Ronaldo សុខចិត្តកាត់ប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីអាចចាកចេញពី Man Utd?
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា កំពុងមានឆន្ទៈក្នុងការកាត់បន្ថយ
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា កំពុងមានឆន្ទៈក្នុងការកាត់បន្ថយ
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា កំពុងមានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ថ្លៃពលកម្មរបស់គេយ៉ាងច្រើន។ ដើម្បីអាចចាកចេញពីក្លិប Manchester United នៅរដូវក្តៅនេះ។
យោងតាមប្រភពពី Daily Mail បានរាយការណ៍ថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ សុខចិត្តទទួលយកការកាត់ប្រាក់ថ្លៃពលកម្ម ៣០% ដើម្បីទទួលបានការផ្ទេរទៅចូលរួមជាមួយក្រុម ដែលមានកៅអីលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។
របាយការណ៍ជាច្រើនផ្សេងទៀតបានផ្សាយថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចនឹងទៅចូលរួមជាមួយក្លិប Atletico Madrid ដែលជាគូប្រជែងអតីតក្លិបចាស់របស់គេ Real Madrid ។ ហើយបោះទោះបីជាមានការកាត់បន្ថយថ្លៃពលកម្ម៣០%។ ប៉ុន្តែក្លិបដែលចង់បាន Ronaldo នៅតែត្រូវចំណាយ៣០ម៉ឺនផោនក្នុង១សប្តាហ៍លើថ្លៃពលកម្មរបស់កីឡាកររូបនេះ។
Ronaldo បានស្នើសុំជាចាកចេញពី Man Utd នៅដើមខែនេះ។ ប៉ុន្តែរហូតមកទល់ពេល នៅមិនទាន់មានក្លិបកំពូលៗណាមួយ ដាក់សំណើផ្ទេរលើម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះនៅឡើយទេ។ ដូច្នេះហើយ ការកាត់ប្រាក់ថ្លៃពលកម្មអាចជាជម្រើសដ៏ល្អមួយ ដើម្បីទាក់ទាញក្រុមមានកៅអីលេង Champions League។
គួររំលឹកថា Cristiano Ronaldo បានសម្រេចផ្លាស់ពីក្រុម Juventus មកចូលរួមជាមួយ Man Utd សារជាថ្មីម្តងទៀត កាលពីចុងខែសីហា ឆ្នាំ២០២១។ ដោយស៊ុតបញ្ចូលទី ២៤គ្រាប់ពីការបង្ហាញខ្លួន ៣៨ប្រកួតគ្រប់កម្មវិធី កាលពីរដូវកាលមុន។ ការវិលត្រឡប់របស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ មិនបានសមប្រកបឡើយ។ ដោយ Man Utd បញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៦ នៅក្នុងក្របខណ្ឌ English Premier League និងបានរបូតឱកាសលេង Champions League រដូវកាលក្រោយ៕
ចែករំលែកព័តមាននេះ