ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ាណែត​ ហួសចិត្ត​នឹង​មនុស្ស​ចាស់ម្នាក់ ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នក​នយោបាយចាស់វស្សាម្នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងពេលរដ្ឋមន្ត្រីការបរទេស​មហាអំណាចកំពូលៗលើលោក បានមកដល់កម្ពុជា ដើម្បីចូលរួម​កិច្ចប្រជុំ​ ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន នាយប់ថ្ងៃទី៣ ខែសីហានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន…

ភ្នំពេញ៖ ក្នុងពេលរដ្ឋមន្ត្រីការបរទេស​មហាអំណាចកំពូលៗលើលោក បានមកដល់កម្ពុជា ដើម្បីចូលរួម​កិច្ចប្រជុំ​ ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន នាយប់ថ្ងៃទី៣ ខែសីហានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងជាបេក្ខជន​នាយករដ្ឋមន្ត្រីបន្តវេន បានចេញសារសំឡេងតាមហ្វេសប៊ុកផ្លូវការរបស់លោក ដោយ​សំដែងការហួសចិត្ត​នឹងលោកសមរង្ស៊ី ដែល​លោកថា ជា​មនុស្សចាស់ម្នាក់ ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សាម្នាក់។

លោក ហ៊ុន ម៉ាណែត ដែលទើប​ជួប​រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីរសៀលថ្ងៃទី៣សីហានេះ បានលើកឡើងថា «វាជាការហួសចិត្តមួយ ដែលមនុស្សចាស់ម្នាក់ គឺលោក សម រង្សី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ។ ខ្ញុំបានបបួលគាត់ភ្នាល់ប៉ុន្តែគាត់មិនហ៊ានភ្នាល់។ ខ្ញុំស្មាន​ថា ការវាយប្រហាររបស់គាត់ មកលើក្មេងម្នាក់ដូចជា រូបខ្ញុំពីរដង បានល្មមហើយ ប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះ ដោយប៉ុន្មានម៉ោងមុននេះ គាត់បានចេញមក វាយប្រហារខ្ញុំរឿងដដែលទៀត ដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ ឬជាបញ្ញវ័ន្ត​ម្នាក់ ដែលទទួលបានការបណ្តុះបណ្តាលកម្រឹតខ្ពស់ រួមទាំងការបណ្តុះបណ្តាលនៅក្រៅប្រទេសផង»។

លោក ហ៊ុន ម៉ាណែត បន្ថែមថា «ជាធម្មតា អ្នករៀនសូត្រ គេមិនដែលមើលងាយ​អ្នករៀនសូត្រដទៃទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ។ ហ៊ានថាអោយគេ តែមិនហ៊ានទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន។ ឬមួយក៏លោក សម រង្ស៊ី អស់អ្វីនិយាយហើយ បានជាខំបង្កើតរឿង ដើម្បីចាប់យកការទាក់ទាញ កុំអោយគេភ្លេច។ ឬមួយក៏លោក ខំប្រឹងវាយប្រហារខ្ញុំ ដើម្បីអោយខ្ញុំផ្តល់តម្លៃអោយលោក តាមរយៈការឆ្លើយតប? ពីមុនវាយប្រហារឪពុកខ្ញុំ រហូតដល់ឪពុកខ្ញុំ គាត់ខ្ជិលនឹងឆ្លើយតប ព្រោះគ្មានតម្លៃអ្វី​ដែលគាត់​ត្រូវឆ្លើយតប។ ប្រហែលជាអញ្ចឹងហើយ បានជាឥឡូវ លោកបែរជាមកវាយដល់ក្មេងជំនាន់​ក្រោយទៀត ដោយសង្ឃឹមថា ក្មេងនឹងផ្តល់តម្លៃឆ្លើយតបជាមួយលោក។ ហេតុដូច្នេះ ខ្ញុំសុំ​អនុញ្ញាត​បន្តិច ដើម្បីបកស្រាយអំពីមូលហេតុអ្វី ដែលខ្ញុំបបួលលោក សម រង្ស៊ី ភ្នាល់នោះ?»៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ