ក្តៅៗ! ចិនដាក់ទណ្ឌកម្មលោកស្រី Pelosi ក្រោយទៅទស្សនកិច្ចនៅកោះតៃវ៉ាន់
ចិន ៖ មហាយក្សចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មប្រធានសភាអាមេរិក លោកស្រី Nancy Pelosi
ចិន ៖ មហាយក្សចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មប្រធានសភាអាមេរិក លោកស្រី Nancy Pelosi
ចិន ៖ មហាយក្សចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មប្រធានសភាអាមេរិក លោកស្រី Nancy Pelosi និងគ្រួសាររបស់គាត់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពញ៉ុះញ៉ង់របស់គាត់ បន្ទាប់ពីបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសចិននៅថ្ងៃសុក្រ ទី ៥ សីហានេះ។
ក្រសួងនិយាយក្នុងសេចក្តីប្រកាសថា «ទោះបីមានការព្រួយបារម្ភខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ចិនក៏ដោយ លោកស្រី Pelosi នៅតែធ្វើដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលជាការជ្រៀកជ្រែងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងរបស់ចិន បំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន និងគំរា.មកំហែងដល់សន្តិភាព និងស្ថិរភាពចក្រសមុទ្រតៃវ៉ាន់»។
សូមរម្លឹកថា លោកស្រី Nancy Pelosi វ័យ ៨២ឆ្នាំដែលជាមន្ត្រីធំបំផុតទី ២របស់អាមេរិក បន្ទាប់ពីប្រធានាធិបតី Joe Biden បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ដោយមិនអើពើនឹងការព្រមានរបស់ចិនឡើយ។
លោកស្រីបានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen និងប្រធានសភាតៃវ៉ាន់។ ដំណើរទស្សនកិច្ចនោះបានធ្វើឲ្យចិនខឹងសម្បារយ៉ាងខ្លាំង និងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ