ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ទាំង​ក្មេង​ចាស់ រស់នៅ​ក្រុង​សែន​មនោ​រម្យ បន្ត​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​​ជាប់​ជា​និច្ច

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​រស់នៅ​ក្រុង​សែន​មនោ​រម្យ បន្ត​ទៅ​ចាក់​វ៉ាក់សាំង​ការ​ពារ​​​ជាប់​ជា​និច្ច ដើម្បី​បង្ការ​ថែទាំ​សុខភាព តាម​ទីតាំង

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​រស់នៅ​ក្រុង​សែន​មនោ​រម្យ បន្ត​ទៅ​ចាក់​វ៉ាក់សាំង​ការ​ពារ​​​ជាប់​ជា​និច្ច ដើម្បី​បង្ការ​ថែទាំ​សុខភាព តាម​ទីតាំង​ដែល​មន្ទីរ​សុខាភិបាល​បាន​រៀបចំ បង្ក​ភាព​ងាយស្រួល​ដល់​ពួក​គាត់ ។

ជាក់ស្តែង​ទីតាំង​មួយ​ក្នុង​ចំណោម​កន្លែង​ដទៃ​ទៀត ដែល​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ នៅ​ចំណុច​រង្វង់​មូល​គោព្រៃ ក្នុង​ក្រុង​សែន​មនោ​រម្យ មាន​ក្រុម​គ្រូពេទ្យ​នៅ​ចាំ​បម្រើ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ជូន​ប្រជាពលរដ្ឋ ហើយ​គោលដៅ​មួយ​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី ងាយស្រួល​រក មិនតែប៉ុណ្ណោះ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក៏​អាច​មក​ទទួល​វ៉ាក់សាំង​បាន​ដូច​គ្នា​ដែរ ។

បើ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ចំណុច​វ​ង្វ​ង់​មូល​គោព្រៃ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​មាន​ប្រជាពលរដ្ឋ សិស្សសាលា មន្ត្រីរាជការ ប្រមាណ​ជិត​១០០​នាក់ ឬ​ថ្ងៃ​ខ្លះ​ដល់​ចំនួន​២០០​នាក់​ក៏​មាន បាន​មក​ទទួល​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ភាគច្រើន​ជា​ដូ​ស​ជម្រុញ​ទី​៣ ដល់​ដូ​ស​ជម្រុញ​ទី​៥ ដែល​អាច​វា​.​យ​តម្លៃ​បាន​ថា ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ខ្ពស់​ពី​អត្ថប្រយោជន៍​របស់​វ៉ាក់សាំង និង​មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ទេ ។

ប្រជាពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជម្រុញ​បាន​និយាយ​ថា ពួក​គាត់​មក​ទទួល​វ៉ាក់សាំង ព្រោះ​នៅ​តែ​មានការ​បារម្ភ​អំពី​ជំងឺ​កូ​វី​ដ​១៩​ប​ម្លែ​ង​ខ្លួន​ថ្មី ហើយ​នៅ​ពេល​មក​ទទួល​វ៉ាក់សាំង គឺ​មាន​ភាព​ងាយស្រួល មក​ភ្លាម​បាន​ចាក់​ភ្លាម ចំណែក​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ក៏​បាន​យកចិត្តទុកដាក់​ចំពោះ​ពួក​គាត់​ផង​ដែរ ។

មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០២២​នេះ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​១ ចំនួន​១០៣.៥៩% ដូ​ស​ទី​២ បាន​ចំនួន ៧៩.២៩% ចំណែក​ដូ​ស​ជម្រុញ​ទី​៣ បាន​ចំនួន​៦១% ដូ​ស​ជម្រុញ​ទី​៤ បាន​២៧% និង​ដូ​ស​ជម្រុញ​ទី​៥ បាន​២០% ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ