ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទល់លាមក​មក​ពី​របប​អាហារ​កង្វះ​ជាតិ​សរសៃ

8 ឆ្នាំ មុន

រោគ​ទល់លាមក គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​របស់​ក្រពះ​ពោះវៀន ។ ទល់លាមក​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​ទាំង​ក្មេង និង​មនុស្ស​ចាស់ ភាគច្រើន​ទល់លាមក​បាន​ស្តែង​ឲ្យ​ដឹង​តាម​រយៈ​សញ្ញា​

រោគ​ទល់លាមក គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​របស់​ក្រពះ​ពោះវៀន ។ ទល់លាមក​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​ទាំង​ក្មេង និង​មនុស្ស​ចាស់ ភាគច្រើន​ទល់​លាមក​បាន​ស្តែង​ឲ្យ​ដឹង​តាម​រយៈ​សញ្ញា​មួយ​ចំនួន​ដូច​ជា បន្ទោបង់​តិច​ជាង​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​, បន្ទោបង់​មិន​ទៀង​ទាក់​លាមក​មាន​លក្ខណៈ​រឹង​ហើយ​ស្ងួត​, ពិបាក​នៅ​ក្នុង​ការ​បន្ទោបង់ ជួនកាល​មានការ​ឈឺចាប់ និង​មាន​ឈាម​លាយ​ជាមួយ​លាមក​, តឹង​ពោះ​ឬ​ប៉ោង​ពោះ​នៅ​ផ្នែក​ខាងក្រោម​ផ្ចិត ។

ការ​ទាល់​លាមក​អាច​បណ្តាល​មក​ពី​ច្រើន​កត្តា​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​របប​អាហារ​ប្រចាំ​ៃ​ថ្ង​មាន​ដូច​ជា ការ​បរិភោគ​អាហារ​ខ្វះ​សារជាតិ​សរសៃ​, មិនសូវ​ធ្វើ​ពលកម្ម​ឬ​ហាត់​ប្រាណ​, ការ​ប្រើប្រាស់​ថ្នាំ​, ទទួលទាន​ទឹកដោះគោ​ច្រើន​ពេក​ជា​ពិសេស​ទារក​, ទទួលទាន​ទឹក​តិច​, មាន​ជំងឺ​រលាក​ពោះវៀនធំ​ឬ​ជំងឺ​ក្រពះ​-​ទម្លាប់​មិនល្អ​ចំពោះ​ការ​បន្ទោបង់ ម្តង​ព្រឹក​ម្តង​ល្ងាច ដែល​ជា​ទូទៅ​ការ​បន្ទោបង់​នៅ​ពេល​ព្រឹក គឺ​មាន​ភាពល្អ​ប្រសើរ​ណាស់ ។ ការ​ទល់លាមក​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដូច​ជា ដេក​មិន​លក់​, ឈឺក្បាល​រសេះ​រសោះ​ក្នុង​ខ្លួន​, បង្ក​ឲ្យ​កើត​មាន​ជំងឺ​រលាក​ក្រពះ ពោះវៀន​ជំងឺ​ឬ​ដូង​បាត រលាក​តម្រងនោម និង​ជំងឺមហារីក​ពោះវៀន​ជាដើម ។ ដូច្នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​សារ​តែ​ទល់លាមក លោក​អ្នក​គប្បី​អនុវត្ត​តាម​វិធី​ខាងក្រោម​៖

ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​, ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​, ពេល​ឈឺ​បត់ជើង​ត្រូវ​តែ​ទៅ​ភ្លាម ជា​ពិសេស​នៅ​ពេល​ព្រឹក​, ទទួលទាន​បន្លែ ផ្លែ​ឈើ អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ជា​ពិសេស ត្រកួន ផ្ទី ស្លឹក​បាស ចេកទុំ ល្ហុង​ទុំ ស្វាយ​ទុំ ៕