ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ធ្វើ​ឱ្យ​មាន​ជម្លោះ​រវាង​សត្វ​ដំរី​ព្រៃ និង​មនុស្ស​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ការ​ពង្រីក​ផ្ទៃដី​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម កាន់តែ​រាលដាល​ដល់​តំបន់​អភិរក្ស​​របស់​​រដ្ឋ និង​បាន​បង្កើត​ជា​បញ្ហា​ថ្មី​មួយ នោះ​គឺ​ជម្លោះ​រវាង​ដំរីព្រៃ​និង​មនុស្ស បាន​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​

ខេត្តមណ្ឌលគិរី ៖ ការ​ពង្រីក​ផ្ទៃដី​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម កាន់តែ​រាលដាល​ដល់​តំបន់​អភិរក្ស​​របស់​​រដ្ឋ និង​បាន​បង្កើត​ជា​បញ្ហា​ថ្មី​មួយ នោះ​គឺ​ជម្លោះ​រវាង​ដំរីព្រៃ​និង​មនុស្ស បាន​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​មាន​សេចក្តី​ត្រូវការ​ជា​បន្តបន្ទាប់ ព្រោះតែ​កំ​ណើ​ន​ប្រជាជន​ត្រូវការ​ដី​សង់ផ្ទះ​សម្បែង និង​អភិ​វ​ឌ្ឍ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ក្នុង​យុ​ទ្ធ​នា​ការ​អន្ទាក់​សូន្យ​នៅ​ខេត្តមណ្ឌលគិរី លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​ថា នៅ​ខេត្តរតនគិរី​ និង​ខេត្តមណ្ឌលគិរី បច្ចុប្បន្ន​កំពុង​មាន​បញ្ហា ដោយសារ​បងប្អូន​ប្រ​ជា​ពលរដ្ឋ​បាន​រុករាន​ដី​ព្រៃ​ដើម្បី​បង្កបង្កើន​ផល​ដល់​កន្លែង​ដែល​ដំរីព្រៃ​ធ្លាប់​រក​ស៊ី​វិល​ជុំ ។ សត្វ​ដំរី​ គឺ​វា​តែង​ធ្វើ​ដំណើរ​រកស៊ី​ទៅ​តាម​រដូវ វិល​ទៅ​វិល​មក ហើយ​កន្លែង​ដែល​ពួក​វា​ធ្លាប់​ចេញ​ចូល​ស៊ី​ចំណី​និង​ផឹកទឹក ត្រូវ​បាត់បង់​ដោយសារ​ការ​កាប់​រាន​យក​ដី​ដាំ​ដំណាំ ទើប​បង្ក​ឲ្យ​មាន​វិវាទ​រវាង​ដំរី​ និង​មនុស្ស ដ្បិត​កន្លែង​ដែល​ដំរី​ធ្លាប់​មាន​រុក្ខជាតិ​ជា​ចំណី​សម្រាប់​ស៊ី បែរជា​មាន​ដើម​​វា.យចន្ទី ឬ​ដំណាំ​ផ្សេង​ៗ​របស់​កសិករ​ទៅ​វិញ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ត​ថា នៅ​ពេល​ដល់​រដូវ​ដំរី​ត្រូវ​ចូល​ទៅ​ទីតាំង​ចាស់​របស់​វា ដើម្បី​ផឹក​ទឹក ឬ​ស៊ី​ចំណី​តាម​ទម្លាប់​នៅ​ទីតាំង​ដែល​ប្រជា​ពលរដ្ឋ​បាន​ដាំ​ដំណាំ វា​បាន​ប៉ះពាល់​និង​បំផ្លាញ​ដល់​ដំណាំ​ពួក​គាត់ ។ ដូច្នេះ​ហើយ ដើម្បី​ទប់​ទល់​នឹង​ការ​បំផ្លាញ​ដំណាំ​ពី​សំណាក់​ដំរីព្រៃ ក​សិករ​ខ្លះ​បាន​ប្រើ​ម​ធ្យោ​យ​បាយ​ដូច​ជា ដំ​ដែកគោល​លើ​បន្ទះក្តារ​បង្កប់​តាម​ផ្លូវ​ដំរី​ដើរ​ដើម្បី​ឲ្យ​វា​មុត​ជើង​ត្រឡប់​ថយក្រោយ ។ ចំណែក​កសិករ​ខ្លះ​ទៀត បាន​ទិញ​ផាវ​ផ្ទុះ​សំឡេង​ឮ​ខ្លាំង​ដុត​បន្លាច​ដំរី ឬ​ប្រើ​កាំភ្លើង​កែ​ច្នៃ​ជាដើម ។

នៅ​ប្រទេស​កម្ពុជា មាន​ដំរីព្រៃ​ពូជ​អាស៊ី​ប្រ​មា​ណ​ពី​៤៥០​ទៅ​៦០០​ក្បាល ហើយ​ដំរីព្រៃ​ទាំង​នេះ​មាននៅ​ខេត្តមណ្ឌលគិរី​ច្រើន​ជាងគេ គឺ​ជិត​២០០​ក្បាល ។ ក្រុម​មន្ត្រី​ជំនាញ​បាន​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ដែល​រស់នៅ​ជុំវិញ​តំបន់​អភិរក្ស ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ជម្រក​សត្វព្រៃ និង​មិន​ត្រូវ​កា.ប់​រុក​រាន​ដី​ព្រៃ​ធ្វើ​ជាក​ម្មសិ​ទ្ឋ​ឡើយ ។ កាលណា​បាត់បង់​ព្រៃឈើ វា​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រ​ព័​ន្ឋ​អេកូឡូស៊ី ហើយ​ថែម​ទាំង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ