ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ជនឧក្រិដ្ឋ​មាន​ទាំង​ខ្មែរ វៀតណាម ថៃ ចំនួន​១១​នាក់ ទៅ​កាន់​តុលាការ

1 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​បញ្ជូន​ក្រុម​ជនឧក្រិដ្ឋ​ចំនួន​១១​នាក់ ដែល​មាន​

រាជធានី​ភ្នំ​ពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​បញ្ជូន​ក្រុម​ជនឧក្រិដ្ឋ​ចំនួន​១១​នាក់ ដែល​មាន​ជនជាតិ​ខ្មែរ វៀត​ណាម និង​ថៃ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​បទ​.​ជួញដូរ​ដោយ​ខុសច្បាប់ នូវ សារធាតុ​ញៀ​.​ន​ប្រមាណ ៤៤ គីឡូក្រាម ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​(​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ អ៊ិ​ន សុង​, លោក​វរសេនីយ៍ទោ ពុធ ស៊ុន​រស្មី នាយក​រង​មន្ទីរ និង​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ចំនួន​០៥​ទីតាំង​ផ្សេង​ៗ​ពី​គ្នា​ជា​បន្តបន្ទាប់ ៖

ដោយ​ទីតាំង​ទី​១- នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​មុខ​វាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​សារធាតុ​ញៀ​.​ន​ប្រមាណ​១​គីឡូ ។

ទីតាំង​ទី​២- នៅ​ចំណុច ខុន​ដូ​ឃ្វី​ន បន្ទប់​ជួល​លេខ​៦០២​ជាន់​ទី​៦ ផ្លូវ​លេខ​៣០៨ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​សារធាតុ​ញៀ​.​ន​ប្រមាណ​ជាង​៣​គីឡូ​។

ទីតាំង​ទី​៣- បាន​បន្ត​ពន្លាត​ដែនដី​ទៅ​ខេត្តបន្ទាយមានជ័យ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហាក់​ហួត​២ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ និង​ចាប់​យក​សារធាតុ​ញៀ​.​ន ២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម​។

ទីតាំង​ទី​៤- នៅ​ចំណុច ផ្ទះ​៨០៣ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំ​ញៀ​.​ន​០៣​កញ្ចប់​ធំ ប្រមាណ​៣​គីឡូក្រាម។

ទីតាំង​ទី​៥- នៅ​ចំណុច ខ្ទម​ចំការ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ដកហូត​ថ្នាំ​ញៀ​.​ន​ចំនួន​២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម ។

លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់ រួម​មាន ៖ ១- ឈ្មោះ សុខ ទឹង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ។ ២- ឈ្មោះ សុខ គ​ន្ធា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ។ ៣- ឈ្មោះ ហេង សគុណ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ ។ ៤- ឈ្មោះ តឿន សា​រុំ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ។ ៥- ឈ្មោះ ម៉ុ​ត សុ​ផុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​។ ៦-​ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ថៃ​។ ៧- ឈ្មោះ សេង ឡា​ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ។ ៨- ឈ្មោះ សិត វិសាល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ។ ៩- ឈ្មោះ ឆេ​ង ឡាយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ។ ១០- ឈ្មោះ SONGWAT BAU-SRI ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ ថៃ និង​១១- ឈ្មោះ LAM HONG PHUNG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ។

ហើយ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​គ្រឿង​ញៀ​.​ន រួម​មាន ៖ ១- សារធាតុ​ញៀ​.​ន​ប្រភេទ កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ​១​គីឡូ​និង​៩៥២​ក្រាម ។ ២- សារធាតុ​ញៀ​.​ន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​៤២ គីឡូ និង​៨៥៨​ក្រាម ។ ៣- សារធាតុ​ញៀ​.​ន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ​១០៦ ក្រាម ដែល​សរុប​សារធាតុ​ញៀ​.​ន​ទាំងអស់​មាន​ទម្ងន់​៤៤​គីឡូ និង​៩១៦​ក្រាម ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​ចាប់​បាន​យក​ម​ធ្យោ​យ​សម្ភារៈ​រូ​ម​មាន ៖ ១- រថយន្ត​០២​គ្រឿង​, ២- ម៉ូតូ​០២​គ្រឿង​, ៣- អាវុធ​ខ្លី​០១​ដើម​, ៤- គ្រា​.​ប់​បែក​០១​គ្រាប់​. ៥- ជញ្ជីង​ថ្លឹង​៣​គ្រឿង និង​៦- ទូរស័ព្ទ​ដៃ ៧​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ