ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បុរសម្នាក់​ដេកដណ្តប់ភួយអត់ក្រោក លុះនាំគ្នាទៅ​ដាស់ ទើប​ដឹង​យ៉ាងរន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ជា​ជនអនាថា​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​លើ​ចិញ្ចើម​ផ្លូវ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ជា​ជនអនាថា​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ហាង​មី​ហិ​រ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ ។ ​បន្ទាប់​មក​អ្នក​ភូមិ​ខាងលើ​ក៏​បាន​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច ឱ្យ​​ចុះ​ទៅ​ពិនិត្យ​ ​និង​ចាត់ចែង​យកស.ពជនរងគ្រោះ​​ចេញពី​កន្លែង​កើតហេតុ​ទៅ​ដាក់​នៅ​វត្ត​ភ្លាម​ៗ​តែ​ម្ដង​។

អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គាត់​ពុំ​ដឹង​ថា ​បុរសរងគ្រោះ​រូប​​នោះ​ឈ្មោះ​អ្វី​ និង​មានស្រុក​កំណើត​នៅឯណា​ឡើយ បើ​តាម​ការ​ប៉ាន់ស្មាន​ ជនរងគ្រោះ​​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ។ កន្លង​មក​​ជនរងគ្រោះ​តែង​ដើរ​តាម​ផ្លូវជាតិ​លេខ​៣​ និង​តំបន់​នៅ​​ជិត​ៗ​នោះ ប៉ុន្តែ​គ្មាន​គោលដៅ​ច្បាស់លាស់​ឡើយ ចំណែក​ការ​ដេក​ពួន​ ភាគច្រើន​គឺ​​ជនរងគ្រោះ​រូបនោះ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ ព្រមទាំង​ផឹកស្រា​ស្រវឹង​ជាប់​ជា​ប្រចាំ​រាល់ថ្ងៃ​ថែម​ទៀត​ផង​ ។ ​ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា នេះ​ ​ក៏​ប្រទះ​ឃើញ​​ជនរងគ្រោះ​​ដេក​ដណ្តប់ភួយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​អត់​ក្រោក ​ក៏​​នាំ​គ្នា​ទៅ​ដាស់​ឱ្យ​​ក្រោក ​ដើម្បី​យក​កន្លែងធ្វើការ ​ព្រោះ​ទើស​កន្លែងធ្វើការ​ ទើប​ដឹង​ថា​ បុរស​រងគ្រោះ​រូប​​នោះ​ស្លា.ប់​បាត់​ទៅ​ហើយ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ពួក​គាត់​មិន​ហ៊ាន​ប៉ះពាល់​ស.ព​បុរសរងគ្រោះ​រូប​នោះ​ឡើយ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​សង្កាត់​ភ្លើង​ឆេះ​រទេះ​និង​ខណ្ឌ​កំ​បូល ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ​។

​ក្រោយ​ពេល​ទៅ​ដល់កន្លែងកើតហេតុ​​ អាជ្ញាធរ​បាន​ចាត់ចែង​យក​ចេញពី​កន្លែង​កើតហេតុ​ទៅ​ដាក់​នៅ​វត្ត​ជន្លង់ម្លូ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ។ រួច​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ព្រមទាំង​ស្វែងរក​សាច់ញាតិ​ដើម្បី​ទៅ​ទទួលយក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ