ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សម្បូរ​ស្នេហ៍ ! មាន​ប្រពន្ធ​២ និង​ស្រី​ស្នេហ៍​ជា​ច្រើន ទីបំផុត​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​សម្បូរ​ស្នេហ៍​ម្នាក់​មាន​ប្រពន្ធ​ដល់​ទៅ​២ និង​មាន​ស្រី​ស្នេហ៍​ជា​ច្រើន​នាក់​ទៀត ហើយ​​ដោយសារ​តែ​មិនដឹង​ថា​មួយ​ណា​ពិតប្រាកដ​ ទើប​គ្មាន​អ្នក​ណា​ម្នាក់រ​វីរ​វល់​មក​មើលថែ​ឡើយ ខណៈ​បុរស​រូប​នោះ​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ផ្ទុកមេរោគ​អេ​ដស៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ នៅ​ទីបំផុត​បុរស​រូប​នោះ​ក៏​ដាច់​ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង​.​ក​ភ្ជាប់​នឹង​ក្បាល​គ្រែ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​១៦៥ ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គឹ​ម ម៉ឺ​យ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​អ្នកលក់​លត​ឆា ស្នាក់​មិន​ពិតប្រាកដ និង​មានស្រុក​ក​ណើ​ត​នៅ​កម្ពុជា​ក្រោម ហើយ​ទើប​មក​ស្នាក់​នៅផ្ទះ​បងថ្លៃ​នៅ​កន្លែង​កើតហេតុ​បាន​ប្រមាណ​២​ខែ​ប៉ុណ្ណោះ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​រង​គ្រោះ​កាលពី​មិន​ទាន់​មាន​ផ្ទុកមេរោគ​អេ​ដស៍​គាត់​គឺជា​មនុស្ស​សម្បូរ​ស្នេហ៍​ណាស់ ពោល​គឺ​មាន​ប្រពន្ធ​ដល់​ទៅ​២​នាក់ និង​ស្រី​ស្នេហ៍​ជា​ច្រើន​នាក់​ទៀត​ផង ។ លុះ​ពេល​ក្រោយមក​នៅ​ពេល​ដឹង​ថា​គាត់​មាន​ផ្ទុកមេរោគ​អេ​ដស៍ និង​ដោយសារ​តែ​គ្មាន​ភាព​ច្បាស់លាស់ ហើយ​មិនដឹង​ថា ប្រពន្ធ​មួយ​ណា​ឲ្យ​ពិតប្រាកដ​ទើប​គ្មាន​ប្រពន្ធ​កូន​ណា​ម្នាក់​មករ​វីរ​វល់​មើលថែ​គាត់​ឡើយ ។

ប្រភព​បញ្ជាក់​ថា រយៈពេល​ប្រហែល​២​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​គ្មាន​ទីជម្រក បុរស​ឯកោ​រូប​នោះ​បាន​មក​រស់នៅ​ជាមួយ​បងថ្លៃ​នៅផ្ទះ​កើតហេតុ ហើយដោយ​សារ​តែ​ជំងឺ​រើ​ឡើង និង​គ្មាន​អ្នក​មើលថែ​ផង ក៏​តូចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​តែ​ម្តង​ទៅ ៕