ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្តបុ.ក​ម៉ូតូ ពេញទំហឹង របួសធ្ងន់​​៣នាក់​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​

ខេត្តសៀមរាប ​៖ ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រប​បានដឹង​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣ ​ខែសីហា​ ឆ្នាំ ២០២២ នេះ​ថា មាន​រថយន្ត​របស់​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុ.ក​ជាមួយនឹង​ម៉ូតូ​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឱ្យ​របួសធ្ងន់​ចំនួន​៣​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ និង​បង្ក​ការ​កកស្ទះចរាចរណ៍​​ពេញ​ផ្លូវ​​កាលពី​វេលា​ម៉ោង​៦យប់​​ថ្ងៃ​ទី១ សីហា ២០២២ ត្រង់​ចំណុច​ខាងលិច​ប៉ុស្តិ៍​ជ្រាវ ប្រហែល​៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

​លោក​វរសេនីយ៍ឯក សោម វី​រៈ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ​ភាគី​ខាង​រថយន្ត​​មួយគ្រឿង ពណ៌ស ពាក់​ស្លាក​លេខ នគរបាល ២ .៣៣៣៨ បើកបរ​ដោយ​ឈ្មោះ ព្រំ វ៉ា​ន់​ពិសាល ភេទ​ប្រុស អាយុ៣៥​ឆ្នាំ​ មុខរបរ​មន្ត្រី​នគរបាល រស់នៅ​ភូមិ វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុងសៀមរាប​ ខេត្តសៀមរាប ​។ ចំណែក​ភាគី​ខាង​​ម៉ូតូ​​មួយគ្រឿង​ម៉ាក Honda Zoomer ពណ៌​ស ពាក់​ផ្លាក​​លេខ​ សៀមរាប ១AG-៦២៧៣ បើកបរ​ដោយ​ឈ្មោះ គោ​គ សុភាព ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក សៀមរាប រង​របួស​ត្រង់​ក្បាល និង ជើង (​ធ្ងន់​) ​កំពុងព្យាបាលនៅមន្ទីរពេទ្យ និង​​អ្នក​រួម​ដំណើរ២​នាក់ ​ក្នុងនោះម្នាក់​​ឈ្មោះ វ៉ា​ន់ ឆៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ចំបក់ ឃុំរលួស ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប រង​របួស​ផ្នែក​ក្បាល​ធ្ងន់ (​មិន​ទាន់​ដឹងខ្លួន​)​ និង​ម្នាក់ទៀត​​ឈ្មោះ មើ​យ រម្យ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ធ្ងន់ (​មិន​ទាន់​ដឹងខ្លួន​)​។​

​លោក​វរសេនីយ៍ឯក សោម វី​រៈ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​មួយគ្រឿង ពណ៌ស បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​បុ.ក​ម៉ូតូ​​មួយគ្រឿង​ម៉ាក Honda Zoomer បើកបរ​ទិស​ដៅ​ពី​លិច​ទៅ​កើត ​បណ្តាល​​​ឱ្យ​របួសធ្ងន់​​៣នាក់ ។

នៅ​ពេល​កើតហេតុ​ ភ្លាម​ៗ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​ជន​រង គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។ ​បច្ចុប្បន្ន កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប​បាន​ចុះ​ទៅ​សួរ​សុខ ទុក្ខ​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ ដើម្បី​សម្របសម្រួល​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​បញ្ចប់រឿង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ