ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំជួលចិត្តណាស់​ ព្រោះ​ប៉ិ​ឯង​ចេះពេក​ហើយ

7 ឆ្នាំ មុន

ហ្វី​លី​ពី​ន ​៖ ទឹកចិត្ត​សត្វ​ឆ្កែ​មក​លើ​​ម្ចាស់ ​ពិតជា​ធ្វើ​ឱ្យ​​​មាន​លក្ខណៈ​ពិសេស​ ខុស​ពី​សត្វ​ចិញ្ចឹម​ដទៃ​ ។ នៅ​ពេល​យើង​​ចាត់​ទុក​វា​ ដូច​​សមាជិកគ្រួសារ វា​ក៏​ចាត់​ទុក​យើង​ដូច​គ្នា​ដែរ ​។

ហ្វី​លី​ពី​ន ​៖ ទឹកចិត្ត​សត្វ​ឆ្កែ​មក​លើ​​ម្ចាស់ ​ពិតជា​ធ្វើ​ឱ្យ​​​មាន​លក្ខណៈ​ពិសេស​ ខុស​ពី​សត្វ​ចិញ្ចឹម​ដទៃ​ ។ នៅ​ពេល​យើង​​ចាត់​ទុក​វា​ ដូច​​សមាជិកគ្រួសារ វា​ក៏​ចាត់​ទុក​យើង​ដូច​គ្នា​ដែរ ​។

សត្វ​ឆ្កែ​​មួយក្បាល ត្រូវ​​គេ​ប្រើប្រាស់​​ជា​ជំនួយការ​ក្នុង​ការ​ចាប់​ជនល្មើស ​ក៏​ដូច​ជា​សត្វ​សម្រាប់​យាម​ផ្ទះ​ផង​ដែរ​។ វា​ពិតជា​មិត្ត​ដ៏​ល្អ​របស់​​ពួក​យើង​។

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឱ្យដឹង​កាន់តែ​ច្បាស់​ថា ​​​ឆ្កែ​គឺ​ពិតប្រាកដ​ណាស់​ថា ជា​មិត្ត​ដ៏​ល្អ​របស់​មនុស្ស​។ គេ​ឃើញ​មាន​ក្មេង​ប្រុស​ម្នាក់អង្គុយ​សុំទាន ខណៈ​ពេល​ដែល​ឆ្កែ​របស់​គេ​កំពុង​អង្គុយ​សុំទាន​ជាមួយ​គ្នា​។ សត្វ​ឆ្កែ​នោះ ​បាន​ស្លៀកពាក់​ជា​មនុស្ស ហើយ​​អង្គុយពាំ​កន្ត្រក​ដាក់​លុយសុំទាន​ ។ មនុស្ស​ម្នា​ដែល​ដើរ​កាត់​នោះ បាន​បាក់ចិត្ត​អាណិត​ឱ្យ​លុយ​ទៅ​អ្នក​ទាំង​ពីរ ដោយសារ​តែ​ឃើញ​សត្វ​ឆ្កែ​នោះ​មានចិត្ត​ស្មោះត្រង់​ពេក​។

ពួក​គេ​ទាំង​ពីរ​នាក់ ត្រូវ​បាន​គេ​ឃើញ​សុំទាន​នៅ​តាម​ដងផ្លូវ ជិត​ស្ថានីយ​កណ្តាល ក្បែរ​សាកលវិទ្យាល័យ​ម៉ា​នី​ឡា ប្រទេស​ហ្វី​លី​
ពី​ន។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ឈ្មោះ Sef Isred  បាន​បង្ហោះ​រូប​អ្នក​ទាំង​ពីរ ក្រោយ​ពេល​បានឃើញ​នៅ​តាម​ផ្លូវ​។ គ្រាន់តែ​បង្ហោះ​ភ្លាម មនុស្ស​ម្នា​ក្នុង​ហ្វេ​ស​ប៊ុ​កបាន​បើក​មើល​ជាង​៧០០០​នាក់​មួយ​រំពេច​៕