ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​យកឈ្នះ​កូរ៉េ​ជា​លើក​ដំបូង​ក្នុង​ការ​ផលិត​នាវា​យក្ស

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​ផលិត​នាវា​របស់​កូរ៉េ​បាន​ធ្លាក់​ចំណាត់ថ្នាក់​មក​ក្រោម​ដៃគូ​ប្រកួតប្រជែង​ជប៉ុន ជា​លើក​ដំបូង​ក្នុង​រយៈពេល​១៧​ឆ្នាំ​កន្លង​មក ។
យោង​តាម​ទិន្នន័យ​ពី Clarkson Research

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​ផលិត​នាវា​របស់​កូរ៉េ​បាន​ធ្លាក់​ចំណាត់ថ្នាក់​មក​ក្រោម​ដៃគូ​ប្រកួតប្រជែង​ជប៉ុន ជា​លើក​ដំបូង​ក្នុង​រយៈពេល​១៧​ឆ្នាំ​កន្លង​មក ។

យោង​តាម​ទិន្នន័យ​ពី Clarkson Research កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ឲ្យ​ដឹង​ថា ចំនួន​នាវា​របស់​កូរ៉េ​ដែល​បាន​លក់​ចេញ​សរុប​មាន​តែ​១៩,៩១​លាន​CGT​ប៉ុណ្ណោះ​ក្នុង​ខែធ្នូ និង​តិច​ជាង​ជប៉ុន ដែល​សរុប​មាន​ដល់​២០,៦៤​លាន CGT ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥ វិស័យ​ផលិត​នាវា​របស់​កូរ៉េ​បាន​លក់​ចេញ​ដល់​ទៅ​៣១,០៨​លាន​CGT​ឯណោះ ខណៈ​ជប៉ុន​លក់​បាន​២៥,៥៥​លាន​CGT ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈពេល​១៧​ឆ្នាំ​មកនេះ​សម្រាប់​ក្រុមហ៊ុន​ផលិត​នាវា​ក្នុងស្រុក​របស់​កូរ៉េ ដែល​ផលិត​នាវា​តិច​ជាង​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន ។

តាំងពី​ឆ្នាំ​១៩៩៩​មក ក្រុមហ៊ុន​ផលិត​នាវា​កូរ៉េ​បាន​ទទួល​ការ​ផលិត​នាវា​ច្រើន​ជាង​ក្រុមហ៊ុន​ជប៉ុន ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ក្នុងស្រុក​បែរជា​ជួប​ប្រទះ​ភាព​លំបាកទៅ​វិញ ដោយ​ចំនួន​នាវា​ដែល​ត្រូវ​ផលិត​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​លឿន​ជាង​ខាង​ជប៉ុន ។

មន្ត្រី​ម្នាក់​ក្នុង​ក្រុមហ៊ុន​ផលិត​នាវា​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​នាវា​ធំ​ៗ​ទាំង​បី​របស់​កូរ៉េ និយាយ​ថា​៖ « ហេតុការណ៍​មិន​គួរ​ឲ្យ​ជឿ​នេះ​កំពុង​តែ​បង្ហាញ​ថា ស្ថានការណ៍​សម្រាប់​ក្រុមហ៊ុន​ផលិត​នាវា​កូរ៉េ គឺ​កាន់តែ​អាក្រក់​ឡើង​ហើយ​។ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក កូរ៉េ​បាន​នាំមុខ​លើ​វិស័យ​ផលិត​នាវា ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​នេះ​បែរជា​នៅ​ក្រោម​ប្រទេស​ចិន និង​ជប៉ុន​វិញ​។ ក្រុមហ៊ុន​ផលិត​នាវា​ក្នុងស្រុក​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ដើម្បី​ទាក់ទាញ​ការ​កុម្ម​ង់​ថ្មី​ៗ​ក្នុង​ឆ្នាំ​២០១៧​នេះ » ។

ដោយ​ទទួល​ការ​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់ ក្រុមហ៊ុន​ផលិត​នាវា​ក្នុងស្រុក​បាន​បញ្ឈប់​ការងារ​របស់​បុគ្គលិក​រាប់​ពាន់​នាក់​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ។ ក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន Hyundai Heavy Industries បាន​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន​មក​ត្រឹម​១.៧០០​នាក់​ប៉ុណ្ណោះ ខណៈ Samsung Heavy Industries បន្ថយ​មក​ត្រឹម​១.៥០០​នាក់ និង Daewoo Shipbuilding & Marine Engineering បន្ថយ​ត្រឹម​១.៣០០​នាក់ ។

បុគ្គលិក​រាប់​ពាន់​នាក់​ទៀត ក៏​ត្រូវ​បាន​គេ​គិត​ថា នឹង​បញ្ឈប់​ពី​ការងារ​ក្នុងឆ្នាំនេះ​ផង​ដែរ ប្រសិនបើ​ស្ថានការណ៍​មិនល្អ​ឡើង​វិញ​សម្រាប់​វិស័យ​នេះ ។

យោង​តាម​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េ​ឲ្យ​ដឹង​ទៀត​ថា បុគ្គលិក​មួយ​ចំនួន​ដែល​មាន​ជំនាញ​ផ្នែក​ច្នៃ​ម៉ូ​ដ​នាវា វិស្វកម្ម និង​អាជីវកម្ម​ជាដើម ត្រូវ​បាន​ទាក់ទាញ​ដោយ​ក្រុមហ៊ុន​ផលិត​នាវា​ជប៉ុន និង​ចិន​ទៀត​ផង ។

ដោយ​មាន​ភាព​ព្រួយបារម្ភ​ពី​ការ​ចាកចេញ​ទៅ​កាន់​បរទេស​របស់​អ្នកមាន​ជំនាញ​ផ្នែក​ផលិត​នាវា ក្រសួង​ខាងលើ​បាន​តាមដាន​មនុស្ស​ទាំងនោះ​តាំងពី​ខែវិច្ឆិកា​មុន​មក​ម្ល៉េះ ដើម្បី​ដឹង​ថា ពួក​គេ​នៅ​ទីណា ។

មន្ត្រី​ខាងលើ​និយាយ​ថា ៖ « ខ្ញុំ​ឮ​ថា បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​មួយ​ចំនួន​រកបាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ចិន និង​ជប៉ុន ។ ប៉ុន្តែ​ខ្ញុំ​មិន​ព្រួយបារម្ភ​ពី​រឿង​នេះ​ពេក​ទេ ។ ក្រុមហ៊ុន​ផលិត​នាវា​ចិន និង​ជប៉ុន ដែល​បាន​ជួប​ប្រទះ​ភាព​អន់​ថយ​អស់​រយៈពេល​យ៉ាង​យូរ​នេះ ក៏​កំពុង​បញ្ឈប់​ការងារ​បុគ្គលិក​របស់​ខ្លួន​រាប់​ពាន់​នាក់​ផង​ដែរ ។ ពួក​គេ​មិន​អាច​ផ្តល់​ការងារ​ច្រើន​ពេក​ដល់​វិស្វករ និង​បុគ្គលិក​មាន​ជំនាញ​មក​ពី​កូរ៉េ​នោះ​ទេ » ៕