ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តតាកែវនាំ​យក​ទៀន​​​ព្រះ​វស្សា ទេយ្យ​វត្ថុ និង​គ្រឿង​ឧបភោគបរិភោគ​​​ប្រគេននៅ​​វត្ត​ចំនួន៤​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​​ព្រឹក​ថ្ងៃ​​ទី​២៨ កក្កដា ​​នេះ លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ…


ខេត្តតាកែវ ៖ កាលពី​​ព្រឹក​ថ្ងៃ​​ទី​២៨ កក្កដា ​​នេះ លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​អង្គតាសោម នាំ​យក​ទៀន​ចំណាំ​ព្រះ​វស្សា ទេយ្យវត្ថុ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ប្រគេន​ព្រះសង្ឃ​គង់​ចាំ​វស្សា​ចំនួន០៤​វត្ត ក្នុង​ឃុំ​អង្គ​តា​សោម ស្រុក​ត្រាំកក់​ ។

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ទំនៀម​បូជា​ទៀនវស្សា គឺជា​ផ្នែក​មួយ​នៃ​ការ​គោរព​របស់​ពុទ្ធបរិស័ទ រំលឹក​នឹក​ទៅ​ដល់​គុណូបការៈនៃ​ព្រះសម្មាសម្ពុទ្ធ​សម​ណ​គោតម ដោយ​ធ្វើការ​បូជា​គ្រឿង​សក្ការផ្គត់ផ្គង់​ចង្ហាន់​បិណ្ឌបាត និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ ដល់​ព្រះសង្ឃ​គង់​ចាំ​វស្សា​។

ជា​ពិសេស នេះ​ជា​ទំនៀម​មួយ​ដែល​បង្ហាញ ពី​ការ​រួម​សាមគ្គី​គ្នា​របស់​ពុទ្ធបរិស័ទ​ខ្មែរ ក្នុង​ការ​ហែ​ទេយ្យទាន ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​អារាម​នានា និង​រួបរួម​គ្នា​បរិច្ចាគ​ធនធាន ទៅ​តាម​សទ្ធា​ជ្រះថ្លា ក្នុង​ជំនឿ​ចាប់​យក​នូវ​មគ្គផល​កុសលផល​បុណ្យ​។ បន្ថែម​ពី​នេះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ជម្រុញ ណែនាំ និង​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដូ​ស​ទី​២ ដូ​ស​ទី​៣ ដូ​ស​ទី​៤ និង​ដូ​ស​ទី​៥ ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ជា​រនាំង​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កុំឱ្យ​កើត​មាន​ឡើង​បន្ត​ទៀត​នៅ​ក្នុង​សហគមន៍​របស់​យើង ជា​ពិសេស​ត្រូវ​បន្ត​ការ​អនុវត្ត​វិធានការ​សុខាភិបាល និង​តាម​ការ​ណែ​នានា​របស់​អាជ្ញាធរ​មូលដ្ឋាន ។

សម្ភារដែលលោក អ៊ូច ភា អភិបាល​ខេត្តតាកែវ នាំ​យក​មក​នា​ពេល​នោះ​រួម​មាន​៖ ទៀន​ព្រះ​វស្សា ០១​គូរ​, អង្ករ ៥០​គីឡូក្រាម​, ទឹក​សុទ្ធ ០៣​កេស​, ទឹកក្រូច ០៤​កេស​, ទឹក​ផ្លែ​ឈើ ០២​កេស​, មី ០២​កេស និង​បច្ច័យ​ចំនួន ០៤​វត្ត ក្នុង​មួយ​វត្ត ៥០​ម៉ឺន​រៀល និង​ប្រគេន ព្រះសង្ឃ ០៤​អង្គ ក្នុង​មួយ​អង្គ ១០​ម៉ឺន​រៀល​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ