ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ឥណ្ឌូ​ណេ​ស៊ី​ងាក​ចេញពី​អាជីវកម្ម​ទឹកដោះគោ

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ សមាគម​កសិករ​ទឹកដោះគោ (APSPI) របស់​ឥណ្ឌូ​ណេ​ស៊ី​ព្យាករ​ថា ភាព​អន់​ថយ​ផ្នែក​ផលិតកម្ម​ទឹកដោះគោ​ស្រស់​ក្នុងស្រុក​នឹង​បន្ត​ដល់​ឆ្នាំ​ក្រោយ ព្រោះ​កសិករ​អាច​នឹង​បញ្ឈប់​អាជីវកម្ម

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ សមាគម​កសិករ​ទឹកដោះគោ (APSPI) របស់​ឥណ្ឌូ​ណេ​ស៊ី​ព្យាករ​ថា ភាព​អន់​ថយ​ផ្នែក​ផលិតកម្ម​ទឹកដោះគោ​ស្រស់​ក្នុងស្រុក​នឹង​បន្ត​ដល់​ឆ្នាំ​ក្រោយ ព្រោះ​កសិករ​អាច​នឹង​បញ្ឈប់​អាជីវកម្ម ដោយសារ​មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ពី​ផលិតផល​ទឹកដោះគោ​នាំ​ចូល ។

សមាគម​ខាងលើ​ព្យាករ​ថា នៅ​ឆ្នាំ​ក្រោយ ផលិតកម្ម​ទឹកដោះគោ​ស្រស់​ក្នុងស្រុក នឹង​ធ្លាក់​ពី​៧៥​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៦ មក​ត្រឹម​៧០​ម៉ឺន​តោន​ប៉ុណ្ណោះ ។ ទិន្នន័យ​នេះ​ស្មើ​តែ​២០%​នៃ​តម្រូវការ​ទឹកដោះគោ​ស្រស់​សរុប​ក្នុងស្រុក ខណៈ​បច្ចុប្បន្ន ស្មើនឹង​៣,៨២​លាន​តោន ។

លោក Agus Warsito ប្រធាន APSPI បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ៖ « ក្នុង​ឆ្នាំ ២០២០ ពួក​យើង​ព្យាករ​ថា ចំនួន​នោះ​នឹង​ស្មើ​រវាង​១២% ទៅ​១៣%​ប៉ុណ្ណោះ » ។
តម្លៃ​ទឹកដោះគោ​ស្រស់​ក្នុងស្រុក​បច្ចុប្បន្ន គឺ​ស្មើ​ប្រមាណ​៣៣​សេន​ក្នុង​១​លី​ត្រ ។

លោក​បន្ត​ថា មាន​កសិករ​ជា​ច្រើន​បាន​សម្រេចចិត្ត​លក់​គោ​របស់​ពួក​គេ ហើយ​ចាប់ផ្តើម​អាជីវកម្ម​ដែល​ទាក់ទាញ​ជាង​នេះ ។

បើ​មើល​ពី​ស្ថានភាព​នេះ លោក Agus បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ចេញ​វិធានការ​គាំទ្រ​ដល់​កសិករ​ដូច​ជា ជំរុញ​ដល់​សហគ្រាស​ប្រើប្រាស់​ទឹកដោះគោ ឲ្យ​ទិញ​ផលិតផល​ក្នុងស្រុក​ជាដើម ។

ទិន្នន័យ​ពី​ក្រសួងកសិកម្ម​របស់​ប្រទេស​នេះ​បាន​បង្ហាញ​ដែរ​ថា ឥណ្ឌូ​ណេ​ស៊ី​មាន​គោ​ជិត ៥២​ម៉ឺន​ក្បាល​ក្នុង​ឆ្នាំ​២០១៥ និង​កើនឡើង​ដល់​៥៣៥.៨៦០​ក្បាល​នៅ​ឆ្នាំ​នេះ ៕