ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ស្ទឹង​ត្រែង​មុន​នេះ បាន​រលត់​ហើយ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ នៅ​មុន​នេះ​មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

ខេត្តស្ទឹងត្រែង ៖ នៅ​មុន​នេះ​មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា​ឆេះ​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី​នៅឡើយ​ទេ ខណៈ​កម្លាំង​សមត្ថកិច្ច​រាប់​សិន​នាក់​កំពុង​អន្តរាគមន៍​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​ថា​លំនៅ​ឋាន​ដែល​ឆេះ​នោះ​នៅ​ផ្លូវ​ខាងក្នុង​តូច​ចង្អៀត​មិន​អាច​បញ្ជា​រថយន្ត​បត់​ចេញចូល​បាន ហើយ​ផ្ទះ​ពលរដ្ឋ​នៅ​ផ្លូវ​ក្នុង​នោះ​មាន​រាប់​សិប​ខ្នង​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​បាញ់​ទឹក​ពន្លត់ភ្លើង​បាន​ជោគជ័យ​ហើយ តែ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខាតបង់​នៅឡើយ​ទេ ដោយ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​អស់ពី​ឡាន​៕