ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ព័ត៌មាន​ជាតិ » បរិយាយថ្ងៃនេះ

ពិបាក​រ៉ាយរ៉ាប់

ដោយ ៖ សហការី   

ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៥:០៧   (30-12-2016 15:07)

មាន​ស្ថាប័ន​ពិសេស​មួយ​...តាំងពី​សម័យ​ណា​ក៏​មាន​ដែរ​...​ប្រទេស​ណា​លើ​លោក​យើងនេះ​ក៏​មាន​ដែរ​...​ជា​ស្ថាប័ន​រកចំណូល​...​ចូល​តិច ចូល​ច្រើនស្រេច​តែ​អញ ! ចូល​ចំ​រន្ធ ឬ​ខុសរន្ធ ស្រេច​តែ​អញ !! ម្ល៉ោះហើយមេ​ៗ...​កាន់តែ​មាន​...​មាន​ទៅ​...មាន​ទៅ !...​អា​កូនចៅ​កូន​ក្អុកក្អាត់​តូច​ៗ​ទាំងឡាយ​...​មេ​ៗ​សប្បាយ​ហក់លោត​ពេក មើល​អត់​ឃើញ​ទេ !

ស្ថាប័ន​មួយ​នេះ​៥​អាណត្តិ​កន្លង​មាន​មេ​មិន​ច្រើន​ទេ​...​ព្រោះ​គេ​មិនសូវ​ដូរ​...​ទុក​ឱ្យ​ជក់ខ្យល់​ទន់​កលើ​កៅអី​ទើប​ដូរ​...​។

គ្រប់​មជ្ឈដ្ឋាន​បាន​មើលឃើញ​...​បានដឹង​ឮ​...​បាន​គ្រវីក្បាល​ដូច​គោ​ស្រាំងទិច​...​កាលណា​ដំណាល​ម្តង​ៗ...​។

ក្រុម​អ្នក​សង្កេតការណ៍​ដំណាល​លេង​ៗ​ថា​...​ពិបាក​និយាយ​ឮ ពិបាក​មើល​ណាស់​...​ត្រូវ​ដង​ត្រូវ​ផ្លែ តែ​«​សាច់​ឯង​»...បង​ធ្វើ​មេ​...​ប្អូន​ធ្វើ​មេ​...​។ បង​ធ្វើ​មេ​សាខា​...​ប្អូន​ធ្វើ​មេ​ចល័ត​...​បង​ធ្វើ​នៅ​ខាងលើ​...​ប្អូន​ធ្វើ​មេ​ខាងក្រោម​...​ចែក​សាច់ញាតិ​សាលោហិត​ទៅ​កាន់​គ្រប់​មែក គ្រប់​ធាង​...​គ្មាន​សល់​ចន្លោះ​មែក​ណាមួយ​ទេ​...​ពិបាក​រ៉ាយរ៉ាប់​ណាស់​ម្ចាស់​ថ្លៃ​អើយ​...

ចំណែក​អ្នក​ដទៃ​មិនមែន​សាច់ឈាម​អញ ? អ្ហែង​ងាប់​ឯណា ងាប់​ទៅ​...​អ្ហែង​ឈ្មោះ​អី​ក៏​អញ​អត់​ស្គាល់​ដែរ​...​។ បើ​ចង់ឱ្យ​អញ​ស្គាល់​...​ចង់​«​មិន​ងាប់ក្រឡា​»​លក់​ផ្ទះថ្ម​មួយ​ល្វែង​ទៅ​...​ក្រែងលោ​ក្រឡា​ងាប់​អាច​រស់​ឡើង​វិញ​...​ហេ ! ហេ !

ណ្ហើយ​...​ដោយសារ​តែ​អត់​ផ្ទះល្វែង​លក់​ទិញ​បុណ្យ​...​ទ្រាំ​ពាក់​បេ​ប​មិន​បេ​ប ផ្កាយ​មិន​ផ្កាយ​...​ទ្រាំ​ដេក​យាម​មុខ​ឃ្លាំង​...​ទ្រាំ​គេ​ប្រើ​ដល់​ចាស់​រឺ​ត្រែ​តទៅ​ចុះ​...​ធ្វើ​ម៉េច​បើ​អ្នកឯង​អត់​មាន​សាច់ឈាម​ជាមួយ​អ្នកមាន​អំណាច​ដូច​ពួក​គេ​ហ្នុ​ង​...

ម្ចាស់​ថ្លៃ​ដ៏​ឧត្តុង្គឧត្តម មហា​ខ្ពង់ខ្ពស់​អើយ​...​គួរ​មើលទៅ​ស្ថាប័ន​មួយ​ហ្នុ​ង​ផង​...​ខ្លះ​ម្ភៃ​ប្លាយ​ឆ្នាំ​ហើយ​...​ងើប​អត់​រួច​ទេ​...​បើសាច់​គេ​...​ឡើង​មហា​លោតផ្លោះ​...៕
             អា​ឡេវ