ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តតាកែវ ដុត​​កម្ទេច​​ចោល​គ្រឿងញៀ.នដែល​ចាប់បានកាលពីពេលកន្លងមក​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២​នេះ នៅ​រដ្ឋបាល​ខេត្តតាកែវ បាន​រៀបចំ​

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២​នេះ នៅ​រដ្ឋបាល​ខេត្តតាកែវ បាន​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ២៦ មិថុនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ « ដោះស្រាយ​បញ្ហា​គ្រឿងញៀ.ន ក្នុង​វិបត្តិ​សុខភាព និង​មនុស្សធម៌​» ។

​ពិធី​ខាងលើ​នេះ​ស្ថិត​ក្រោម​អធិបតីភាព លោក​ជំទាវ ឧត្តមសេនីយ៍ឯក ឈឹ​ម សិទ្ធិ​បុណ្យ​រិ​ទ្ធ អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តតាកែវ ឯកឧត្តម យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក អភិបាលក្រុង ស្រុក សិស្ស និស្សិត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ ជា​ច្រើន​រូប​ផង​ដែរ​។

ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ​នឹង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន​ខេត្តតាកែវ បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត របស់​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួម​គ្នា​បង្ក្រាប​ករណី​គ្រឿងញៀ.ន​គ្រប់​សកម្មភាព ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​កន្លង​មក​។

ឯកឧត្តម​ប្រធាន បាន​លើក​ឡើង​ថា គ្រឿងញៀ.ន គឺជា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង មិន​ត្រូវ​គិត​ថា កិច្ចការ​ទាំងអស់​នេះ គឺជា​ភារកិច្ច​ផ្តាច់មុខ របស់​កម្លាំង​មាន​សមត្ថកិច្ច​តែ​ម្នាក់ឯង​នោះ​ឡើយ​។

ឆ្លៀ​ត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា ក៏​បាន​ស្នើ​ដល់​ប្អូន​ៗ​យុវជន យុវតី សូមកុំ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ ស្រក់​ទឹកភ្នែក​ដោយសារ​ខ្លួន ត្រូវ​ចង​ចាំ​ថា ការ​ប្រើប្រាស់​គ្រឿងញៀ.ន គឺ​បំផ្លាញ​អនាគត​ខ្លួនឯង បំផ្លាញ​គ្រួសារ និង​បំផ្លាញ​សង្គម​ជាតិ​ទាំងមូល​។

លោក ខាន់ សុខា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន​ខេត្ត បានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​អបអរសាទរ មី​ទ្ទី​ញ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន នេះ រដ្ឋបាល​ខេត្តតាកែវ ខេត្តកណ្ដាល និង​ខេត្ត​កែប បាន​នាំ​យក​វត្ថុ​តាង​គ្រឿងញៀ.ន ដែល​រឹបអូស​បាន​មក​ពី​ការ​ចុះ​បង្ក្រាប​បទល្មើស​រយះ​ពេល ៦​ខែ ដើមឆ្នាំ​២០២២​នេះ រួម​មាន​៖ ប្រភេទ​ម្សៅ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សរុប ១៨៤៧,២៨​ក្រាម កញ្ឆា​ក្រៀម ចំនួន ៥,៥០​គីឡូក្រាម និង​គ្រឿងញៀ.ន MDMA និង​ល្បាយ​សារធាតុ​គីមី​ផ្សំ សរុប​ទម្ងន់ ៩៧,៩៨៣.៨៣​ក្រាម ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ