ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃ២ក្បាល ចូលអុកឡុកអ្នកភូមិប្រាសាទរំដួលចាស់បង្កការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ អ្នក​ភូមិ​ប្រាសាទ​រំដួល​ចាស់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល ខណៈ​មាន​ដំរីព្រៃ​២​ក្បាល​ចូល​ភូមិ​អុកឡុក នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា​២០២២ ដែល​ហេតុការណ៍​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ​ចាស់ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល…

ឧត្តរមានជ័យ ៖ អ្នក​ភូមិ​ប្រាសាទ​រំដួល​ចាស់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល ខណៈ​មាន​ដំរីព្រៃ​២​ក្បាល​ចូល​ភូមិ​អុកឡុក នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា​២០២២ ដែល​ហេតុការណ៍​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ​ចាស់ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តបន្ទាយមានជ័យ ។

លោក​ចាន់ តឿ មេ​ភូមិ​ប្រាសាទ​រំដួល​ចាស់​បាន​អះអាង​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​នេះ មាន​ដំរីព្រៃ​២​ក្បាល​ចុះ​ពីលើ​ភ្នំ​ដងរ៉ែក ចូល​មក​ក្នុងភូមិ ហើយ​ពលរដ្ឋ​ក៏​មានការ​ភ័យ​ខ្លាច​នាំ​គ្នីគ្នា​រត់​ចែក​ជើង​គ្នា ខណៈ​ពេល​នោះ​ក្រុមការងារ​អ្នក​ភូមិ​បាន​នាំ​គ្នា​ដើរ​គៀង​សត្វ​ដំរី​ចូល​ទៅ​ក្នុង​ព្រៃ​ខាងកើត​ភូមិ ។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា នៅ​ពេល​សត្វ​ដំរី​ដើរ​ចេញពី​ភូមិ​ក៏​ប្រទះ និង​គោ​យន្ត​កន្ត្រៃ​ដែល​អ្នក​ភូមិ​ចេញ​ទៅ​ឯ​ចំការ​នោះ សត្វ​ដំរី​បាន​វា​.​យ​គោ​យន្ត​បំបាក់​ទ្រុង បណ្តាល​ឱ្យ​ខូចខាត​ផង​ដែរ ។ ហើយ​ក្រុមការងារ​បាន​ដើរ​តាម​រហូត ខណៈនោះ​សត្វ​ដំរី​មួយ​ក្បាល​បាន​ដើរ​ឡើង​ទៅ​លើ​ខ្នងភ្នំ​ដងរ៉ែក​វិញ តែ​នៅ​សល់​មួយ​ក្បាល​នៅ​ពួន​ស​ង្ងំ​នៅ​ព្រៃ​ខាងកើត​ភូមិ មិន​ទាន់​ចេញ​ទៅ​ទេ ដោយ​គឹ​ត​ត្រឹម​ម៉ោង​៥.៤៥​នាទី​ល្ងាច ដោយ​មិន​មាន​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់ និង​សត្វ​ដំរី​នេះ​ទេ​។

ទាក់ទិន​ទៅ និង​សត្វ​ដំរី​នេះ​ដែរ លោក ប៉ែន កុស​ល្យ​អភិបាលខេត្ត​ឧត្តរមានជ័យ នៅ​វេលា​ម៉ោង​៦.១៤​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា សត្វ​ដំរី​២​ក្បាល​ដែល​ចុះ​ពីលើ​ភ្នំ​ដងរ៉ែក​ចូល​ភូមិ​នោះ លោក​បាន​ចាត់​ក្រុមការងារ​តាមដាន​មើល​ហើយ បើ​វា​នៅ​ក្នុង
ទឹកដី​ខ្មែរ​ទៀត លោក​និង​ទាក់ទង​ទៅ​ខាង​ក្រុមការងារ​វាយ​អេ​ដ្ឋ​អភិរក្ស​សត្វព្រៃ​ចុះ​មក​យក​ទៅ​ធ្វើការ​អភិរក្ស​នៅ​ភ្នំ​តា​ម៉ៅ ។

គួរម្លឹកថា ៖ លោកមេភូមិបានឱ្យដឹងកាលពីអំឡុងឆ្នាំទៅ សត្វដំរីនេះធ្លាប់ចូលមកផងដែរ ប៉ុន្តែចូលមកតែមួយក្បាលនៅក្បែរភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ