ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិ​ស្សម្នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន លុះ​​ជី​តា​ដឹក​ទៅ​សង្គ្រោះ​ តែ​អ្វីៗហួសពេល​ទៅ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​យុវ​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន​ម្នាក់ ដេក​យូរ​ពេក​ពុំ​ឃើញ​ក្រោក​

​រាជធានី​ភ្នំពេញ​ ៖ ​យុវ​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ហ៊ុន សែន​ជម្ពូ​វ័ន​ម្នាក់ ដេក​យូរ​ពេក​ពុំ​ឃើញ​ក្រោក​ទៅ​រៀន ជីតា​ក៏​បាន​ទៅ​ដាស់​ឲ្យ​ក្រោក​តែ​មិន​ឆ្លើយ​ និង​មិន​កម្រើក​សោះ​គឺ​មាន​អាកា​រៈបា​ត់មាត់​បាត់​ក​តែ​ម្ដង​។ បន្ទាប់​ពី​ឃើញ​ចៅប្រុស​មិន​ស្រួលខ្លួន​បែប​នេះ ក៏​ប្រ​ញ​ប់​ប្រញាល់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ចៅប្រុស​ស្លា.ប់​បាត់​ទៅ​ហើយ​ គឺ​អាច​ស្លា.ប់​តាំងពី​នៅផ្ទះ​ម្ល៉េះ​ ​ទើប​ជីតា​ដឹក​ស.ពចៅប្រុស​​ត្រឡប់​មក​ផ្ទះ​វិញ​រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច្ច័យ​ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ហេតុការណ៍​​ខាងលើ​នោះ​​ដែរ​បាន​​បង្ក​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២ នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

យុវជន​រងគ្រោះ​ខាងលើ​ឈ្មោះ​សត្ត្រា រតន​: អាយុ​២០​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ហ៊ុន​សែន ជម្ពូ​វ័ន ស្នាក់​នៅ​ជាមួយ​ជីដូន​និង​ជីតា នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ហើយ​ការ​ស្លា.ប់​នេះ​សង្ស័យ​បណ្ដាល​មក​ពី​ខ្យល់គរ​។

តាម​ប្រភពពី​ក្រុម​គ្រួសារ​នៃ​ស.ព​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២ ខែសីហា ក្រោយ​ពេល​ហូប​បាយ​ល្ងាច​រួច​យុវជន​រងគ្រោះ​បាន​ចូល​ដេក​ជា​ធម្មតា​ ហើយ​ពុំ​មាន​នរណា​បានដឹង​ថា​មាន​រឿង​អ្វី​កើតឡើង​ឡើយ ​។ ​លុះ​ព្រឹក​ឡើង​អត់​ឃើញ​ក្រោ​ក​ទៅ​រៀន ជីតា​ក៏​បាន​ទៅ​ដាស់​ឲ្យ​ក្រោក​ដើម្បី​រៀបចំ​ខ្លួន​ទៅ​រៀន ប៉ុន្តែ​ពេល​នោះ​ទោះជា​ហៅ​យ៉ាងណា​ក៏​អត់​ឆ្លើយ​ និង​អត់​កម្រើក​សោះ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​ជីតា​បាន​ចូល​ទៅ​ចាប់​អង្រួន​ទើប​ដឹង​ថា ចៅប្រុស​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ហើយ​ក៏​ប្រ​ញាប់​ប្រញាល់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​តែ​ម្ដង​ ​ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ ហើយ​ប្រាប់​​ថា ចៅប្រុស​ស្លា.ប់​បាត់​ទៅ​ហើយ​ និង​សង្ស័យ​ស្លា.ប់​តាំងពី​នៅផ្ទះ​ម្ល៉េះ​ ។ ​បន្ទាប់​មក ក៏​ដឹក​ស.ព​ត្រឡប់​មក​ផ្ទះ​វិញ ​រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ