ​សីហា ពី​បទ​ទទួលយក​សំណូក​ជិត ៩០​លាន​យ័ន (១៣,៣​លាន​ដុល្លារ​)​។ លោក Jing Dongwen…

តុលាការ​ចិន​បាន​កាត់ទោស​អតីតមន្ត្រី​ជាន់ខ្ពស់​នៅ​ឧទ្យាន​ជាតិ​សត្វ​ខ្លា ឲ្យ​ជាប់គុក​មួយ​ជីវិត​កាលពី​ថ្ងៃ​សុក្រ ទី៥ ​សីហា ពី​បទ​ទទួលយក​សំណូក​ជិត ៩០​លាន​យ័ន (១៣,៣​លាន​ដុល្លារ​)​។

លោក Jing Dongwen អតីត​នាយករង​នៃ​ឧទ្យាន​ជាតិ​ខ្លា​នៅ​ក្នុង​ខេត្ត Jilin និង Heilongjiang ត្រូវ​បាន​តុលាការ​ដក​ហូ​ក​សិទ្ធិ​នយោបាយ​មួយ​ជីវិត ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​ត្រូវ​បាន​រឹបអូស​។

សេចក្តី​ប្រកាស​លើ​វេ​ប​សាយ​របស់​តុលាការ​គឺជា​ការ​កាត់ទោស​ដ៏​កម្រ​លើ​មន្ត្រី​អភិរក្ស​ចិន​។

សូម​បញ្ជាក់​ថា លោក Jing Dongwen អតីត​នាយករង​នៃ​រដ្ឋបាល​ព្រៃឈើ និង​វាលស្មៅ​របស់​រដ្ឋ​ចិន បាន​ប្រើប្រាស់​តំណែង​របស់​លោក​ដើម្បី​ផលប្រយោជន៍​ចាប់ពី​ខែមីនា ឆ្នាំ ២០០០ ដល់​ខែមិថុនា ឆ្នាំ ២០១៣ ដើម្បី​ទទួលយក​សំណូក​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ជា​ច្រើន​ដូច​ជា​តំបន់​លទ្ធកម្ម​ឈើ និង​គម្រោង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ