ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​ប្រាវ នាំ​គ្នា​រត់​ចេញ​មក​មើល​ទើប​ដឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ឆ្កែ​កំពុង​ព្រុស​យ៉ាង​ខ្លាំង ស្រាប់តែ​ឮ​សូរ​ប្រាវ ប្រជាពលរដ្ឋ​ជា​ច្រើន​ក៏​បាន​នាំ​គ្នា​រត់​ចេញ​មក​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​បែកក្បាល​ …

រាជធានី​ភ្នំពេញ ៖ ខណៈ​ឆ្កែ​កំពុង​ព្រុស​យ៉ាង​ខ្លាំង ស្រាប់តែ​ឮ​សូរ​ប្រាវ ប្រជាពលរដ្ឋ​ជា​ច្រើន​ក៏​បាន​នាំ​គ្នា​រត់​ចេញ​មក​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​បែកក្បាល​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​ហ​នុ ទល់មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​គឺជា​មនុស្ស​ញៀន​ថ្នាំ ហើយ​កន្លង​មក​ខាង​សាលា​ខណ្ឌដូនពេញ​ធ្លាប់​ចាប់​បាន​ចំនួន​២​ដង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱ​អាកាស​ខ្ញុំ រួច​មក​ហើយ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​គាត់​បានឮ​សំឡេង​ប្រាវ​ក៏​នាំ​គ្នា​រត់​ចេញ​ទៅ​មើល ស្រាប់តែ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ អាយុប្រមាណ​ជា​២៦​ឆ្នាំ បាន​ដួល​បោក​ក្បាល​ស្លាប់​បាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្តិ៍​ចតុមុខ និង​មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​សំរួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ ។

យោង​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​កោសល្យ​វិ​ច្ច័​យ​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន ឃើញ​ស្នាមជើង​ជាន់​នៅ​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជា​ដំបូល​ស​ង្ក័​សី ទើប​ជំនាញ​សន្និដ្ឋាន​ថា បុរស​ដែល​ស្លាប់​ខាងលើ​នេះ​បាន​លោត​ចុះ​ដោយ​ខ្លួនឯង​បោក​ក្បាល​ស្លាប់ មិន​មាន​នរណា​ច្រាន​ទម្លាក់​នោះ​ទេ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​ជនសង្ស័យ​បែក​ថ្នាំ​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ដើរ​ចុះឡើង​នៅ​លើដំបូល ធ្វើ​ឲ្យ​ឆ្កែ​ព្រុស​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ជន​រង គ្រោះ​ដែល​កំពុង​តែ​បែក​ថ្នាំ​ផង​នោះ​ជាន់​លើ​ប្រអប់​កាប៊ី​ន​ភ្លើង​នៅ​ជិត​ដំបូលផ្ទះ​លោត​ចុះ​មក​ក្រោម បោក​ក្បាល​នឹង​ស្នួ​ហាល​ខោអាវ​នៅ​ក្បែរ​នោះ​ខ្ទាត​ចេញ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​តម្កល់​នៅ​វត្ត​សំបួរមាស បើ​មាន​បងប្អូន​ណា​ស្គាល់​ជន​រង​គ្រោះ ឬ​សាច់ញាតិ​បានដឹង​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕