ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេចបែបនេះ ​តែ​សុខចិត្តទទួល​សំណងបញ្ចប់រឿង600$

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​បើករថយន្ត​កូ​រ៉ូ​ឡា​ឆ្លងផ្លូវ​មិន​បាន​ប្រយ័ត្ន ​ក៏​បុកជាមួយ​​រថយន្ត​តាក់ស៊ី​ម៉ែត្រ បណ្តាល​ឱ្យ​​ខូចខាត​រថ​យន្ត​ទាំង​សងខាង ហើយ​ឪពុក​ម្តាយខាង​រថយន្ត​កូ​រ៉ូ​ឡា​​ដឹង​ថា ​មាន​គ្រោះថ្នាក់​ច​រាចរណ៍​បាន​យល់ព្រម​សង​សំណង​ទៅ​រថយន្ត​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​បើករថយន្ត​កូ​រ៉ូ​ឡា​ឆ្លងផ្លូវ​មិន​បាន​ប្រយ័ត្ន ​ក៏​បុកជាមួយ​​រថយន្ត​តាក់ស៊ី​ម៉ែត្រ បណ្តាល​ឱ្យ​​ខូចខាត​រថ​យន្ត​ទាំង​សងខាង ហើយ​ឪពុក​ម្តាយខាង​រថយន្ត​កូ​រ៉ូ​ឡា​​ដឹង​ថា ​មាន​គ្រោះថ្នាក់​ច​រាចរណ៍​បាន​យល់ព្រម​សង​សំណង​ទៅ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ចំនួន​៦០០​ដុល្លារ​បញ្ចប់រឿង ​កើតឡើង​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ​ធ្នូ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ​កែង​ផ្លូវ​១៤៤ ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ​ឃើញ​បុរស​ម្នាក់​រួម​និង​ស្ត្រី​ម្នាក់​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-9363 បើក​​តាម​បណ្តោយ​ផ្លូវ​១៤៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ​គាត់​ឆ្លងផ្លូវ​មិន​បាន​ប្រយ័ត្ន​មើល​ឆ្វេងមើល​ស្តាំ​ ​​ស្រា​បប់​តែ​មាន​រថយន្ត​ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-2024 ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ ​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន អក​ហ្សើ ​ជាមួយ​រថយន្ត​កូ​រ៉ូ​ឡូឡា​​ឆ្លងផ្លូវ​ ​ចាប់​ហ្វ្រាំង​អត់​ទាន់ ​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ក្បាល​រថយន្ត​ បណ្តាល​​ឱ្យ​​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ទាំង​សងខាង ចំណែក​​អ្នក​បើករថយន្ត​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ភាគីសង​ខាង​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡូឡា​មិន​ចង់ឱ្យ​​ម្តាយ​ឱ​ពុក​ខ្លួន​ដឹង​ថា ​ខ្លួន​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ ដោយ​ព្រម​សង​សំណង​ចំនួន​600$​ ដើម្បី​បញ្ចប់រឿង​ហើយ​យក​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕