ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរដំណើរការឡើងវិញ ក្រោយខកខានអស់២ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧ចាប់ផ្ដើមបើកដំណើរការ
រាជធានីភ្នំពេញ ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧ចាប់ផ្ដើមបើកដំណើរការ
រាជធានីភ្នំពេញ ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយក្រោយពីខកខានអស់រយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ-១៩។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី២៧ កក្កដាឆ្នាំ២០២២។
តាមការឱ្យដឹងពីប្រភពដដែល ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧នៅសៀម
រាបអង្គរនេះ ត្រូវបានខកខានធ្វើតាំងពីឆ្នាំ២០១៩មកម៉្លេះ ដោយសារតែបញ្ហាកូវីដ-១៩។ ប៉ុន្តែពេលនេះដោយសារតែទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើឱ្យទិវារត់ប្រណាំងជាប្រវត្តិសាស្ត្រមួយនេះអាចដំណើរការឡើងវិញនៅថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមវ៉ាត់ ចំរើន បានបន្តថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល បានផ្ដល់ឱ្យក្រសួងទេសចរណ៍និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំព្រឹត្តិការណ៍នេះឡើងចំពេលរដូវមានភ្លៀងធ្លាក់ ព្រោះរដូវនេះជាពេលដែលភ្ញៀវទេសចរមានការថយចុះ ដូច្នេះត្រូវរិះរកកម្មវិធីណាមួយដើម្បីទាក់ទាញឱ្យមានភ្ញៀសទេសចរឡើងវិញ ។ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ យើងធ្វើបានចំនួន៧លើករួចមកហើយ ។ តាមធម្មតាទិវារត់ប្រណាំងមួយនេះគឺធ្វើឡើងនៅសប្ដាហ៍ទី២នៃខែសីហា ហើយលើកនេះយើងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមប្រមាណ២ពាន់នាក់ ។ ចំពោះភ្ញៀវទេសចអន្តរជាតិភាគច្រើនជាអ្នករស់នៅក្នុងស្រុកខ្មែរ បើអ្នកមកពីក្រៅប្រទេសមានប្រហែលជា២០%ប៉ុណ្ណោះ។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនេះមានលក្ខណៈជាកីឡាទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិឱ្យគេស្គាល់ពីសម្បត្តិវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង ហើយក៏ជាគោលដៅដ៏សំខាន់
សម្រាប់ការត្រៀមទុកមុន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាទៀតផង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅលើពិភពលោកអត់មានប្រទេសណាមានកន្លែងរត់ប្រណាំងដ៏ល្អឯកនិងស្រស់បំព្រងដូចខ្មែរយើងនោះទេ ។ គោលបំណងសំខាន់របស់ទិវារត់ប្រណាំងនេះគឺដើម្បីផ្សព្វផ្សាយដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ទាក់ទាញភ្ញៀវទេសចរក្នុងរដូវខ្សត់ភ្ញៀវទេសចរ និងប្រមូលថវិកាជួយដល់មន្ទីរពេទ្យ កុមារ ជនចាស់ជរា និងសកម្មភាពមនុស្សធម៌នានាក្នុងសង្គម។
តាមកម្មវិធីដែលបានគ្រោងទុក ការរត់ប្រណាំងលើកនេះមាន៤វិញ្ញាសាគឺវិញ្ញាសារត់ចម្ងាយ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ