ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​5​ចំណុច​រារាំង​ដល់​ការ​សម្រេចចិត្ត

7 ឆ្នាំ មុន

ជា​ទូទៅ ការ​ប្រកប​មុខ​ជំនួញ ឬ​កិច្ចការ​អ្វីមួយ​ទាមទារ​ឱ្យ​មានការ​តាំងចិត្ត ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​បាន​លើកយក​ហេតុផល​ផ្សេង​ៗ​មក​សំអាង​ក្នុង​ការ​សម្រេចចិត្ត តើ​ហេតុផល​ទាំងនោះ​មាន​អ្វីខ្លះ ?

ជា​ទូទៅ ការ​ប្រកប​មុខ​ជំនួញ ឬ​កិច្ចការ​អ្វីមួយ​ទាមទារ​ឱ្យ​មានការ​តាំងចិត្ត ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​បាន​លើកយក​ហេតុផល​ផ្សេង​ៗ​មក​សំអាង​ក្នុង​ការ​សម្រេចចិត្ត តើ​ហេតុផល​ទាំងនោះ​មាន​អ្វីខ្លះ ?

១-​គ្មាន​ប្រាក់ ៖
គ្មាន​ប្រាក់ វា​មិនមែន​ជា​សំណួរ​នោះ​ទេ ហេតុនេះ​ហើយ អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​រក​ចម្លើយ​បាន​ទេ​។ អ្វី​ដែល​អ្នក​គួរតែ​សួរ​ខ្លួនឯង​នោះ​គឺ តើ​អ្នក​នឹង​រក​ប្រាក់​ពី​ប្រភព​ណា ?

២-​គ្មាន​ពេលវេលា ៖
គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ថា អ្នក​បាន​ប្រើ​ពេលវេលា​ជាមួយ​អ្វីខ្លះ​នោះ​ទេ អ្នក​ដទៃ​មើល​តែ​លើ​លទ្ធផល​របស់​អ្នក​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នកគ្រប់គ្រង​ពេលវេលា​មិន​បាន​ល្អ​ទេ​នោះ ដំណើរ​នៃ​ជីវិត វា​នឹង​ដើរ​តាម​អ្វី​ដែល​ជា​ទ​ង្វើ​របស់​អ្នក ។

៣-​មិន​ចេះ​ធ្វើ ៖
មនុស្ស​គ្រប់​រូប​តែងតែ​ឆ្លងកាត់​ដំណាក់កាល​ចាប់ផ្តើម​របស់​ខ្លួន​ទាំងអស់ ពាក្យ​ថា មិន​ចេះ​ធ្វើ មិនមែន​មាន​ន័យ​ថា ធ្វើ​មិន​បាន​នោះ​ទេ​។ បើសិនជា​អ្នក​ចង់​ឃើញ​សមត្ថភាព​របស់​ខ្លួន ដែល​មិន​ធ្លាប់​ឃើញ​មក​ពី​មុន គឺ​អាច​សាកល្បង​សួរ​ខ្លួនឯង​ថា ត្រូវធ្វើ​យ៉ាងណា ?

៤-​មិន​បាន​រៀន​ផ្នែក​នេះ ៖
ចំណេះដឹង មិន​បាន​បញ្ចប់​នៅ​ត្រឹម​សាកលវិទ្យាល័យ​នោះ​ទេ បើសិនជា​អ្នក​ជ្រើសរើស​បញ្ឈប់​ការ​រៀនសូត្រ​ត្រឹមនេះ ក៏​ហាម​តវ៉ា​ដល់​រឿង​ការ​ឈាន​ទៅ​មុខ​នា​ពេល​អនាគត​ដែរ ព្រោះ​វា​នឹង​គ្មាន​ថ្ងៃ​កើតឡើង​ឡើយ ។

៥-​នៅ​មិន​ទាន់​បាន​ត្រៀមខ្លួន ៖
ភាគច្រើន​នៃ​មនុស្ស​ដែល​និយាយ​បែប​នេះ គឺ​ពួក​គេ​ខ្ជិល​ធ្វើ ។ អ្វី​ទៅ​ជា​ការ​មិន​បាន​ត្រៀមខ្លួន​ជា​ស្រេច ? បើសិនជា​អ្នក​រង់ចាំ​នោះ ច្បាស់​ជា​មិន​បាន​ធ្វើ​វា​ឡើយ ។ បុគ្គល​ជោគជ័យ នៅ​ពេល​ឃើញ​ឱកាស រមែងតែ​ចាប់​យក​ឱកាស​នោះ និង​ចាប់ផ្តើម​ធ្វើ​វា​ដោយ​មិន​បាន​ត្រៀមខ្លួន ។

* ចូរ​ចង​ចាំ​ថា ៖
– គ្មាន​បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ពី​ការ​សន្សំ​សំចៃ​ក្នុង​ការ​ចាយវាយ​នោះ​ទេ តែ​ពួក​គេ​មានទ្រព្យ​ដោយសារ​ការ​បង្កើត​ប្រាក់​ចំណូល ។
– គ្មាន​បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ពី​ការ​ធ្វើការ​ងារ​ងាយ​ៗ​នោះ​ទេ តែ​ពួក​គេ​មានទ្រព្យ​ដោយសារ​ធ្វើ​ការងារ​លំបាក ។
– គ្មាន​បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ពី​ការ​ធ្វើ​ការងារ​ធ្ងន់​នោះ​ទេ តែ​ពួក​គេ​មានទ្រព្យ​ដោយសារ​ធ្វើ​ការងារ​ដ៏​ឈ្លាសវៃ ។
– គ្មាន​បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ពី​ការ​គិត​ច្រើន​នោះ​ទេ តែ​ពួក​គេ​មានទ្រព្យ​ដោយសារ​ពូកែ​គិត ។
– គ្មាន​បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ពី​ការ​លក់​កម្លាំង​ពលកម្ម​នោះ​ទេ តែ​ពួក​គេ​មានទ្រព្យ​ដោយសារ​ការ​លក់​គំនិត ។
– គ្មាន​បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ពី​ការ​បដិសេធ​ឱកាស​នោះ​ទេ តែ​ពួក​គេ​មានទ្រព្យ​ដោយសារ​ការ​ស្វែងរក​ឱកាស ៕