ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ចំនួន​10​ជា​កន្លែងទេសចរណ៍​លេចធ្លោ​នៅ​ប្រទេស​ចិន

7 ឆ្នាំ មុន

«​ស៊ី​ន​ហួ​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​លទ្ធផល​អង្កេត និង​រៀប​ចំណាត់ថ្នាក់​ទីក្រុង​ដែល​មាន​សេចក្តីសុខ​បំផុត​មាន​ចំណូល​ខ្ពស់គុណភាព​ជីវភាព ទេសចរណ៍ បរិស្ថាន សុវត្ថិភាព​សាធារណៈ

«​ស៊ី​ន​ហួ​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​លទ្ធផល​អង្កេត និង​រៀប​ចំណាត់ថ្នាក់​ទីក្រុង​ដែល​មាន​សេចក្តីសុខ​បំផុត​មាន​ចំណូល​ខ្ពស់គុណភាព​ជីវភាព ទេសចរណ៍ បរិស្ថាន សុវត្ថិភាព​សាធារណៈ ការ​សិក្សាអប់រំ និង​គមនាគមន៍ ។

១-​ក្រុង​ឈើ​ង​ទូ
បុរស​ម្នាក់​ថតរូប​ចម្លាក់​ខ្លាឃ្មុំ​ផេ​ន​ដា ជា​និមិត្តរូប​របស់​ក្រុង​ឈើ​ង​ទូ ខេត្ត​ស៊ី​ឈួ​ន ។

២-​ក្រុង​ហាង​ចូ​វ
បឹង «​ស៊ី​ហ៊ូ​» នៅ​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង មាន​សោភ័ណ​ភាព​ប្រណីត និង​ខ្យលអាកាស​ល្អ ។

៣-​ក្រុង​ណា​ន​ជី​ង
ចំណុច​ដ៏​លេចធ្លោ និង​ជាទី​ពេញ​និយម​របស់​អ្នកទេសចរ គឺ​ចេតិយ «Sun Yat Sen» នៅ​ក្រុង​ណា​ន​ជី​ង ខេត្ត​ជាំ​ង​ស៊ូ ។

៤-​ក្រុង​ស៊ី​អាន
ប៉ម​ជួង​របស់​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ជាទី​ទាក់ទាញ​មួយ​សម្រាប់​អ្នកទេសចរ ។

៥-​ក្រុង​ឆាង​ឈុ​ន
ជា​ធម្មតា​អ្នកទេសចរ​ចូល​ចិត្ត​ទស្សនា​ប្រាសាទ​ទឹកកក​នៅ​ក្រុង​ឆាង​ឈុ​ន ខេត្ត​ជី​លី​ន ។

៦-​ក្រុង​ឆាង​សា
ក្រុង​ឆាង​សា មាន​រូបសំណាក​លោក​ម៉ៅ សេ​ទុង និង​សាលាឆទាន នៅ​ក្រុង​ឆាង​សា ខេត្ត​ហ៊ូ​ណា​ន ។

៧-​ក្រុង​ស៊ូ​ចូ​វ
ឧទ្យាន​ជួ​ជាំ​ង ឬ​ឧទ្យាន​មេទ័ព គឺជា​សួនឧទ្យាន​ល្បីឈ្មោះ​បំផុត​របស់​ក្រុង​ស៊ូ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ ។

៨-​ក្រុង​ជូ​ហៃ
រូបសំណាក​ស្ត្រី​ស្ទូចត្រី​ក្នុង​ពេល​ព្រះអាទិត្យ​រៀប​អស្តង្គត ខេត្ត​ក្វា​ង​ទុង​ជា​ប្រភព​ទេ​ចរណ៍​ដ៏​សំខាន់​នៅ​ប្រទេស​ចិន ។

៩-​ក្រុង​ប៉េ​កាំ​ង
ជា​អតីត​ព្រះរាជវាំង ជាទី​តាំង​ទេសចរណ៍​ល្បី​របស់​ក្រុង​ប៉េ​កាំ​ង ។

១០-​ក្រុង​សៀង​ហៃ
តំបន់​ពាណិជ្ជកម្ម​ក្រុង​សៀង​ហៃ ជា​ប្រភព​ទេសចរណ៍​ដ៏​សំខាន់​របស់​ចិន ៕