ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នឹង​ដាក់​វិធានការ​ដំឡើង​ថ្លៃ​ដំឡូង​មី​ក្នុង​រដូវ​ប្រមូល​ផល

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ដើម្បី​ការពារ​កុំឱ្យ​តម្លៃ​ដំឡូង​មី​ធ្លាក់​ចុះ​ក្នុង​ពេល​រដូវ​ប្រមូល​ផល​នេះ ក្រសួងពាណិជ្ជកម្ម​នឹង​បង្ខំ​ឱ្យ​ឈ្មួញ​ដំឡូង​មី​រក្សា​ស្តុក​បន្ថែម​ទៀត ព្រមទាំង​កាត់​បន្ថយ​ការ​នាំ​ចេញ ។

ប្រទេស​ថៃ ៖ ដើម្បី​ការពារ​កុំឱ្យ​តម្លៃ​ដំឡូង​មី​ធ្លាក់​ចុះ​ក្នុង​ពេល​រដូវ​ប្រមូល​ផល​នេះ ក្រសួងពាណិជ្ជកម្ម​នឹង​បង្ខំ​ឱ្យ​ឈ្មួញ​ដំឡូង​មី​រក្សា​ស្តុក​បន្ថែម​ទៀត ព្រមទាំង​កាត់​បន្ថយ​ការ​នាំ​ចេញ ។

ចាប់ពី​ដើមឆ្នាំ​ថ្មី​នេះ​រហូត​ដល់​ចុង​ខែមេសា ឈ្មួញ​នឹង​ត្រូវ​រក្សា​ស្តុក​ដំឡូង​មី​ខណៈ​ពួក​គេ​នាំ​ចេញ​ដំឡូង​មី​១០០​តោន គឺ​ត្រូវ​រក្សា​ក្នុង​ស្តុក​១៥០​តោន ។

លោក Duangporn Rodphaya អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​របស់​ក្រសួងពាណិជ្ជកម្ម ថ្លែង​ថា ៖ « វិធានការ​នេះ​នឹង​ជួយ​ឲ្យ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ដំឡូង​មី​ក្នុង​អំឡុង​រដូវ​ប្រមូល​ផល​មាន​តុល្យភាព ហើយ​រក្សា​តម្លៃ​មិន​ឲ្យ​ធ្លាក់​ចុះ​ច្រើន​ពេក » ។

នាយកដ្ឋាន​នឹង​បញ្ជូន​ភ្នាក់ងារ​ទៅ​ពិនិត្យ​ឃ្លាំង​២​ដង​ក្នុង​មួយ​ខែ​ដើម្បី​ធានា​ថា ឈ្មួញ​ទាំងអស់​គោរព​តាម​បទ​ប្បញ្ញត្តិ​នេះ ។ លើស​ពី​នេះ​ទៀត អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សហព័ន្ធ​អ្នក​ដាំដំឡូង​មី និង​សមាគម​ផលិត​អេតាណុល​ថៃ ដើម្បី​ធានា​ថា យ៉ាង​ហោច​ណាស់ ដំឡូង​មី​១.២០០​តោន​ត្រូវ​បាន​ទិញ​ពី​កសិករ​ក្នុង​១​ថ្ងៃ មាន​តម្លៃ​១.៩០​បាត​ក្នុង​១​គីឡូក្រាម ។

ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា អនុស្សរណៈ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ចាប់ពី​ខែមករា ដល់​ខែមីនា អំឡុង​ពេល​ដែល​ដំឡូង​មី​មាន​ចំនួន​សរុប​១០៨​ពាន់​តោន​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ការ​ផលិត​អេតាណុល ។ ក្រសួង​ព្យាករ​ថា នៅ​ឆ្នាំ​ក្រោយ​ដំឡូង​មី​សរុប​ចំនួន​៣១​លាន​តោន នឹង​ត្រូវ​ដាំ​ដុះ​ប្រមាណ​១៧​លាន​តោន​ក្នុង​អំឡុង​ត្រីមាស​ទី​១ ។

នៅ​អំឡុង​ពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​នាំ​ចេញ​ផលិតផល​ដំឡូង​មី​៨,៩​លាន​តោន ក្នុង​តម្លៃ​២,៣៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (៨៥,៧​ប៊ី​លាន​បាត​) ធ្លាក់​ចុះ​១០,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៃ​បរិមាណ និង​២០,២៩%​នៃ​តម្លៃ ៕