ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម ដកហូត​ម៉ូតូ​៥​គ្រឿង​មក​វិញ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ព្រមទាំង​រក​ឃើញ​ម៉ូតូ​ចំនួន​៥​គ្រឿង​ផង​ដែរ ​ចាប់ពី​វេលាទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២​ សីហា ​២០២២ ស្ថិត​នៅផ្ទះ​សំណាក់​មួយ​កន្លែង​​ក្នុងភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ព្រមទាំង​រក​ឃើញ​ម៉ូតូ​ចំនួន​៥​គ្រឿង​ផង​ដែរ ​ចាប់ពី​វេលាទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២​ សីហា ​២០២២ ស្ថិត​នៅផ្ទះ​សំណាក់​មួយ​កន្លែង​​ក្នុងភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោយ​ប៉ែ​ត ​។

​ជនសង្ស័យ​ទាំង​៣​នាក់​ រួម​មាន​​១-ឈ្មោះ​ប៊ូ រតនា​ ហៅ​ចាវ ​ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត​សង្កាត់​អូរ​ឬ​ស្សី​, ២-​ឈ្មោះ​ជួង​ រ៉ា​សល់​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​អូរ​ជ្រៅ ​និង​៣- ឈ្មោះ​ធូ​ ចាន់​ថុ​ល ​ហៅ​ថុ​ល​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​អូរ​ប្ញ​ស្សី​ ។​ បើ​តាម​របាយ​ការណ៍​របស់​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​មុន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​ខាងលើ ​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​២​នាក់​កាលពី​ខែកក្កដា​២០២២​។​

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​យឹ​ម​ វិ​រៈ ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​អូរ​ជ្រៅ ​ជា​សន្តិសុខ​
(​តំណាង​ឲ្យ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​) ​បាន​ដាក់​ពាក្យ​ប្តឹង​និង​រាយការណ៍​ថា​ កាលពីយប់​ថ្ងៃ​ទី​២៣​ កក្កដា ​២០២២​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់​ បាន​លួច​ម៉ូតូ​ម៉ាក​ឃ្លីក​ចំនួន​២​គ្រឿង​ ដែល​ទុក​មុខ​អគារ​ធ្វើការ​របស់​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដោយ​១​គ្រឿង​ ព​ណ៌​ខ្មៅ ​លាយ​លឿង​ និង​១​គ្រឿង​ព​ណ៌​ខ្មៅ​លា​យស​ ។

​ដោយឡែក​ ជន​រង​គ្រោះ​ទី​២​​ បាន​ដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ទី​២៧​ កក្កដា​ ឆ្នាំ​ដដែល ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ
​គឹ​ម ​វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជាអ្នក​លក់ដូរ​ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោយ​ប៉ែ​ត ​ប្តឹង​និង​រាយ​ការណ៍​ថា​ នៅ​យប់​ថ្ងៃ​ទី​២៥​ កក្កដា ​មាន​ជន​មិន​ស្គាល់​មុខ​២​នាក់​​ បាន​លួច​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង​ម៉ាក​ស្គូពី​ព​ណ៌​ក្រហម​ក្រ​ម៉ៅ​ ស៊េរី​ឆ្នាំ​២០១៣​ ពាក់​ស្លាក​លេខ​បាត់ដំបង​១.O.៤៥៨៥​ ដែល​ប្អូន​របស់​គាត់​ដាក់​នៅ​មុខ​បន្ទប់​។​

ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​តំណាង ​និង​ជន​រង​គ្រោះ​ពិសេស​អនុវត្តន៍​តាម​បទបញ្ជា​ណែនាំ​ពី​លោក​ឧត្តម​សេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​ និង​អនុលោម​តាម​កា​សម្របសម្រួល​និ​តិ​វិធី​ពី​ឯកឧត្តម​កើត​វ​ណ្ណា​រ៉េ​ត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ លោក​វរសេនីយ៍ឯក​សៅ ​សា​រឿ​ន ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​បើក​កា​ស្រាវជ្រៀវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ជា​បន្តបន្ទាប់​និង​រក​ឃើញ​ម៉ូតូ​ចំនួន​៥​គ្រឿង​ផង​ដែរ​។​

ក្រោយ​សួរនាំ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ទាំងនេះ​មែន​។​សមត្ថកិច្ច​បញ្ជាក់​ថា​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​​ ជា​មុខសញ្ញា​លួច​ម៉ូតូ​(​កាច់ក​ម៉ូតូ​)​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ម៉ូតូ​ទាំង​៥​គ្រឿង​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​ធ្វើកា​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ដើម្បី​យក​ទៅ​ប្រើប្រាស់​​ខណៈ​ជនសង្ស័យ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ