ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​នៅ​ឆ្នាំ​2016 ធ្វើ​ឱ្យ​ខូចខាតអស់​ទឹកប្រាក់​សរុប​175​ពាន់​លាន​ដុល្លារ

7 ឆ្នាំ មុន

យោង​តាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​របស់​អា​ល្លឺ​ម៉​ង់ Munich RE ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ដែល​កើតឡើង​នៅ​ជប៉ុន ទឹកជំនន់​លង់​លិច​នៅ​ចិន និង​ខ្យល់ព្យុះ​នៅ​ហៃ​ទី បាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​សរុប​អស់​ទឹកប្រាក់​

យោង​តាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​របស់​អា​ល្លឺ​ម៉​ង់ Munich RE ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ដែល​កើតឡើង​នៅ​ជប៉ុន ទឹកជំនន់​លង់​លិច​នៅ​ចិន និង​ខ្យល់ព្យុះ​នៅ​ហៃ​ទី បាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​សរុប​អស់​ទឹកប្រាក់​១៧៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៦ ។

ការ​ខូចខាត​នៅ​ឆ្នាំ​២០១៦​ដោយ​គ្រោះ​ធម្មជាតិ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​៤​ឆ្នាំ​កន្លង​មក​។ តាម Munich RE ឲ្យ​ដឹង​ថា មាន​ត្រឹមតែ​៣០%​នៃ​ការ​ខូចខាត​ប៉ុណ្ណោះ (៥០​ពាន់​លាន​ដុល្លារ​) ដែល​ត្រូវ​បាន​បង់​ដោយ​ប្រាក់​ធានា​រ៉ាប់រង ។

ការ​ខូចខាត​ខ្លាំង​ជាងគេ គឺ​នៅ​អាស៊ី ។ គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​ទាំង​ពីរ​លើក​ធ្វើ​ឲ្យ​អស់​ទឹកប្រាក់​៣១​ពាន់​លាន​ដុល្លារ ខណៈ​គ្រោះ​ទឹកជំនន់​នៅ​ចិន​បង្ក​ឲ្យ​ខូចខាត​សរុប​ជា​ទឹកប្រាក់​អស់​២០​ពាន់​លាន​ដុល្លារ ។

ចំពោះ​អា​មេ​រិ​ក​ខាងជើង​វិញ ការ​ខូចខាត​អស់​ថ្លៃ​ជាងគេ គឺ​ដោយសារ​តែ​ខ្យល់ព្យុះ Matthew ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​នៅ​ហៃ​ទី អស់​រាប់រយ​នាក់ ហើយ​ធ្វើ​ឲ្យ​ខាត​ប្រាក់​អស់​១០​ពាន់​លាន​ដុល្លារ ។

អា​មេ​រិ​ក​ខាងជើង​តែ​ម្នាក់ឯង ត្រូវ​ទទួល​រង​គ្រោះ​ធម្មជាតិ​ដល់​ទៅ​១៦០​ករណី​ឯណោះ​ក្នុង​ឆ្នាំ​២០១៦ ដែល​ច្រើន​ខ្លាំង​ជាង​ឆ្នាំ​ដទៃ​ទៀត​តាំងពី​ឆ្នាំ​១៩៨០​មក ។

លោក Peter Hoppe ប្រធាន​ផ្នែក​ស្រាវជ្រាវ​ហានិភ័យ​ភូមិសាស្ត្រ​របស់ Munich RE មាន​ប្រសាសន៍​ថា ៖ « គ្រោះ​ធម្មជាតិ​កើតឡើង​នៅ​ឆ្នាំ​២០១៦ បាន​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ដែល​មិន​បាន​ត្រួតពិនិត្យ​ជា​មុន » ។

ប៉ុន្តែ​ភ្នាក់ងារ​ធានា​រ៉ាប់រង​ខាងលើ​បាន​និយាយ​ទៀត​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​ធម្មជាតិ​នៅ​ឆ្នាំ​២០១៦ មាន​ត្រឹមតែ ៨.៧០០​នាក់​ប៉ុណ្ណោះ ដែល​តិច​ជាង​កាលពី​ឆ្នាំ​២០១៥ (២៥.៤០០​នាក់​) ៕