ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាងសំណង់​កំពុង​កាត់​ដែក​សង់​ចេតិយ ស្រាប់តែ​បុរសម្នាក់មកជិត​ធ្វើសកម្មភាព ផ្អើល​វត្ត​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង​របស់​បុរស​ម្នាក់

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង​របស់​បុរស​ម្នាក់ទៀត​ដែល​ជា​ជាងសំណង់ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ក៏​បាន​ឃាត់ខ្លួន​បាន​រួច​ប្រគល់​ជូន​នគរបាល​ដើម្បី​សាកសួរ​ ។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នៅ​ការដ្ឋាន​សំណង់​ចេតិយ ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​អរុណ​វ​តី ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ នៅ​ពេល​សាកសួរ ​ជន​នេះ​និយាយ​ហាក់ដូចជា​មាន​សតិ​មិន​គ្រប់​ ។ ​ដោយឡែក​ទូរស័ព្ទ​ដែល​លួច​ពុំ​បាន​សម្រេច​នោះ ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ទួន សុវណ្ណ អាយុ​៣៩​ឆ្នាំ មាន​មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​អក្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​ជាងសំណង់​កំពុង​កាត់​ដែក​ដើម្បី​សាងសង់​ចេតិយ ហើយ​បាន​ទុក​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន​នោះ ស្រាប់តែ​ជនសង្ស័យ​ដើរទៅ​ជិត​រួច​ធ្វើ​សកម្ម​លួច​យក​បាន​ ហើយ​ព្យាយាម​ដើរ​ចេញ​គេចខ្លួន​​ដែរ ​ប៉ុន្តែ​ភ្លាម​ៗ​នោះ​ជាងសំណង់​បាន​ក្រឡេក​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ឃាត់ខ្លួន​បាន រួច​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ដើម្បី​នាំ​ទៅ​សាកសួរ​។

​តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ខណៈ​ពេល​សាកសួរ ជនសង្ស័យ​និយាយហាក់ដូចជា​មាន​សតិ​មិន​គ្រប់​ ឬ​បែក​ថ្នាំ​ ពុំ​អាច​យក​ជា​ការ​បាន​ឡើយ ​សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​ក៏​ជន​នេះ​ពុំ​ស្គាល់​ផង​ ។ នៅ​​ពេល​ឃើញ​ស្ថានភាព​បែប​នេះ​ បុរស​ជា​ជាងសំណង់​ពុំ​បាន​ដាក់​ពាក្យ​ប្ដឹង​ទេ ដោយ​សុំ​យក​តែ​ទូរស័ព្ទ​របស់​គាត់​វិញ​តែ​ប៉ុណ្ណោះ​ បន្ទាប់​មក​នគរ​បាន​នាំ​យក​ជន​នេះ​ទៅ​កាន់​ប៉ុស្តិ៍​ធ្វើការ​អប់រំ​រួច​ដោះ​លែង​វិញ​ ៕​

បុរសជាជាងសំណង់ម្ចាស់ទូរស័ព្ទ​
ជនសង្ស័យ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ