ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ឣ្វី​ទៅ​ដែល​ហៅ​ថា​ជា​វិបស្សនា ?

2 ឆ្នាំ មុន

វិបស្សនា​ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាងគេ​បំផុត ដែល​កើត​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ មនុស្សជាតិ​បាន​បាត់បង់​បច្ចេកទេស​នេះ​ជា​យូរ​ឣ​ង្វែ​ង​ណាស់​មក​ហើយ តែ​ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​ឡើង​វិញ​នៅ​ពេល​ដែល​ព្រះ​អង្គ​កំពុង​ស្វែងរក​ការ​ត្រាស់​ដឹង កាលពី​ជាង​២៥០០​ឆ្នាំ​មុន ។ វិបស្សនា​ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំងពួង​តាម​ភាព​ពិត គឺជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួនឯង…

វិបស្សនា​ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាងគេ​បំផុត ដែល​កើត​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ មនុស្សជាតិ​បាន​បាត់បង់​បច្ចេកទេស​នេះ​ជា​យូរ​ឣ​ង្វែ​ង​ណាស់​មក​ហើយ តែ​ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​ឡើង​វិញ​នៅ​ពេល​ដែល​ព្រះ​អង្គ​កំពុង​ស្វែងរក​ការ​ត្រាស់​ដឹង កាលពី​ជាង​២៥០០​ឆ្នាំ​មុន ។

វិបស្សនា​ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំងពួង​តាម​ភាព​ពិត គឺជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួនឯង ដោយ​ការ​ពិនិត្យ​មើល​ខ្លួនឯង ។ ជាដំបូង គេ​ចាប់​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ ដើម្បី​ផ្ចង់ចិត្ត​ឲ្យ​មូល ។ ដោយ​មាន​សតិ​ដឹង​យ៉ាង​មុត​នេះ គេ​ពិនិត្យ​មើល​ធម្មជាតិ​ផ្លាស់​ប្តូរ​របស់​កាយ និង​ចិត្ត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​សាកល​នៃ ឣ​និ​ច្ចំ ទុក្ខំ និង​ឣ​នត្តា ។

ការ​សម្រេច​នូវ​សេចក្តី​ពិត​ដោយសារ​ការ​ពិសោធន៍​ផ្ទាល់​នេះ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ ។ មាគ៌ា​ទាំងមូល គឺ​ព្រះធម៌​ជា​ឱសថ​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​សាកល ហើយ​គ្មាន​ឣ្វី​ជាប់​ទាក់ទង​ជាមួយនឹង​សាសនា ឬ​និកាយ​ណាមួយ​ឡើយ ។ ដោយហេតុ​នេះ បច្ចេកទេស​នេះ​ឣា​ច​យក​មក​បដិបត្តិ​បានជា​ទូទៅ​ដោយ​សេរី នៅ​គ្រប់​ទីកន្លែង គ្រប់ពេល​ដោយ​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​ពូជសាសន៍​, វណ្ណ​:, សាសនា​ណាមួយ​ឡើយ ហើយ​ទទួល​ប្រយោជន៍​ល្អ​ប្រសើរ​ដូច​គ្នា​ជា​ទូទៅ ។

តើ​ឣ្វី​ទៅ​ដែល​មិនមែន​ជា​វិបស្សនា ?
វិបស្សនា មិនមែន​ជា​ពិធីបុណ្យ ឬ ពិធី​សាសនា​ដែល​មាន​សទ្ធា​ងងឹតងងល់​ជា​មូលដ្ឋាន​ឡើយ ។ វិបស្សនា មិនមែន​ជា​ល្បែង​កំសាន្ត​ខាង​ប្រាជ្ញា​ឈ្លាសវៃ ឬ​ជា​ទស្សនវិជ្ជា​ទេ ។ វិបស្សនា មិនមែន​ជា​ពេល​សម្រាក​សម្រាប់​ព្យាបាល​ជំងឺ​, មិនមែន​ជា​ថ្ងៃ​ឈប់​បុណ្យ ឬ​ជា​ឱកាសល្អ​ណាមួយ​ដើម្បី​ឲ្យ​មនុស្ស​ក្នុង​សង្គម​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ប្រការ​ណាមួយ​ឡើយ ។ វិបស្សនា មិនមែន​ជា​ការ​គេចវេះ​ឲ្យ​ផុត​ពី​បញ្ហា​, ពី​ទុក្ខ​ព្រួយ​នៃ​ការ​រស់នៅ​រាល់ថ្ងៃ​ទេ ។

តើ​ឣ្វី​ទៅ​ជា​វិបស្សនា ?
វិបស្សនា​គឺជា​បច្ចេកទេស​មួយ​ដើម្បី​គាស់​រំលើង​នូវ​សេចក្តី​ទុក្ខ​ឲ្យ​ដាច់​ឫសគល់ ។ វិបស្សនា​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ ដែល​នាំ​មនុស្ស​ឲ្យ​ចេះ​ប្រឈម​មុខ​ចំពោះ​ភាព​តានតឹង និង​បញ្ហា​ជីវិត​ទាំងឡាយ​ប្រកបដោយ​ចិត្តស្ងប់​ស្ងៀម និង​មាន​លំនឹង ។

វិបស្សនា​ជា​របៀប​រស់នៅ​ដែល​នាំ​មនុស្ស​ឲ្យ​ធ្វើ​វិភាគទាន​ជា​កុសល​ចំពោះ​សង្គម​… ប៉ុណ្ណេះ​ជាដើម​ហៅ​ថា​វិបស្សនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ