ខេត្តសៀមរាប ៖ រថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកភ្ញៀវទេសចរណ៍ បានបោះពួយក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ ទៅបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លា.ប់មនុស្ស ចំនួន ០៣នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១៧និង០០នាទីល្ងាច នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
បើតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងនៅរសៀលថ្ងៃទី០៣នេះថា មានរថយន្តក្រុងមួយគ្រឿងម៉ាក Hyundai ពណ៌ស ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ ក្នុងទិសដៅ ពីកើតទៅលិច មានអ្នករួមដំណើរជាភ្ញៀវបរទេសចំនួន ០៨នាក់ រួមមាន ៖
ទី១/ ឈ្មោះ Sousa samy Jean Louis ភេទប្រុស (បារាំង) អាយុ៤៧ឆ្នាំ
ទី២/ ឈ្មោះ RAMANANTSOA DOUSA Ong Lalaiua ភេទស្រី (បារាំង) អាយុ៤៦ឆ្នាំ
ទី៣/ ឈ្មោះ DOUSA Gabrid Sauphin Jean Charles ភេទប្រុស អាយុ១៦ឆ្នាំ
ទី៤/ ឈ្មោះ DOUSA Mac Michele Aimee (បារាំង) ភេទស្រី អាយុ១៣ឆ្នាំ
ទី៥/ ឈ្មោះ Peter John Kellaghan ភេទប្រុស (Irish) អាយុ២១ឆ្នាំ
ទី៦/ ឈ្មោះ Pippenbacher Angela Janine ភេទស្រី (Nederlandse) អាយុ២៩ឆ្នាំ
ទី៧/ ឈ្មោះ Lien Chloe Lok Yee ភេទស្រី (Irish) អាយុ២១ឆ្នាំ
ទី៨/ ឈ្មោះ Hang Kimmom ភេទស្រី(បារាំង) អាយុ៤៣ឆ្នាំ
និងទី៨/ ជនជាតិខ្មែរម្នាក់ ឈ្មោះ ហេង ឆាយហុក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ជី បេងជន បានបន្តថា រថយន្តក្រុងបុកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើត មានអ្នករួមដំណើរជាមួយចំនួន៨នាក់ រួមមាន ៖
ទី១/ ឈ្មោះ សាមិន ម៉ាន់ ភេទស្រី អាយុ៦៤ឆ្នាំ។
ទី២/ ឈ្មោះ ឆូត ឆវី ភេទស្រី អាយុ ៣៩ឆ្នាំ។
ទី៣/ ឈ្មោះ គឹម ឆវិន ភេទស្រី អាយុ១៧ឆ្នាំ។
ទី៤/ ឈ្មោះ នីវ សានិ ភេទស្រី អាយុ៥០ឆ្នាំ។
ទី៥/ ឈ្មោះ គឹម អារាស ភេទប្រុស អាយុ១៣ឆ្នាំ។
ទី៦/ ឈ្មោះ ពេជ្រ លីណា ភេទស្រី អាយុ២០ឆ្នាំ។
ទី៧/ ឈ្មោះ ទឿន ពន្លា ភេទប្រុស អាយុ០៩ឆ្នាំ ។
ទី៨/ ឈ្មោះ ចយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរគោយន្តកន្ត្រៃខាងលើទាំងអស់គ្នា ។
លោកវរសេនីយ៍ឯក ជី បេងជន បានបន្តទៀតថា ជនរងគ្រោះដែលស្លាប់ចំនួន០៣នាក់ គឺសុទ្ធតែអ្នកបើកបរនិងជិះលើគោយន្តកន្ត្រៃ រួមមាន ៖ ឈ្មោះ សាមិន ម៉ាន់, គឹម កាន, និង ឆូត ឆវី ។
លោកបន្ថែមថា អ្នករបួសធ្ងន់០៤នាក់ រួមមាន ៖ ឈ្មោះ គឹម ឆវិន, នីវ សានិ, គឹម អារាស និង ពេជ្រ លីណា ។ ចំពោះជនរងគ្រោះរបួសស្រាល មានចំនួន០៣នាក់ ក្នុងនោះមាន ៖ ឈ្មោះ ទឿន ពន្លា ,ចយ, ហេង ឆាយហុក និង របួសជនជាតិបរទេស រងរបួសស្រាលចំនួន០៨ នាក់ ស្រី០៥នាក់ ។
លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ខូចរថយន្តធ្ងន់ ០១គ្រឿង និងគោយន្តកន្ត្រៃមួយគ្រឿង ។ លោកវរសេនីយ៍ទោ សោម វីរៈ បញ្ជាក់ថា មូលហេតុ គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពី អ្នកបើកបររថយន្តមិនប្រកាន់ស្តាំ ។
ក្រោយពេលកើតហេតុ រួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ហើយពិនិត្យកន្លែង កើតហេតុ ដើម្បីប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់៕






ចែករំលែកព័តមាននេះ