ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ឥណ្ឌា​លើ​កិច្ចព្រមព្រៀង​លក់​សណ្តែក

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កិច្ចព្រមព្រៀង​នេះ​ទាក់ទង​នឹង​រដ្ឋាភិបាល​ឥណ្ឌា​ស្នើ​ទិញ​សណ្តែកខៀវ និង​បៃតង​ចំនួន​៩០​ម៉ឺន​តោន​ពី​មី​យ៉ា​ន់​ម៉ា ។

ជំនួយការ​លេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កិច្ចព្រមព្រៀង​នេះ​ទាក់ទង​នឹង​រដ្ឋាភិបាល​ឥណ្ឌា​ស្នើ​ទិញ​សណ្តែកខៀវ និង​បៃតង​ចំនួន​៩០​ម៉ឺន​តោន​ពី​មី​យ៉ា​ន់​ម៉ា ។

ជំនួយការ​លេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក Khin Maung Lwin បាន​ប្រាប់​កាសែត The Myanmar Times កាលពី​ពេល​ថ្មី​ៗ​ថា ៖ « យើង​បាន​ជូនដំណឹង​ដល់​ពួក​គេ​ពី​ជំហរ​របស់​យើង ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ឆ្លើយ​តប​ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ទេ ។ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ រហូត​ដល់​មានការ​ឆ្លើយ​តប​ពី​ពួក​គេ​សិន » ។

ប្រទេស​ឥណ្ឌា គឺជា​អតិថិជន​ទិញ​សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ដ៏​សំខាន់​របស់​មី​យ៉ា​ន់​ម៉ា​។ ពួក​គេ​ទិញ​ភាគច្រើន​ពី​ពាណិជ្ជករ​សណ្តែក​ឯកជន ។ កាលពី​ឆ្នាំ​មុន ប្រទេស​នេះ​បាន​ទាក់ទង​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​សណ្តែក​នៅ​ឆ្នាំ​២០១៧ ។

លោក Khin Maung Lwin ឱ្យ​ដឹង​ថា ឥណ្ឌា​ចង់​ទិញ​សណ្តែកខៀវ​តម្លៃ​៧០០​ដុល្លារ​ក្នុង​១​តោន គឺជា​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​។ ក្រសួងពាណិជ្ជកម្ម​ឆ្លើយ​តប​ថា មី​យ៉ា​ន់​ម៉ា​អាច​លក់​សណ្តែកខៀវ​បាន​ដូចនឹង​តម្លៃ​ទីផ្សារ​ប៉ុណ្ណោះ​។ លិខិត​របស់​ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ ដែល​រួម​មាន​ទាំង​ភាព​ខុស​គ្នា​នៃ​សណ្តែក និង​បញ្ហា​ពាក់ព័ន្ធ ។ លោក​ថ្លែង​ថា ៖ « យើង​បាន​ជូនដំណឹង​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ថា មី​យ៉ា​ន់​ម៉ា​ចង់​លក់​សណ្តែក​ក្នុង​តម្លៃ​ទីផ្សារ » ។

ឥណ្ឌា​ចង់បាន​លិខិត​នៃ​ប្រព័ន្ធ​ឥណទាន​កំណត់​ការ​ទូទាត់ បន្ទាប់​ពី​ការ​ដឹក​សណ្តែក​ដល់​ឥណ្ឌា ប៉ុន្តែ​ភាគី​មី​យ៉ា​ន់​ម៉ា​ចង់​ឲ្យ​មានការ​បង់ប្រាក់​មុន តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ ។

លោក Soe Win Maung ទីប្រឹក្សា​នៃ​សមាគម​នេះ​ឱ្យ​ដឹង​ថា ៖ « យើង​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​សម្រាប់​ការ​ទិញ ប៉ុន្តែ​យើង​នៅ​មានរឿង​ជា​ច្រើន​ដើម្បី​ដោះស្រាយ ជា​ពិសេស​តម្លៃ ខណៈ​ឈ្មួញ​ជា​ច្រើន​ចង់​លក់​ក្នុង​តម្លៃ​បច្ចុប្បន្ន » ។

មី​យ៉ា​ន់​ម៉ា​បាន​នាំ​ចេញ​សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ទៅ​កាន់​ប្រទេស​ជាង​៥០​ដូច​ជា ប៉ា​គី​ស្ថាន អា​រ៉ាប់​រួម ម៉ា​ឡេ​ស៊ី និង​វៀតណាម​។ កាលពី​ឆ្នាំ​២០១៦ ប្រទេស​នេះ​បាន​នាំ​ចេញ​សណ្តែក​ជិត​៩៦​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​មុន​ត្រឹមតែ​៨៦​ម៉ឺន​តោន ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម ៕