ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេក្របី​១​ក្បាល​ល្បី​កាច​ណាស់​ដេញ​វ័ធ​មនុស្ស ម្ចាស់​ពឹង​ប៉ូលិស​ឱ្យ​បា.ញ់​សម្លា.ប់ តែ​បា.ញ់​មិន​បាន

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆាំ្ន​២០២២ ប៉ូលិស​ស្រុក​បន្ទាយមាស​បាន​តាម​បា.ញ់​

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆាំ្ន​២០២២ ប៉ូលិស​ស្រុក​បន្ទាយមាស​បាន​តាម​បា.ញ់​សម្លា.ប់​ក្របី​ចំនួន​៤​ក្បាល ។ បើ​តាម​ម្ចាស់​ក្របី​រស់នៅ​ភូមិ​គោក​វែង ឃុំ​ត្នោត​ចុង​ស្រង់ បាន​រាយការណ៍​ប្រាប់​មន្ត្រី​ប៉ូលិស​ស្រុក​បន្ទាយមាស​ថា ក្របី​ចំនួន​៤​ក្បាល​របស់​ខ្លួន​បាន​វង្វេង​បាត់​ពី​ផ្ទះ​រយៈពេល​បី​ថ្ងៃ​ហើយ ។ បើ​យោង​តាម​ការ​អះអាង​ពី​ប៉ូលិស​ស្រុក​បន្ទាយមាស​បាន​និយាយ​ថា ម្ចាស់​ក្របី​បាន​បាត់​ក្របី​៤​ក្បាល​នេះ​រយៈពេល​៣ថ្ងៃ​ហើយ ព្រោះ​ក្របី​ទាំងនេះ ទើប​ទិញ​បន្ត​ពី​គេ​មក ។

ប៉ូលិស​បាន​ប្រាប់​ថា មេក្របី​មួយ​ក្បាល​ពិតជា​កាច​ណាស់​គ្មាន​​អ្នក​ណា​ម្នាក់​ហ៊ាន​ទៅ​ជិត​វា​ទេ​ ព្រោះ​វា​ដេញ​វ័ធ​មនុស្ស ។ បន្ទាប់​ពី​បាន​ស្ដាប់​វិ​ឡុ​ទាក់ទង​ថា បាន​បាត់​ក្របី​៤​ក្បាល ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆាំ្ន​២០២២​នេះ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្របី​៤​ក្បាល​ដើរ​លុកលុយ​តាម​វាលស្រែ​នៅ​ភូមិ​ព្រៃ​ចេក ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ។ ប៉ូលិស​ក៏​បាន​ប្រាប់​ទៅ​ប៉ូលិស​ឃុំ​ត្នោត​ចុង​ស្រង់​ឱ្យ​ជូនដំណឹង​ដល់​ម្ចាស់​ក្របី ឱ្យមក​ពិនិត្យ​ក្របី​ដែល​ខ្លួន​បាន​បាត់ តើ​ក្របី​អស់ហ្នឹង​មែ​ន​ឬ​អត់ ?

ម្ចាស់​ក្របី​ក៏​បាន​ពិនិត្យ​ឃើញ​ថា ពិតជា​ក្របី​ខ្លួន​ប្រាកដ​មែន តែ​ពុំ​មាន​លទ្ធភាព​ចាប់​ដោយ​ខ្លា.ច​មាន​គ្រោះថ្នាក់ ក៏​ពឹង​ទៅ​លើ​ប៉ូលិស​ឱ្យ​ជួយ​តាម​បា.ញ់​សម្លា.ប់​មេក្របី​ដែល​កាច​សាហា.វ​នោះ ។ ប៉ុន្តែ​ការ​តាម​ប្រមាញ់​របស់​ប៉ូលិស គឺ​មិន​បាន​.បាញ់​ទេ គ្រាន់តែ​លើក​កាំភ្លើ.ង​តម្រង់​ មេក្របី​នោះ​វា​រត់​រហូត កាត់​ភូមិ​កាត់​ផ្ទះ​អ្នកស្រុក រហូត​ដល់​ភូមិ​ជ្រោះ​តា​សោម​ជួរ​ភ្នំ​ប្រាសាទ ទើប​ស្ទាក់​ចាប់​បានកូន​ក្របី​១​ក្បាល ។ ឯ​ក្របី​៣​ក្បាល​ទៀត ត្រូវ​បាន​រត់​ឆ្លងផ្លូវ​ជាតិ​លេខ​៣១ ចូល​ទៅ​ភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច​បាត់​ស្រមោល​ទៅ ។ ចំណែក​ម្ចាស់​ក៏​បាន​ព្យាយាម​តាម​រក​បន្ត​ទៀត ទោះបី​មេក្របី​១​ក្បាល ក្នុង​ចំណោម​ក្របី​៣​ក្បាល ដែល​ពេល​នេះ​បាន​បាត់​ពី​ក្រសែភ្នែក​ក៏​ដោយ ។

ទោះបី​មេក្របី​កាច​ក្តី​ ក៏​មិន​មាន​របាយការណ៍​ព័ត៌មាន​ណាមួយ​បង្ហាញ​ថា​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ