ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺផ្តាសាយបក្សី​នៅ​ប្រទេស​ដទៃ​ជំរុញ​ការ​នាំ​ចេញ​សាច់​បក្សី​ពី​ថៃ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​នៅ​ក្នុង​ប្រទេស​ជា​ច្រើន នឹង​ជួយ​ដល់​ការ​នាំ​ចេញ​ផលិតផល​ពី​សាច់​បក្សី​របស់​ថៃ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​ក្រោយ ។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ

ប្រទេស​ថៃ ៖ ការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​នៅ​ក្នុង​ប្រទេស​ជា​ច្រើន នឹង​ជួយ​ដល់​ការ​នាំ​ចេញ​ផលិតផល​ពី​សាច់​បក្សី​របស់​ថៃ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​ក្រោយ ។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn កាលពី​ថ្ងៃ​សុក្រ ។

ក្រុមហ៊ុន​ស្រាវជ្រាវ Kasikornbank បាន​កែតម្រូវ​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ នៃ​ការ​នាំ​ចេញ​សាច់​បក្សី​ពី​១០០​លាន​ដុល្លារ ទៅ​១៥០​លាន​ដុល្លារ កើនឡើង​៨%-៩% ។ ក្រុមហ៊ុន​រំពឹង​ថា នឹង​កើន​ពី​២,៦​ប៊ី​លាន​ដុល្លារ ទៅ​២,៦៥​ប៊ី​លាន​ដុល្លារ កើនឡើង​៤%-៥% ។

KResearch ឱ្យ​ដឹង​ថា ការ​រក​ឃើញ​សត្វ​បក្សី​ឆ្លង​មេរោគ​ផ្តាសាយ H5 ក្នុង​កសិដ្ឋាន​នៅ​ប្រទេស​ជា​ច្រើន នឹង​បង្កើន​ឱកាស​នាំ​ចេញ​សត្វ​បក្សី​របស់​ថៃ​ពី​ឆ្នាំ​២០១៦ ជា​ពិសេស ទៅ​កាន់​ប្រទេស​ជប៉ុន ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ និង​កូរ៉េ​ខាងត្បូង​ដែល​ទើបតែ​បើក​ទីផ្សារ​នាំ​ចូល​សាច់​មាន់​ក្លា​សេ​ពី​ប្រទេស​ថៃ ។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ប្រមូល​សត្វ​មាន់​ទា​ជា​ច្រើន​មក​កសិដ្ឋាន​វិញ ។

ថវិកា​វិនិយោគ​សហគ្រាស​រដ្ឋ​បាន​ចំណាយ​សរុប​ចំនួន​២១០​ប៊ី​លាន​បាត គិត​ត្រឹម​ចុងខែ​វិច្ឆិកា ស្មើនឹង​៨១%​នៃ​ផែនការ​ចំណាយ​របស់​សហគ្រាស​រដ្ឋ​ទាំង​៤៥ ដែល​មាន​ផែនការ​វិនិយោគ​២៥៩​ប៊ី​លាន​បាត ។ នេះ​បើ​តាម​ការិយាល័យ​គោលនយោបាយ​សហគ្រាស​រដ្ឋ ។

លោក Ekniti Nitithanprapas អគ្គនាយក​ក្រុមហ៊ុន SEPO ឱ្យ​ដឹង​ថា នៅ​ចុងឆ្នាំ​នេះ ការ​ចំណាយ​ថវិកា​វិនិយោគ​សរុប​គួរតែ​ឈាន​ដល់​២៤០​ប៊ី​លាន​បាត ។

នៅ​ឆ្នាំ​ក្រោយ ថវិកា​វិនិយោគ​សហគ្រាស​រដ្ឋ​ជា​រួម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​១០% ឬ​ស្មើនឹង​៣៧០​ប៊ី​លាន​បាត ជាមួយ​គោលដៅ​នៃ​ការ​ចំណាយ​៩៥% ៕