ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពោះ​ធំម្នាក់​​​ចេញរោគសញ្ញាពេញខ្លួន​ មក​ពេទ្យ ព្យា​បាល តែ​មិនមែន​កើត​ជំងឺ​​អុត​ស្វា​ទេ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋានបានឱ្យ​ដឹង​​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែកក្កដា​

ខេត្តសៀមរាប​ ៖ ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋានបានឱ្យ​ដឹង​​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២២​ ម្សិលមិញ​នេះ​ថា ក្រុម​ការ​ងារ​បាន​ចុះទៅ​​ពិនិត្យស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់ ​កើត​​ជំងឺ​អ៊ុត​ស្វាយ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប សូមកុំ​យល់ច្រឡំ​ មិនមែន​កើត​ជំងឺអ៊ុត​ស្វា​ទេ​។

​តាម​ប្រភព​ដដែល​បាន​បន្ថែម​ថា ស្ត្រី​ម្នាក់​ដែល​កើត​ជំងឺ​​អុត​ស្វាយ​ខាងលើ​​មាន​អាយុ​២៣​ឆ្នាំ មុខរបរ​ទៅ​ផ្ទះ មាន​ផ្ទៃពោះ​៨​ខែ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​និង​​ប្តី​​មាន​អាយុ​២៨​ឆ្នាំ ​មុខ​រ​បរ​អ្នកលក់​បារី​ចល័ត​ក្នុង​ខេត្តសៀមរាប ​មិន​បាន​ចេញ​ក្រៅ​ខេត្ត​ទេ​។​

​តាម​ប្រភពដដែល​បាន​​បន្ថែម​ថា ​ស្ត្រីមានផ្ទៃពោះ​​​ខាងលើ​ចេញ​រោគ​សញ្ញា​​​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ ​ដោយ​​មាន​​អាការៈ​ក្តៅខ្លួន ចេញ​រោគសញ្ញា​មុនគេ​គឺ​កន្ទួល​ក្រហម ពងទឹក និង​មាន​ខ្ទុះ ហើយចេញបន្តបន្ទាប់​នៅ​លើ​មុខ ដើម​ទ្រូង និង​ក្បាល រួច​ចេញ​ពេញ​ខ្លួន​តែ​ម្តង​។ ​ស្ត្រីមានផ្ទៃពោះ​រូបនេះ​មានប្រវត្តិ​ធ្លាប់​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​ក្មួយកើតជំងឺ​​អុតស្វាយ​ កាល​ពី​២​អាទិត្យ​មុន​​។

​​តាម​ប្រភព​​ដដែល​បាន​បន្ត​ថា ក្រុមការងារ​បាន​យក​សំណាកតាម​ច្រមុះ បំពង់ក យក​ឈា.ម ​ទឹករងៃ និង​ខ្ទុះ នៅ​លើ​ដំបៅ​ទៅ​ពិនិត្យ​ផង​ដែរ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​​កាលពី​រសៀល​ថ្ងៃ​ទី ២៦​ ខែកក្កដា ឆ្នាំ​២០២២​នេះ​ ថា ករណី​ស្ត្រី ​​មាន​​ផ្ទៃពោះ​៨​ខែ ដែល​ឆ្លង​ជំងឺ​អុ​ត​ស្វាយ​ខាងលើ​នោះ​បាន​ធូរស្រាល​ហើយ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ។

​លោក​បន្ថែម​ថា ជម្ងឺ​នេះ (​អុត​ស្វាយ​) ​ជាជំងឺ​ឆ្លង​ធម្មតា ដែល​ភាគ​ច្រើន​កើត​មាន​ចំពោះ​ក្មេង​ៗ​តែប៉ុណ្ណោះ ​ប៉ុន្តែ​​ជំងឺ​អុ​ត​ស្វា​មាន​ភាព​ស្រ​ដៀង​គ្នា ដោយសារ​ការ​ឆ្លង​មាន​ភាព​លឿន​ជាង​ជម្ងឺ​អុ​ត​ស្វាយ​។​លោក​បញ្ជាក់​ទៀត​ថា ករណី​ស្ត្រី​មានផ្ទៃពោះ​​កើត​ជំងឺ​អុ​ត​ស្វាយ​នេះ​មិន​មានការ​ឆ្លង​រីក​រាលដាល​ទៅ​អ្នក​ដទៃ​ទៀត​នោះ​ទេ​ គឺ​ឆ្លង​តែ​ស្ត្រី​ពោះធំ​៨​ខែ​ម្នាក់​ខាងលើ​តែ​ប៉ុណ្ណោះ​៕

រូបតំណាង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ