ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីពីការ​​ប្រកាន់​ខ្ជាប់ជានិច្ច​នូវ​គោលនយោបាយចិនតែមួយ ដោយឥតងាករេ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែសីហានេះ បង្ហាញថា ​រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុង​តាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍​វិវត្តន៍ថ្មីៗ នៅច្រក​សមុទ្រតៃវ៉ាន់ និងសូម​ធ្វើសេចក្តីថ្លែងការណ៍​…

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែសីហានេះ បង្ហាញថា ​រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុង​តាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍​វិវត្តន៍ថ្មីៗ នៅច្រក​សមុទ្រតៃវ៉ាន់ និងសូម​ធ្វើសេចក្តីថ្លែងការណ៍​ ដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា សូម​​សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង​​ចំពោះការកើនឡើង​នូវភាពតានតឹង​ថ្មីៗនៅច្រកសមុទ្រ​តៃវ៉ាន់ និងស្នើសុំ​ឲ្យគ្រប់​ភាគីពាក់ព័ន្ធ​គោរពចំពោះ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែលត្រូវបានចុះហត្ថលេខារវាង​សាធារណ​រដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមាន​ចែងក្នុងសេចក្តី​ថ្លែងការណ៍រួមនានាកន្លងមក​ រវាង​ភាគីទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ «គោល​នយោបាយ​ចិនតែមួយ» ដោយឥតងាករេ ហើយចាត់​ទុកបញ្ហា​នានាពាក់ព័ន្ធ​នឹងហុងកុង តៃវ៉ាន់​ ទីបេ និងស៊ីនជាំង ជា​កិច្ចការ​ផ្ទៃ​ក្នុងរបស់​ចិន និង​ជាសិទ្ធិ​អធិបតេយ្យ​របស់សាធារណរដ្ឋប្រជាមានិតចិន។

រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវ​ឲ្យភាគីពាក់ព័ន្ធទាំងអស់​ស្វះស្វែង​រកដំណោះស្រាយ​ប្រកប ដោយសន្តិវិធី រក្សាស្ថានភាព​ដើម និងចៀសវាង​ការបង្កហេតុ ដើម្បីបុព្វហេតុ​នៃ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ