ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​ក៏​ប្រឹង កង្កែប​ក៏​ប្រឹង​…

7 ឆ្នាំ មុន

ឆ្នាំ​២០១៧ ​បាន​ឈាន​មក​ដល់​ហើយ​…​ជា​ទូទៅ​គេ​និយាយ​ថា ជា​ឆ្នាំ​បោះ​ឆ្នោត​…​បោះ​ឆ្នោត​រើស​រដ្ឋអំណាច ឃុំ​-​សង្កាត់ ដែលជា​គ្រឹះ​របស់​បក្ស​នីមួយ​ៗ…​

ឆ្នាំ​២០១៧ ​បាន​ឈាន​មក​ដល់​ហើយ​…​ជា​ទូទៅ​គេ​និយាយ​ថា ជា​ឆ្នាំ​បោះ​ឆ្នោត​…​បោះ​ឆ្នោត​រើស​រដ្ឋអំណាច ឃុំ​-​សង្កាត់ ដែលជា​គ្រឹះ​របស់​បក្ស​នីមួយ​ៗ…​។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៨ ទើប​ឈាន​ដល់​បោះ​ឆ្នោត​ថ្នាក់​ជាតិ​…បោះ​ឆ្នោត​រើស​បក្ស​ដឹកនាំ​ប្រទេស​…​នេះ​ជា​ក្រឹត្យក្រម​របស់​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស ។
បក្ស​ណា​ខ្លាំង​…​បក្ស​ណាឈ្នះ​ធ្វើ​«​មេដឹកនាំ​ប្រទេស​» ។

បក្ស​ណា​ខ្សោយ​…​បក្ស​ណា​ចាញ់​ធ្វើ​«​ចោរ​» វា​ក៏​ជា​ក្រឹត្យក្រម​នយោបាយ​…​សម្រាប់​ប្រទេស​កាន់​លទ្ធិ​សេរីនិយម​លើ​ពិភពលោក ។

សង្គម​កម្ពុជា​…​តាម​មើលទៅ​មាន​តែ​គណបក្ស​២​ប៉ុណ្ណោះ​ដើរតួ​…​តួ​ឈ្នះ​និង​តួ​ចាញ់​…​ឯ​បក្ស​ផ្សេង​ៗ​ទៀត​គ្រាន់តែ​ជា​តួរង​…​អាមាត្យ​អមដំណើរ​…​ហក់​មិន​ជ្រៅ​…​ទៅ​មិន​ឆ្ងាយ​…​ព្រោះ​មាន​បទ​ពិសោធ​កន្លង​មក​ហើយ​…​។

ពេល​នេះ​បក្ស​កាន់​អំណាច​កំពុង​តែ​ធ្វើ​ល្អ​…​ល្អ​គ្រប់​វិស័យ​សង្គម​…​ទោះ​អាក្រក់​ខ្លះ​ក៏​ដោយ ក៏​ល្អមើល​ដែរ​…​បើ​ឧបមា​ថា​បាន​ឈ្នះ​…​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត​…​សង្គម​អត់​ប្រែប្រួល​ទេ​…​ធ្វើ​ដំណើរ​តាម​ដង​មហាវិថី​ដ៏​រលូនជាមួយ​គ្នា​បន្ត​ទៀត​…​គ្មាន​អ្វី​ដេកភ័យ ដេក​ខ្លាច​…​គ្មាន​រត់​ចោលស្រុក​…​ចោល​ស្រែ​ចម្ការ​ទេ​…​។

ទោះបី​មេដឹកនាំ​មុខ​ដដែល​…ជើង​ចាស់ ជើង​យូរ​ក៏​ដោយ​…​ឱ្យ​តែសង្គម​មាន​សន្តិភាព​ដូច​បច្ចុប្បន្ន…​ទទួលយក​បាន​ហើយ​…​។

ពេល​នេះ​ដែរ​…​បក្ស​មួយទៀត​ជា​ដៃគូ​ប្រយុទ្ធ​…​ដែល​ជាបក្ស​ប្រឆាំង​…​ប្រឆាំង​ដ៏​ល្បីល្បាញ​…​ប្រឆាំង​គ្មាន​ចេះ​នឿយណាយ​…​ប្រឆាំង​ដាច់​ក្បាល ដាច់​ខ្លួន​…​សុខចិត្ត​រត់ចោលស្រុក​ឱ្យ​តែ​បាន​ប្រឆាំង​…​ក៏​កំពុង​ធ្វើ​ល្អ​ដែរ​…​ធ្វើ​ល្អ​គ្រប់​បែប​តាម​របៀប​ផ្សេង​…​តាម​គោលនយោបាយ​ប្រឆាំង​…​ព្រមទាំង​ប្រកាស​ទុក​មុន​ថា​…​នឹង​ឈ្នះ​ឆ្នោត​…​សង្ឃឹម​បាន​ធ្វើ​មេដឹកនាំ​ប្រទេស​អាណត្តិ​ក្រោយ​…បក្ស​ប្រឆាំង​បាន​ប្រមូល​យកអស់ហើយ​នូវ​អ្នក​ក្តៅក្រហាយ​ទាំងឡាយ​…​នូវ​អ្នក​រង​គ្រោះ​ក្នុង​របប​បក្ស​កាន់​អំណាច​…​ឱ្យ​វា​មូល​ដូច​បាល់​…​។ ដល់​អីចឹង​ទៅ ប្រសិនបើ​ឈ្នះ​ធ្វើ​មេ​មែន​…​គំនុំសងសឹក​ប្រាកដជា​កើត​មាន​…​។

ប្រសិនបើ​ដូច្នោះ​មែន​…​សន្តិភាព​ប្រាកដជា​រលាយ​…​ពស់​ក៏​ប្រឹង កង្កែប​ក៏​ប្រឹង​…​។ គ្មាន​អ្នក​ណា​ឱ្យ​អ្នកឯង​មក​សងសឹក​ទេ​…​ទីបំផុត​សង្ស័យ​អ្នក​ចាញ់​ដែល​បាន​ឈ្នះ​…​នៅ​តែ​ចាញ់​ដដែល​…​ចាញ់​ដល់​ជីវិត​ក៏​ប្រហែល​ដែរ​…​ព្រោះ​កង្កែប​ក៏​ប្រឹង​…​ពស់​ក៏​ប្រឹង​…​ទីបំផុត​បាត់បង់​អស់​សន្តិភាព ៕
             អា​ឡេវ