រាជធានីភ្នំពេញ ៖ ពិតណាស់ ប្រិយមិត្តប្រាកដជាទទួលជ្រាបរួចមកហើយ រឿងរ៉ាវកំពុងផ្ទុះកក្រើកលើបណ្ដាញសង្គម ពាក់ព័ន្ធបេក្ខជន Cambodia idol ពីររូប គឺបេក្ខជន ថុល សុភិទិ និងបេក្ខជន ឈិន រ័ត្ន ដែលត្រូវបានមហាជនអ្នករិះគន់ចោទប្រកាន់បេក្ខជន ថុល ភីទិ រឿងប្រើកាយវិការមិនសមរម្យទៅលើបេក្ខជន ឈិន រ័ត្ន នៅលើឆាកប្រកួតប្រជែងចម្រៀង ដែលមានអ្នកចូលរួមទស្សនារាប់លាននាក់ ហើយបានធ្វើអោយមានមតិវែកញែកយ៉ាងផុសផុលលើបណ្ដាញសង្គម ដោយឃើញបែបនេះ មិនទុកចាំយូរ ស្រាប់តែបេក្ខជន ឈិន រ័ត្ន ចេញមុខបង្ហោះសំណេរបកស្រាយភ្លាមៗ ដើម្បីអោយមហាជនអ្នកគាំទ្របានយល់ និងឈប់យល់ច្រឡំបន្តទៀត។
មុនឈានដល់សំណេរបកស្រាយរបស់បេក្ខជន ឈិន រ័ត្ន ប្រិយមិត្តប្រាកដជាបានដឹងហើយ ប្រសិនបើនិយាយទៅដល់ក្រុមហ៊ុនរស្មីហង្សមាស គឺជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតទៅលើវិស័យចម្រៀង ជាពិសេសតែងតែបាននាំយកនូវកម្មវិធីថ្មីៗល្បីកក្រើកទូទាំងពិភពលោក មករៀបចំក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាពក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាពដើម្បីដណ្តើមយកជ័យលាភី ។

យ៉ាងណាមិញ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ក្នុងវគ្គ Live Show សប្ដាហ៍ទី១ មានបេក្ខជនត្រឹមតែ១៦រូបតែប៉ុណ្ណោះ ដែលនឹងត្រូវឡើងទៅបង្ហាញសមត្ថភាពនៅពីមុខទស្សនិកជន និងគណៈកម្មការទាំង៤រូប ដើម្បីបន្តទៅកាន់វគ្គបន្ទាប់ទៀត ដែលម្នាក់ៗសុទ្ធតែជាជើងខ្លាំងទាំងសមត្ថភាព និងកាយវិការមិនធម្មតាឡើយ ។
ក្នុងសប្ដាហ៍នោះ បើក្រឡេកទៅមើលបេក្ខជនមួយរូបដែលមានឈ្មោះថា ថុល សុភិទិ បានលើកយកនូវបទចម្រៀងមួយបទដែលមានចំណងជើងថា «មិនអាចឃាត់ទេ» ធ្វើការបកស្រាយពិតជាធ្វើបានល្អខ្លាំង ទាំងទឹកដមសម្លេងយ៉ាងធ្ងន់ ពិសេសស្រែកឡើយកក្រើកឆាកតែម្ដង ។ ជាពិសេសបានទាំងកាយវិការយ៉ាងល្អ ថែមទាំងធ្វើអោយគណៈកម្មការទាំង៤រូបមើលបណ្ដើរ ស្ដាប់បណ្ដើរ ស្លុងអារម្មណ៍ទៅតាមបទចម្រៀងតែម្ដង ហើយអ្វីដែលកាន់តែពិសេសនោះ គឺគណៈកម្មការអ្នកនាង ឱក សុគន្ធកញ្ញា មើលបណ្ដើរ ញញឹមបិទមាត់មិនជិតបណ្ដើរ ត្រូវបាន ថុល សុភិទិ ឆក់យកបេះដូងបានបាត់ទៅហើយ។

ពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមមានការស៊ែរចែករំលែករាប់ម៉ឺននាក់តែម្ដង ។ ដោយឡែកកាលពីនារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៣ ហើយ ក្រោមការចូលរួមសុទ្ធសឹងតែបេក្ខជនដ៏មានសមត្ថភាពជាការចម្រាញ់យ៉ាងស្វិតស្វាញពីគណៈកម្មការទាំង៤រូប។
ក្នុងនោះ បេក្ខជនដែលកំពុងងតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន ថុល សុភិទិ នៅក្នុងសប្តាហ៍ដ៏ពិសេសនេះ បានលើកយកបទបែបមរតកដើមដែលមានចំណងជើងថា «ចាំរាល់ថ្ងៃលិច» ដោយបានសាងភាពភ្ញាក់ផ្អើលរហូតធ្វើឲ្យទស្សនិកជនមិនតិចនាក់នោះទេ រួមទាំងគណៈកម្មការមានការកោតសរសើរជាខ្លាំងនៅសមត្ថភាពរបស់បេក្ខជនរូបនេះ។

ជាក់ស្ដែង អ្វីដែលនឹកស្មានមិនដល់ទៅវិញនោះ នៅក្នុងសប្តាហ៍នេះ ស្រាប់តែបែកធ្លាយលេចចេញនៅវីដេអូថ្មី ដោយបេក្ខជន ឈិន រ័ត្ន ខំលើកដៃស្វាមគន៍ និងចង់អោប តែបេក្ខជន សុភិទិ បែរជាបង្ហាញសកម្មភាពធ្វើព្រងើយនឹងបេក្ខជន ឈិន រ័ត្ន ទៅវិញ ដែលជាហេតុធ្វើអោយមហាជនផ្ទុះប្រតិកម្មជាខ្លាំង ដោយទស្សនិជននាំគ្នាសម្តែងការមិនពេញចិត្តជាមួយនឹងទង្វើរើសអាងរបស់ សុភិទិ ថែមទាំងវែកញែកទៅតាមការយល់ឃើញរាងៗខ្លួនថា «បេក្ខជនCambodian idol រដូវកាលហ្នឹងដូចប្រកាន់បក្សពួកម្ល៉េះ» «បានល្បីតិចតួចសោះ ហើយឡើងខ្មើត គ្នាខំលើកដៃស្រវាចូលរួមអបអរសាទរ លេងកៀសដៃចេញតែម្ដង នេះហើយជាអំណួតដែលធ្វើឲ្យបាត់បង់ការគោរពគ្នា» «មិនទាន់បានពានផង មានរឿងរហូតតាំងពីអាទិត្យមុនរឿងទឹកមុខឥឡូវរឿងនេះទៀត» «បានល្បីតិចតួចសោះ ចេញធាតុពិតមកហើយ » «ចរឹកចឹងៗនៅរង្វង់សិល្បៈមិនបានយូរទេ ខ្ទាតចេញលឿនណាស់»។ «មើលទៅ ដូចរើសអើងគាត់ម៉េស» « ធ្លាក់មធ្យម ងំគេរើសអើងទៀត គួរអោយអាណិតណាស់ »។
ក្នុងការបញ្ចេញមតិរិះគន់ចោទប្រកាន់នេះ ក៏មានអ្នកខ្លះបានចូលទៅខមិនកាន់ជើងបេក្ខជន ថុល សុភិទិថា «ចង់ល្បីផេកណាស់មើលទៅ ឃើញគេមាន Fan ច្រើនមិនបាន អ្នកផ្សេងៗមិនចាប់កំហុសទេ ចាប់តែគាត់» «យកពេលវេលាដែលផុស ទើសគេនឹងទៅធ្វើរឿងមានប្រយោជន៍ខ្លះទៅ កុំវា.យតម្លៃអ្នកណាដោយមើលមួយជ្រុងៗ ជូនកាលវាមិនដូចយើងគិតទេ» «មិត្តភក្តិគេស្លាញ់គ្នាសឹងអី ណាស់តែអ្នកខ្វះការគិតពិចារណា ចូលចិត្តតែយកការឃើញនឹងភ្នែក តែមិនយកទៅគិតអោយបានល្អិតល្អន់នឹងតាស៎ បោះចោលចរិតនឹងខ្លះទៅ» «ចាំចេញវីដេពេញសិនទៅ មើលអោយដល់ចប់ ចាំរិះគន់គេ» «ពួកគាត់ស្រលាញ់គ្នាដូចបងប្អូនអញ្ចឹង» « ខ្មែរយើងឆាប់វា.យតំលៃ ហើយផ្អើលតាមគ្នាធ្វើអោយគ្នាបាក់ទឹកចិត្តតែម្តង» ។

ដោយឡែកទៀតសោត ក្រោយបានឃើញនៅព័ត៌មានលេចចេញព្រោងព្រៀតមិនឈប់មិនឈររួចមក កុំអោយបងប្អូនមានការយល់ច្រឡំតទៅទៀត ថុល សុភិទិ ក៏បានចេញមុខមកបកស្រាយយ៉ាងច្បាស់ៗអោយពុកម៉េបងប្អូនបានដឹងថា «ខ្ញុំសុំទោសបងប្អូន បើមើលឃើញថា ខ្ញុំខុស Note ៖ ទោះជាបេក្ខជនទាំងអស់ត្រូវប្រឡងយកលទ្ធផលរៀង»ខ្លួន តែពីក្រោយខ្នងពួកខ្ញុំស្រលាញ់រាប់អានគ្នាណាស់ អរគុណសំរាប់បងប្អូនដែលយល់ និងនៅតែបន្តរស្រលាញ់នឹងគាំទ្រខ្ញុំ»។
ហើយបើក្រឡេកមកមើលសំណេរបកស្រាយរបស់បេក្ខជន ឈិន រ័ត្ន ក៏បានចេញមុខបង្ហោះសារបកស្រាយដោយបាននិយាយថា «ខ្ញុំនិយាយគ្នាជាមួយ បង ទិ ថ្ងៃប្រឡង ហើយក៏អត់មានបញ្ហាជាមួយគាត់ដែរ ខ្ញុំអត់ដឹងទេ ខ្ញុំពីរនាក់ បង ទិ គ្មានថីផងហ្នឹង ស្រឡាញ់គ្នាសឹងអី សប្បាយរហូត ដល់អ៊ីចឹង ពិបាកបណ្តោយ ពិបាកណាស់ ពិបាកទាំងខ្ញុំ ពិបាកទាំងគាត់ គាត់កំពុងតែល្បី មានបញ្ហាតែបន្តិច ខ្ញុំអត់ដឹងទេ ភ្លាមៗ ខ្ញុំក៏អត់មានទៅខឹងគាត់ ខ្ញុំនិយាយលេងជាមួយគាត់រហូតហ្នឹងបង ខ្ញុំអត់ដឹងរឿងហ្នឹងដែរបង ខ្ញុំពិបាកណាស់ ខ្ញុំអត់មានអីទេ ខ្ញុំឆាតទៅគាត់ម៉ិញដែរ ឲ្យខ្ញុំធ្វើម៉េច បកស្រាយ បកស្រាយទាំងពីរនាក់ទៅ ខ្ញុំបកស្រាយឲ្យ»។
មិនទាន់អស់ទេ ក្រោយការបកស្រាយរួច ក៏លេចចេញនៅក្លិបវីដេអូដែលជាសារសំឡេង Messimger ដោយបេក្ខ ជន ឈិនរ័ត្ន បាននិយាយថា ៖










ចែករំលែកព័តមាននេះ