ប៉ុន្មានឆ្នាំមុននេះ ផ្អើលឈុល…នៅខេត្តសៀមរាប ដែលអភិបាលខេត្តស៊េរីចាស់បានដោះដូរដោយជោគជ័យ…ទីតាំងសាលាខេត្ត…ទីតាំងបណ្តាមន្ទីរ អង្គភាពក្នុងខេត្តប្រមាណជិត៣០អង្គភាព…ទៅបង្កើតទីតាំងថ្មីចម្ងាយប្រមាណ២០គ.ម ពីទីរួមខេត្ត…ដែលគេឱ្យឈ្មោះថាទីតាំងរដ្ឋបាលខេត្តប្រមូលផ្តុំ…។ គឺប្តូរពីក្នុងទីរួមខេត្តទៅនៅតំបន់វាលខ្មោច…វាលសោះខ្យល់…វាលរហោឋាន…
លទ្ធផលចុងក្រោយ…ឯកជនរឹបយកអស់ទីតាំងត្រូវប៉ាន់កណ្តាលក្រុង…ដេញមន្ត្រីរាជការដ៏ល្ហេមល្ហាមទាំងឡាយឱ្យទៅធ្វើការនៅឆ្ងាយដាច់អាល័យ…។
ទីបំផុត…បរាជ័យទៅហោងដោយសារតែមន្ត្រីរាជការមិនទៅធ្វើការ…ខ្លះទៅដែរ…គឺទៅតែមួយព្រឹកក៏វិលវិញ…ចុងក្រោយបំផុត…គឺបរាជ័យទៅហោង…ដោយសាររាជរដ្ឋាភិបាលបានដោះដូរម្តងទៀត…យកទីតាំងអាជ្ញាធរជាតិអប្សរាក្នុងក្រុងធ្វើទីតាំងប្រមូលផ្តុំសងវិញ…។ ចំណែកទីតាំងដាច់សង្វែងនោះប្រគល់ឱ្យអាជ្ញាធរអប្សរាទទួលយកកម្មលោកិយនេះ…ប្រៀបដូចទទួលយកថ្មបាក់បញ្ចប់រឿងសោកនាដកម្មនេះទៅហោង…។
ស្មានថាមេរៀននេះ ច្បាស់ជាអាជ្ញាធរខេត្តទាំងឡាយ…បានចងចាំ…បានរួមចំណែកថ្កោល…។ ប៉ុន្តែផ្ទុយទៅវិញ បែរជាអាជ្ញាធរខេត្តព្រះសីហនុ លោក យន្ត មីន ដែលជិតរឺត្រែតទៅហើយនោះ…ស្នើសុំដោះដូរបណ្តាទីតាំងរបស់រដ្ឋមួយខេត្តដែលមានជិត៣០អង្គភាព…ទៅបង្កើតទីតាំងថ្មី ឈ្មោះទីតាំងប្រមូលផ្តុំរដ្ឋបាលខេត្ត នៅជាយក្រុងព្រះសីហនុ…ជាតំបន់ព្រៃ…ដែលខ្លះថា តំបន់ខ្មោច…។
ប៉ុន្តែសំណាងធំណាស់…សម្តេចក្រឡាហោម ដែលជាប្រមុខនៃក្រសួងមហាផ្ទៃ…ហៅក្រសួងពោះធំ…មិនឯកភាពទេ…សូម្បីមួយអង្គភាព ឬមួយចានក៏មិនដូរដែរ…
មន្ត្រីរាជការក្រុងព្រះសីហនុ…លើកលែងលោកខេត្តដែលជិតរឺត្រែតចេញ…បានស្រែកជយឃោសកងរំពងថា ជយោ ! សម្តេចក្រឡាហោម…។
ដឹងថាគំរូអាក្រក់នៅខេត្តសៀមរាបមានរួចហើយ…ហេតុអីក៏អន់ម្ល៉េះ ? ហ៊ានសុំដោះដូរសម្បត្តិរដ្ឋមួយខេត្តឱ្យទៅឯកជន…ហេតុអីមិនចេះអៀនខ្មាស ?
សំណើសុំដោះដូរនោះ មិនខុសពីយក«ឆ្នាំងមាស» ដូរយក«ឆ្នាំងដី»ឡើយ…លោកម្ចាស់ !!?
កោតគេមិនចេះខ្មាសខ្មោច…
អាឡេវ
ចិន ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា ស្ត្រីជនជាតិចិនអាយុ២៨ឆ្នាំនៅ Harbin ត្រូវបានគ្រូពេទ្យរកឃើញថា មានការខូចខាតទៅលើសរសៃប្រសាទដៃ (Radial Nerve) ក្រោយពីទម្លាប់គេងក្រាបលើ...
ខេត្តក្រចេះ ៖ មេព្រៃស្រុកស្នួលនិយាយថា សំណុំរឿងករណីចាប់បង្ក្រាបរថយន្តដឹក ឈើ៧គ្រឿងដែលមានលួចផ្ទុកឈើលេខ១ខុសច្បាប់ ចំនួនជាង៣រយម៉ែត្រគូប ករណីនេះ គឺមន្ត្រីជំនាញ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារសៀលថ្ងៃទី២៤ មេសា នេះ សមត្ថកិច្ចចម្រុះ រួមមានការសម្របសម្រួលពីលោកទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តផង បាន...
ខេត្តសៀមរាប ៖ ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ប្រគល់ឱ្យប៉ូលិសស្រុកស្វាយលើដើម្បីប្រគល់បន្តទៅឱ្យអង្គការដោះមីនកម្ពុជាយកទៅកំទេចចោល កាលពី...
ប្រទេសកូរ៉េទាំង២ ៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងនាថ្ងៃទី២៤ មេសា ថា គ្រប់យ៉ាងស្ទើរតែរៀបចំរួចរាល់ហើយសម្រាប់ការជួបគ្នាកំពូលនាថ្ងៃទី២៧ មេសា រវាង...
រាជធានីភ្នំពេញ ៖ អម្រឹតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានិងអាជ្ញាបណ្ណពី...
ខេត្តតាកែវ ៖ បន្ទាប់ពីមានការវាយកម្ទេចចោលនូវរូបសំណាកផ្ការំដូលដែលដាក់តាំងនៅរង្វង់មូលខាងកើតវិមានឯករាជ្យ និងបានបង្កឱ្យមានកាភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានទូទៅចោទ...
រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន KINGDOM CEMENT មួយគ្រឿងដោយសារតែដឹកធ្ងន់បានបើកបរឡើងស្ពានព្រែកព្នៅមិនរួចក៏បានរអិលថយក្រោយទៅបុករថយន្តដឹក...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបុករះម៉ូតូចំនួន៤គ្រឿង បណ្តាល...
ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់ប្តី-ប្រពន្ធដួលចូលរថយន្ត ស្លាប់ប្តី...
រាជធានីភ្នំពេញ ៖ តារាសម្តែងវ៉ាន់ វលក្ខណ៍ ដែលអ្នកសិល្បៈស្គាល់ជាតារានិយមតែងខ្លួនសិចស៊ីបានធ្វើពិធីខួបកំណើតកាលពីយប់ ថ្ងៃទី២១ មេសា ២០១៨ ក្រោមវត្តមានតារា ល្បីៗ...
ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់ដែលទើបមានអាយុ១០ខែ ដោយសារតែឪពុកធ្វេសប្រហែស ក៏បានលង់ទឹកធុងស្បេ៉ត្រូលស្លាប់កាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១២ ខែមេសា...
ខេត្តកំពត ៖ ហួសពីការថ្លែងទៅហើយ ដែលបុរសជាកូនចិត្តខ្មៅម្នាក់បានចាក់សម្លាប់ម្តាយរបស់ខ្លួន ដោយមិនញញើតដៃហើយគេចខ្លួនបាត់ ។ ជននេះក៏ត្រូវបានគេសង្ស័យថាញៀន...
រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា និងប្រារព្វពិធីទទួលដំណែងជាប្រធានវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិកពីប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមាន...
ស្ត្រីម្នាក់ស្រែកដាក់ប្រុសដែលឱបថើបនាង ម៉េចបងថើបខ្ញុំស្និទ្ធម្ល៉េះ ? ខ្ញុំមានប្តីហើយណ៎ ា ។ ប្រុសនោះសើចឆ្លើយវិញ ៈ -កុំបារម្ភអី, ទោះអូនមានប្តីហើយ ក៏បងមិន...
ប្រទេសកាណាដា ៖ រថយន្តដឹកជញ្ជូនធុនតូចពណ៌សមួយគ្រឿងកាលពីថ្ងៃទី២៣ មេសា បានបុករះពួកអ្នកដើរក្នុងចម្ងាយច្រើនរយម៉ែត្រនៅទីក្រុងតូរ៉ុងតូ កាណាដា ។ មនុស្សយ៉ាង...
ទីក្រុងបាងកក ៖ ប្រធាននាយកដ្ឋានអាកាសយានដ្ឋានថៃបាននិយាយថា វិនិយោគិនចិនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើអាកាសយានដ្ឋានតូចៗរបស់ថៃចំនួន៣ ដើម្បីធ្វើឲ្យ...
ខេត្តរតនគិរី ៖ កម្លាំងនគរបាលបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៨នាក់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននារសៀល...
ផ្លែត្រប់ស្រួយត្រូវបានប្រជាជនខ្មែរយើងចំណាំយកមកធ្វើជាអន្លក់ផ្ទាប់ជាមួយផ្អក និងប្រហុកញ៉ាំយ៉ាងឆ្ងាញ់ ជាពិសេសអ្នកនៅស្រុកស្រែចំការតែម្តង ។ ប៉ុន្តែដល់ពេលវា...
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា គិតមកទល់ម៉ោង២រសៀលថ្ងៃទី២៤ មេសា នេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង ក្នុងការស្រាវជ្រាវស្វែងរកឃាតករសម្លាប់ថៅកែលក់...