ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ! ស្តាប់ម្ចាស់ផ្ទះជួល និងអ្នកជិតខាងនិយាយ​ពីមនុស្ស៣នាក់ ត្រូវគេអារ.ក​​​នៅ​រាត្រីឆ្លង​​ឆ្នាំ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពាក់ព័ន្ធ​ករណី​មនុស្ស​ប្រុស​-​ស្រី​បី​នាក់ (​មាន​ប្តី-ប្រពន្ធ និង​ប្អូន​) ដែល​ត្រូវ​បាន​​ឃាតករ​អារ​.​ក​សម្លា.ប់​​​២​នាក់ និង​របួស​ធ្ងន់​ម្នាក់​នោះ ត្រូវ​​​ប្រភព​ទម្លាយ​ថា គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​០២ ធ្នូ ​នេះ មាន​តម្រុយ​ខ្លះ​ៗ​ហើយ ។ ជនសង្ស័យ​​ដែល​កំពុង​​រត់​គេច​ខ្លួន​នោះ អាចមាន​គ្នា​ប្រមាណ​ជិត​១០​នាក់​ ដោយ​បាន​ចូល​ទៅ​សម្លា.ប់​ដល់​ក្នុង​បន្ទប់ដេក​កាលពី​យប់​ឆ្លង​ឆ្នាំ​សកល ឈាន​ចូល​

ខេត្តសៀមរាប ៖ ពាក់ព័ន្ធ​ករណី​មនុស្ស​ប្រុស​-​ស្រី​បី​នាក់ (​មាន​ប្តី-ប្រពន្ធ និង​ប្អូន​) ដែល​ត្រូវ​បាន​​ឃាតករ​អារ​.​ក​សម្លាប់​​​២​នាក់ និង​របួស​ធ្ងន់​ម្នាក់​នោះ ត្រូវ​​​ប្រភព​ទម្លាយ​ថា គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​០២ ធ្នូ ​នេះ មាន​តម្រុយ​ខ្លះ​ៗ​ហើយ ។ ជនសង្ស័យ​​ដែល​កំពុង​​រត់​គេច​ខ្លួន​នោះ អាចមាន​គ្នា​ប្រមាណ​ជិត​១០​នាក់​ ដោយ​បាន​ចូល​ទៅ​សម្លាប់​ដល់​ក្នុង​បន្ទប់ដេក​កាលពី​យប់​ឆ្លង​ឆ្នាំ​សកល ឈាន​ចូល​ថ្ងៃ​ទី​១ មក​រា ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៦ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​៣​នាក់​មាន ទី​១-​ឈ្មោះ ឃុ​យ សុ​ឃឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​មានស្រុក​កំណើត​រស់នៅ​ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត (​ស្លាប់​) ។ ទី​២-​ឈ្មោះវេ​ត រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​ដូច​គ្នា ​មានស្រុក​កំណើត​នៅ​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ
(​ស្លាប់​) និងទី​៣-​ឈ្មោះឡេ​ង ស្រីពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​ជាមួយ​គ្នា​មានស្រុក​កំណើត​នៅ​ភូមិ​កា​រ៉េ​ន​ជោ ឃុំ​អង្គា​ញ់ ស្រុក​ទ្រាំង ខេត្តតាកែវ (​របួសធ្ងន់​លើ​ផ្ទៃមុខ​) ។ ពួក​គេ​ទាំង​៣​ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាង​លើ​ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះប៉ូច ធិ​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង សៀមរាប ។

បើ​តាម​ការ​រៀបរាប់​ពី​កូនស្រី​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ​ម៉ៅ ស្រី​អែម អាយុ​២៧​ឆ្នាំ បាន​ប្រាប់​កោះសន្តិភាព ​នៅ​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​​ថា មុន​ដំបូង​ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​៣​នាក់ បាន​មក​ជួល​ផ្ទះ​គាត់​ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា កន្លង​មក រហូត​មក​ដល់​ថ្ងៃ​កើតហេតុ គឺ​​មាន​រយៈ​ជាង​១​ខែ​ ។ ​ផ្ទះ​ជួល​របស់គាត់​​​​ពី​មុន​ៗ​​មក ​​មិន​ដែល​មានរឿង​អ្វី​កើតឡើង​ទាល់តែ​សោះ ។ ជនរង​គ្រោះ​​ដែលស្លាប់​ មុន​មក​ជួល​ផ្ទះ​នេះ​ ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​ទើប​​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ របស់​ក្រុមហ៊ុន ​(B.H.I.P) អាហារ​បំប៉ន​​សុខភាព តែក្រុម​ហ៊ុន​មក​បំបែក​សាខា​​នៅ​ក្នុង​ខេត្តសៀមរាបនេះ ទើប​​ពួក​គេ​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​​វិញ​ទៅ ។

​នៅ​មុន​​ពេល​កើតហេតុ​១​ថ្ងៃ ពួក​គេទាំង៣នាក់ ​ធ្វើខ្លួន​ស្អាតៗហើយត្រូវគាត់​​​សួរ​ថា តើ​ថ្ងៃនេះ​បង​នាំ​គ្នា​ទៅ​ណា​ដែរ? ​ពួក​គេ​ឆ្លើយ​វិញ​ថា ទៅ​ចូលរួម​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន ដើម្បី​ឆ្លង​ឆ្នាំ​សកលនៅ​ឯ​​ភោជនីយដ្ឋាន «មហានគរ» ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ជួល ប្រហែល​២០០​​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភពន្តទៀត​ថា ​ដល់​ម៉ោង​១២ និង​៣០​នាទី​យប់​ឆ្លង​ឆ្នាំ​សកល​ ពួក​គេ​ក៏​ចេញពី​ហាង​នោះ ហើយ​បបួល​អ្នកគ្រប់គ្រង​​ទៅ​ហាង​ផ្សេង​ទៀត ដោយ​​​ប្រាប់​អ្នកគ្រប់គ្រង​ថា ម្ហូប​ហាង​នេះ​អត់​ឆ្ងាញ់​ទេ គិត​នាំ​គ្នា​ទៅ​ហូប​នៅ​ហាង​ខាងក្រៅ​វិញ ។ ខណៈ​ពេល​នោះ ពួក​គេ​ទាំង​​២​នាក់​ប្តី​-​ប្រពន្ធក៏​ជិះ​ម៉ូតូ​កង់​៣ ទៅ​ហូប​នៅ​ហាង​ផ្សេង រួច​ក៏​ត្រឡប់​មក​នៅផ្ទះ​ជួល​វិញ​​ ​។

ដោយឡែក ​​អ្នក​ជួល​បន្ទប់​ជិតខាង​គ្នា ក៏​បាន​ប្រាប់​សមត្ថកិច្ច​ដែរ​ថា ពួក​គេ​មិន​បានឮ​សូរ​សូ​ម្បី​តែ​បន្តិច មិនដឹង​ថា ពួក​ឃាតករ​​ចូល​សម្លាប់​បាន​យ៉ាងណាម៉េចនោះ​​ទេ ។

សមត្ថកិច្ច​​សន្និដ្ឋាន​​​​ជំហាន​ដំបូង​ថា ករណី​នេះ​ជា​ករណី​គំនុំ ​ហើយ​​ពលរដ្ឋគិត​​​ថា អាច​ឃាតកម្ម​គិត​ទុកជា​មុនច្រើន​ជាង​ ។ ​​ ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២ មក​រា នេះដែរ​ថា បន្ទាប់​ពី​ចុះ​ស៊ើប​អ​ង្គេ​ត និង​សួរនាំ​ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង​រួច​មក ពួក​គេ​បាន​​ឆ្លើយ​ប្រាប់​ថា នៅ​យប់​ថ្ងៃ​កើតហេតុពួក​គេ​អត់​បានឮ​អ្វី​ទាំងអស់ ព្រោះ​ម្ចាស់ផ្ទះ​បាន​ទៅ​ដេក​នៅផ្ទះ​ក្រោយ​ផ្សា​រលើ​បាត់​ទៅ​ហើយ មក​មើល​តែ​ពេល​ថ្ងៃ​ទេ​ ។