អ្នកជំនាញ​ត្រៀមលក្ខណៈជួសជុល​ប្រាសាទព្រះពិធូរ


ខេត្តសៀមរាប ៖ គម្រោង​អភិរក្ស​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ ដែល​អនុវត្ត​ដោយ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ (KOCHEF) និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) កំពុង​ផ្តោត​ការ​យកចិត្ត​យ៉ាង​ខ្លាំង​លើ​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

ជាក់ស្តែង​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​នេះ គម្រោង​ជួសជុល​ប្រាសាទព្រះពិធូរ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អភិរក្ស​ដល់​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ផ្តោត​សំខាន់​លើ​ការ​សិក្សា​អំពី​សមាសធាតុ​ថ្ម និង​ការ​ព្យាបាល​ស្លែ​នៅ​លើ​ថ្ម ។ សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​នេះ​មាន​ចំនួន​១០​រូប ដែល​មក​ពី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​ទាំងអស់ ក្នុង​នោះ វិស្វករ​៤​រូប ស្ថាបត្យករ​៣​រូប និង​បុរាណ​វិទូ​៣​រូប ។

កញ្ញា​បឿ​ត សុភា បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ពេញចិត្ត​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ ដោយ​មូលហេតុ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ទាំង​ទ្រឹស្តី និង​ការ​ចុះ​អនុវត្ត​តាម​ប្រាសាទ​ជាក់ស្តែង ដែល​ជំរុញ​ឲ្យ​កញ្ញា និង​សិក្ខាកាម​ដទៃ​ទៀត​មាន​ភាព​ងាយ​យល់ អាច​អនុវត្ត​បាន ។

លោក​ផាក ដុ​ង​ហ៊ី (Park Donghee) មន្ត្រី​សម្របសម្រួល​នៃ​គម្រោង​ជួសជុល​ប្រាសាទព្រះពិធូរ​រៀបរាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​ថា គម្រោង​អភិរក្ស​ជួសជុល​ប្រាសាទព្រះពិធូរ​មានការ​ងារ​៣​ធំ​ដែល​ត្រូវធ្វើ គឺ​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស ការងារ​ស្រាវជ្រាវ និង​ការងារ​អភិរក្ស​ជួសជុល​ស្តារ​ឡើង​វិញ ។ ដោយឡែក​វគ្គ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​បាន​កំណត់​ជា​បី​ផ្នែក គឺ​ការ​បណ្តុះបណ្តាល​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម​នៅ​ប្រទេស​កូរ៉េ និង​ការ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា ។
សម្រាប់​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​១០​រូប​បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​២​ស​ប្តា​ហ៍​កាលពី​ខែសីហា និង​ខែកញ្ញា​កន្លង​ទៅ ។

ដោយឡែក កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​មធ្យម KOCHEF បាន​រៀបចំ​កម្មវិធី​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​បណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េ​ចំនួន​៣​វគ្គ រយៈពេល​៣​ខែ ដោយ​ក្នុង​មួយ​វគ្គ​៤​រូប​គឺ ស្ថាបត្យករ​៤​រូប វិស្វករ​៤​រូប និង​អ្នកជំនាញ​បុរាណវិទ្យា​៤​រូប ៕

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ