ស៊ីបើកភ្នែក…ស៊ីដេក
រដូវច្រូតកាត់ម្តងៗ…ឈ្មួញខ្មែរយើងតែងតែដឹកស្រូវទៅលក់ឱ្យឈ្មួញយួនតាមព្រំដែនទាំងឡានៗរាល់ៗឆ្នាំ…។ ឆ្នាំនេះឈ្មួញស្រូវខ្មែរជួបការលំបាកខ្លះ…
រដូវច្រូតកាត់ម្តងៗ…ឈ្មួញខ្មែរយើងតែងតែដឹកស្រូវទៅលក់ឱ្យឈ្មួញយួនតាមព្រំដែនទាំងឡានៗរាល់ៗឆ្នាំ…។ ឆ្នាំនេះឈ្មួញស្រូវខ្មែរជួបការលំបាកខ្លះ…
រដូវច្រូតកាត់ម្តងៗ…ឈ្មួញខ្មែរយើងតែងតែដឹកស្រូវទៅលក់ឱ្យឈ្មួញយួនតាមព្រំដែនទាំងឡានៗរាល់ៗឆ្នាំ…។
ឆ្នាំនេះឈ្មួញស្រូវខ្មែរជួបការលំបាកខ្លះ…ពេលដឹកស្រូវទៅដល់ព្រំដែន មិនមែនស្រួលលក់ដូចមុនៗទេ…ពេលខ្លះឈ្មួញយួនទិញភ្លាម…ពេលខ្លះគ្មានឈ្មួញយួនណាមកទិញទេ…ព្រោះអាជ្ញាធរយួនតាមព្រំដែនរារាំងមិនឱ្យគ្នាគេទិញ ដោយប្រាប់ថា ស្រូវក្នុងស្រុកយើងក៏ច្រើនដែរ ម៉េចមិនទិញ…ចាំទិញស្រូវក្នុងស្រុកអស់សិន សឹមទិញស្រូវពីខ្មែរ…។ល។
ចំណែកអាជ្ញាធរខ្មែរតាមព្រំដែនយួនវិញចិត្តល្អណាស់…
ម្ចាស់ថ្លើមថ្លៃអើយ…ជ្រូក មាន់ ទាយួនហូរចូលស្រុកខ្មែរក្នុងមួយថ្ងៃៗរាប់រយ…រាប់ពាន់ក្បាល…មានប៉ុន្មានឱ្យចូលទាំងអស់ ។ អត់គិតថា នៅស្រុកខ្មែរ
ខ្លួនឯង ជ្រូក មាន់ ទាកំពុងកកស្ទះពេញៗទ្រុង រកអ្នកទិញគ្មាននោះទេ ។ នៅតាមផ្សារលក់សុទ្ធតែសាច់ជ្រូកមកពីស្រុកយួន និងស្រុកថៃ…
ទិញខ្មោចយ៍រអី…បើជ្រូក មាន់ ទា យួនដឹកមកម្តងៗយ៉ាងតិចដប់ឡានចូលដល់កន្លែងកាប់តែម្តង…។
ជ្រូកនាំពីស្រុកយួនក្នុងមួយខែៗរាប់សែនក្បាល នាំមកពីស្រុកថៃក៏រាប់សែនក្បាលដែរ…ហូរចូលតាមចិត្ត…ចំណែកជ្រូកក្នុងស្រុក…ទុកឱ្យវាដុះស្លាបទៅចុះ…ចាំអស់ជ្រូក មាន់ ស្រុកគេសិន…
គ្មានជ្រូកខ្មែរណានាំទៅស្រុកយួនទេ…មានតែគោក្របីខ្មែររាប់ម៉ឺន រាប់សែនក្បាល និងឈើប៉ុន្មានក៏បានដែរ ដែលយួនចាំទិញ…។
នែ ! អាជ្ញាធរគេតាមព្រំដែន គេចេះអីចឹង…មិនមែនប៉ូលិស-គយយួនមិនចេះស៊ីលុយទេ…គេស៊ីដែរ…ស៊ីធំជាងយើងផង…ប៉ុន្តែគេចេះជាង គេស៊ីបើកភ្នែក…។ មិនមែនដូចយើងស៊ីហើយ បិទភ្នែកដេកបែបនេះទេ !
អាឡេវ
ចែករំលែកព័តមាននេះ