ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​លាន់មាត់​ថា ពិតជា​ព្រៃ.ផ្សៃ​ណាស់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវជន​​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​យុវជន​រូប​នេះ​បាន​ចាប់​ក្មេង​ស្រី​ម្នាក់​ចងស្លាបសេក​ …

ខេត្ត​ប៉ៃលិន ៖ យុវជន​​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​យុវជន​រូប​នេះ​បាន​ចាប់​ក្មេង​ស្រី​ម្នាក់​ចងស្លាបសេក​រួច​ធ្វើ​សកម្មភាព​រំលោភ​យ៉ាង​ព្រៃផ្សៃ​រហូត​បាន​សម្រេច​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផល ចាន់​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ មានស្រុក​កំណើត​នៅ​ភូមិ​រៀម​គន់ ឃុំ​គា ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ស្នាក់​នៅ​បា​កាត ប្រទេស​ថៃ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ រ​.​ល​.​ណ អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ជាមួយ​បងប្រុស​នៅ​បា​កាត ប្រទេស​ថៃ ។

យោង​តាម​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ យ៉ុ​ត គួ អាយុ​៤៥​ឆ្នាំ ត្រូវជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ គាត់​ជា​ម្តាយ​បាន​នាំ​កូនស្រី និង​បងប្អូន​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៅ​បេះ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ក្នុង​នោះ​ក៏​មាន​ជនសង្ស័យ​ទៅ​ជាមួយ​ដែរ ។ លុះដល់​ម៉ោង​ប្រហែល​១២ និង​៣០​នាទី​ថ្ងៃត្រង់ ជា​ពេល​សំរាក​ហូប​បាយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បាយ​ហូប​ក៏​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជាមួយ ស្រប​ពេល​ក្មេង​ស្រី​រង​គ្រោះ​ចង់ទៅ​ផ្ទះ​ដែរ​ក៏​ឲ្យ​ជនសង្ស័យ​ឌុ​ប​ទៅ លុះ​ពេល​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ​ដោយ​យក​លេស​ថា បត់ជើងតូច ហើយ​ក៏​បាន​ចាប់​ផ្តួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​លើ​ដី រួច​យក​អាវដៃវែង​ដែល​ខ្លួន​ពាក់​ចងដៃ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ក្រោយ រួច​ចាប់​សម្រាត​ខោ​ចេញ ដោយ​យកដៃ​សង្កត់​ដើមទ្រូង​ក្មេង​ស្រី​រង​គ្រោះ​មិន​ឲ្យ​រើបម្រះ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។ លុះ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ដឹង និង​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សាលា​ក្រៅ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់ និង​កម្លាំង​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ក៏​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕