ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ជា​មេ​ឆ្នោត​កន្ទុយលេខ​នៅ​ស្រុក​កែវ​សីមា ក្រោយ​រក​ឃើញ​ភស្តុ​តាង

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ស្ត្រី​មេ​ឆ្នោត​កន្ទុយលេខ​នៅ​ស្រុក​កែវ​សីមា​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​មេ​ឆ្នោត​កន្ទុយលេខ​នៅ​ស្រុក​កែវ​សីមា​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២២​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា មេ​កន្ទុយលេខ​រូប​នោះ​មានឈ្មោះ ជា រ​ដ្ឋា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​តាម​បញ្ជា​របស់​លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី នា​ល្ងាច​ថ្ងៃ​ទី​២ ខែសីហា ដើម្បី​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ក្រោយ​ពេល​រក​ឃើញ​ភស្តុ​តាង​ដូច​ជា សៀវភៅ​កត់​កន្ទុយលេខ​នៅផ្ទះ​ចំនួន​២​ក្បាល និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ជា​មធ្យោបាយ​ផ្ញើ​លេខ​ដើម្បី​ស៊ីសង​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ល្បែ​.​ង​ឆ្នោត​កោស​ចំនួន​៤​នាក់​ផ្សេង​ទៀត​ផង​ដែរ ប៉ុន្តែ​ក្រោយ​ពិនិត្យ គឺជា​ក្រុមហ៊ុន​ស្របច្បាប់ សមត្ថកិច្ច​ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា រ​ដ្ឋា បាន​សារភាព​ថា ខ្លួន​បាន​លក់​ឆ្នោត​រយៈពេល​៣​ឆ្នាំ​មក​ហើយ ពេល​ខ្លួន​កត់​កន្ទុយលេខ គឺ​បាញ់​ឲ្យ​ឈ្មោះ ស៊យ ថា​រិ​ទ្ធ និង​មានកូន​កញ្ច្រែង​ចំនួន​២​នាក់​ទៀត​។ ក្នុង​រយៈពេល​នេះ ខ្លួន​និង​កូនកញ្ច្រែង​កត់​កន្ទុយលេខ បាញ់​ឲ្យ​មេ​ឈ្មោះ P3 ដោយ​ឆ្នោត​ទាំងអស់ គឺ​កត់​ផ្ទាល់​ដៃ មាន​ប៉ុស្តិ៍​រង់ចាំ​ផ្ទៀង​លទ្ធផល A B C D ជា​ឆ្នោត​វៀតណាម ចំណែក​ប្រាក់​ដែល​កត់​បាន​ក្នុង​១​ថ្ងៃ គឺ​បាន​ពី​៨០​ទៅ​៩០​ម៉ឺន​រៀល​។

សមត្ថកិច្ច​នៃ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជាក់​ថា យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី និង​ភស្តុ​តាង រួម​ទាំង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា ឈ្មោះ ជា រ​ដ្ឋា ពិតជា​បាន​បើក​លក់​ឆ្នោត ឬ​កន្ទុយលេខ​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ