ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​អ្នកជំនួញ​សង់ផ្ទះ​លក់ ត្រូវ​ផ្ញើខ្លួន​ក្នុង​ពន្ធនា​គារ​មួយ​រយៈ​រឿង​លុយ​រាប់​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ម្នាក់​ជា​ផ្លូវការ ពី​បទ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ម្នាក់​ជា​ផ្លូវការ ពី​បទ​.​ឆ​បោ​.​ក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន នឹង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ភាគ ផា​ន់​នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នក​រកស៊ី​ទិញ​ដី​លក់​ផ្ទះ​លក់ មាន​ទីលំនៅ​ផ្ទះ​លេខ​D ៥៦ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​ឆ​បោ​.​ក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៧ ។

ហើយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា រឿង​ផ្តើម​ចេញពី​បុគ្គល​ឈ្មោះ ភាគ ផា​ន់​នី បាន​ទទួល​ប្រាក់​កក់​គេ​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​សង់ផ្ទះ​លក់​ឲ្យ​គេ​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ពាន់​សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ លុះដល់​ថ្ងៃ​កំណត់​តាម​កិច្ចសន្យា បែរជា​គ្មាន​ផ្ទះ​ប្រគល់​ឲ្យ​គេ ថែម​ទាំង​គេចវេស​ពី​ម្ចាស់​លុយ​ទៀត​ផង និង​ចេះ​តែ​សន្យា​ខ្យល់ ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​ដើមបណ្តឹង​គេ​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ចុង​ក្រោយ វាសនា​អ្នក​សង់ផ្ទះ​លក់​រូប​នេះ នឹង​ត្រូវ​ផ្ញើខ្លួន​ក្នុង​ពន្ធនាគារ​មួយ​រយៈ ដោយសារ​មូលហេតុ​គ្មាន​ប្រាក់​សម្រាប់​ដាក់​តម្កល់​ធានា​ខ្លួន​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ