ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ផ្គត់ផ្គង់​1​ភាគ​3​នៃ​ឧស្ម័ន​ធម្មជាតិ​ក្នុង​សហភាព​អឺ​រ៉ុប

7 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ជិត​១​ភាគ​៣​របស់​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០១៦ បើ​ទោះជា​ខ្លួន​មាន​ភាព​តានតឹង​ជាមួយនឹង​សហភាព​មួយ​នេះ ដោយសារ​គោលបំណង​កាត់​បន្ថយ​ការ

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ជិត​១​ភាគ​៣​របស់​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០១៦ បើ​ទោះជា​ខ្លួន​មាន​ភាព​តានតឹង​ជាមួយនឹង​សហភាព​មួយ​នេះ ដោយសារ​គោលបំណង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​ក្ដី ។

ទស្សនាវដ្តី​លេខ​ថ្មី​ជាងគេ​របស់​ក្រុមហ៊ុន Gazprom និយាយ​ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​របស់​ក្រុមហ៊ុន Gazprom ក្នុង​អឺរ៉ុប​បាន​កើនឡើង​យ៉ាង​ស្ថិតស្ថេរ និង​ជិត​ឡើង​ដល់​ប្រមាណ​១​ភាគ​៣ នៃ​តម្រូវការ​ក្នុង​អឺរ៉ុប​។ ក្រុមហ៊ុន​នេះ​ព្យាករ​ថា ពួក​គេ​បាន​ផ្គត់ផ្គង់​ឧស្ម័ន​ប្រមាណ​៣១%​ក្នុង​អឺរ៉ុប​នា​ឆ្នាំ​២០១៥ ជា​ចំនួន​មួយ​ដ៏​ខ្ពស់​រួច​មក​ហើយ ។

ក្រុមហ៊ុន​ខាងលើ​បន្ថែម​ថា ពួក​យើង​ក៏​កំពុង​តែ​ជិត​ទទួល​បាន​ចំនួន​ខ្ពស់​ជាងគេ​នៃ​ការ​នាំ​ចេញ​ឧស្ម័ន​ប្រចាំឆ្នាំ តាំងពី​ជំនាន់​សហភាព​សូ​វៀត និង​ជំនាន់​ប្រទេស​រុ​ស្ស៊ី​ទំនើប​នេះ។

សហភាព​អឺរ៉ុប​ទាំងមូល​បាន​នាំ​ចូល​ពាក់កណ្តាល​នៃ​ឧស្ម័ន​ធម្មជាតិ​ដែល​ត្រូវការ ប៉ុន្តែ​ក្រុម​ប្រទេស​ទាំងនេះ​កាន់តែ​ភ័យ​ព្រួយ​ពី​តំណែង​របស់ Gazprom ជា​អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​មួយ ព្រោះ​ការ​ផ្គត់​ផ្គត់​ពី​ប្រទេស​រុ​ស្ស៊ី​នេះ ត្រូវ​បាន​បង្អាក់​ពីរ​ដង​មក​ហើយ​ក្នុងអំឡុងពេល​មាន​ជម្លោះ​ទាក់ទិន​នឹង​តម្លៃ​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ។

ដោយ​មាន​ប្រទេស​មួយ​ចំនួន​ក្នុង​អឺរ៉ុប​ខាងកើត​ជិត​នឹង​ពឹងផ្អែក​ទាំងស្រុង​លើ​ឧស្ម័ន​របស់​ប្រទេស​នេះ សហភាព​អឺរ៉ុប​គិត​ថា Gazprom អាច​នឹង​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​ជាងគេ​ដើម្បី​ដំឡើង​ថ្លៃ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​បាន​ដំណើរការ​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​ដែល​អាច​ធ្វើ​ឲ្យ Gazprom ចៀសវាង​ពី​ការ​ពិន័យ​ប្រាក់ ។

គួរ​បញ្ជាក់​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ បុគ្គលិក​ក្នុង Gazprom អះអាង​ថា ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​នេះ មាន​ន័យ​ថា អឺរ៉ុប​មិន​អាច​អត់​ឧស្ម័ន​របស់​រុ​ស្ស៊ី​បាន​ទេ និង​គួរតែ​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​កន្លែង​បូម​ឧស្ម័ន​បន្ថែម ។

ទស្សនាវដ្ដី​របស់​ក្រុមហ៊ុន​នេះ​និយាយ​ទៀត​ថា ៖ « ក្រុមហ៊ុន Gazprom បន្ត​ជា​អ្នក​ផ្គត់ផ្គង់​តែ​មួយ​ដែល​អាច​ផ្តល់​ឧស្ម័ន​បន្ថែម​ជា​ច្រើន​ដល់​អឺរ៉ុប » ៕