ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញ​ឈើ​ឆ្លង​ដែន​ទៅ​វៀតណាមនៅ​តែ​បន្ត​កើត​មាន​ជា​​ហូរហែរាល់ថ្ងៃ

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖​ ជំនួញ​ឈើប្រណីតនាំ​ឆ្លង​ដែន​ទៅ​វៀតណាម​តាម​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​ស្នួល ​ខេត្តក្រចេះ នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​តាម​ក្រ​វ៉ា​ត់​ព្រំដែន​ថា​ «មិន​មាន​នោះ​ទេ ពីព្រោះ​ខាង​វៀត​ណាម​បិទ​ជាង​មួ​យស​ប្តា​ហ៍​ហើយ» ​។ បើ​ទោះបីជា​ការ​អះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​បណ្ដា​ច្រករបៀង​ខាងលើ​ថា…

ខេត្តក្រចេះ ៖​ ជំនួញ​ឈើប្រណីតនាំ​ឆ្លង​ដែន​ទៅ​វៀតណាម​តាម​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​ស្នួល ​ខេត្តក្រចេះ នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​តាម​ក្រ​វ៉ា​ត់​ព្រំដែន​ថា​ «មិន​មាន​នោះ​ទេ ពីព្រោះ​ខាង​វៀត​ណាម​បិទ​ជាង​មួ​យស​ប្តា​ហ៍​ហើយ» ​។

បើ​ទោះបីជា​ការ​អះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​បណ្ដា​ច្រករបៀង​ខាងលើ​ថា ​មិន​មាន​បទល្មើស​ឆ្លង​ដែន​យ៉ាងណា​ក៏​ដោយ តែ​គេ​សង្កេតឃើញ​សកម្មភាព​នៃ​ការ​ចរាចរណ៍​ឈើ​តាម​រថយន្ត​ និង​តាម​ម៉ូតូ​គឺ​បាន​ដឹក​ជញ្ជូន​ចេញពី​តំបន់​ផ្សេង​មក​កាន់​ច្រក​កា​បី ​ឬ​ច្រក​ក្រ​ញ៉ូ​ង​សែន​ជ័យ និង​ប្រមូល​នាំ​ឆ្លង​ដែន​ទៅ​វៀតណាម​តាម​ច្រក​ងាំ​៦២ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ភាគ ច្រើន​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រូបភាព​ដឹក​តាម​ម៉ូតូ​ជញ្ជូន​ជា​រៀងរាល់ថ្ងៃ យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ចាំ​ទទួល​ទិញ​នៅ​ក្រ​វ៉ា​ត់​ព្រំដែន​ច្រក​ងាំ​៦២ បាន​យ៉ាង​រលូន​ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ។

កាលពី​ទី​២ ខែ សីហា​នេះ ក្រុម​អ្នក​សារ​ព័ត៌មានបាន​ចុះ​ផ្តិត​យក​រូបភាព​អំពី​សកម្មភាព​របស់​ឈ្មួញ​វៀតណាម​បាន​ព្យា​ង​យក​ឈើ​បណ្ដែត​ទឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នៅ​តាម​ក្រ​វ៉ា​ត់​ព្រំដែន​នោះ​ផ្ទាល់​តែ​ម្តង ហើយ​​នៅ​យប់​ថ្ងៃ​ទី​៥ ខែសីហា​នេះ​ សកម្មភាព​ដឹក​ជញ្ជូន​តាម​ម៉ូតូ​និង​រថយន្តសាំ​យ៉ុ​ង ក៏​នៅ​តែ​បន្ត​កើត​មាន ដ៍​ដែរ ហើយ​សកម្មភាព​បែប នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថា​តែងតែ​កើត​មាន​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា សកម្មភាព​រាល់​បទល្មើស​ឆ្លង ដែន​បាន​គឺ​ត្រូវ​តែ​ឆ្លងកាត់​មនុស្ស​បី​នាក់​ដែល​មានឈ្មោះ ឃឿ​ន មន្ត្រី​យោធា​នៅ​តំបន់​នោះ​លោក ទូច សីហា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន និង​តា វី ជន ជាតិ​វៀតណាម ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ មនុស្ស​៣​នាក់​នោះ​មាន​ទំនាក់ ទំនង​ល្អជា​មួយ​ខាង​ភាគី​វៀត ណា​ម​ហើយ​រាល់​ការ​ចរាចរណ៍​ឈើ គឺ​ត្រូវ​តែ​ឆ្លងកាត់​មនុស្ស​សំខាន់​៣​នាក់​នេះ​សិន​ទើប​អាច​ដំណើរការ​ទៅ​បាន​រលូន​បើ​ទោះបីជា​លក្ខណៈ​តូច​ធំ​យ៉ាងណា​ក៏​ដោយ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ