ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិលេស​១០​ប្រកា​រ តែង​ទាក់ចិត្ត​មិន​ឱ្យ​មើលឃើញ​សេចក្តី​ល្អ

3 អាទិត្យ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពោល​ថា កិលេស​ធម៌​ទាំង​ដប់​ប្រការ​រមែង​ចង​ឆ្វាក់​ចិត្ត​សត្វ​មិន​ឱ្យ​មើលឃើញ​សេចក្តី​ល្អ​ដែល​ជា​សុចរិតធម៌ ហើយ​តែង​វិលវល់​វេទនា​នៅ​ក្នុង​វាលវដ្តសង្សារ​អស់​កាល​ឥត​គណនា ។ ១. លោភ​កិលេស គឺ​ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​ភាព​ត្រេកអរ​ពេញចិត្ត​ក្នុង​លោ​កិ​យារ​ម្ម​ណ៍​ផ្សេង​ៗ ។២. ទោស​កិលេស…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពោល​ថា កិលេស​ធម៌​ទាំង​ដប់​ប្រការ​រមែង​ចង​ឆ្វាក់​ចិត្ត​សត្វ​មិន​ឱ្យ​មើលឃើញ​សេចក្តី​ល្អ​ដែល​ជា​សុចរិតធម៌ ហើយ​តែង​វិលវល់​វេទនា​នៅ​ក្នុង​វាលវដ្តសង្សារ​អស់​កាល​ឥត​គណនា ។

Picture

១. លោភ​កិលេស គឺ​ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​ភាព​ត្រេកអរ​ពេញចិត្ត​ក្នុង​លោ​កិ​យារ​ម្ម​ណ៍​ផ្សេង​ៗ ។
២. ទោស​កិលេស ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​សភាព​ខឹង​ក្រោធ មិន​ពេញចិត្ត ហើយ​អង្គ​ធម៌​បាន​ដល់ ទោសៈ​ចេតសិក ។

Picture

៣. មោហ​កិលេស ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​ភាព​វង្វេង​ល្ងង់ខ្លៅ ហើយ​អង្គ​ធម៌​បាន​ដល់ មោហៈ​ចេតសិក ។
៤. មាន​កិលេស គឺ​ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មានការ​ប្រកាន់ខ្លួន​យ៉ាង​ក្រៃ​លែង ហើយ​អង្គ​ធម៌​បាន​ដល់​មាន​ចេតសិក ។

៥. ទិ​ដ្ធិ​កិលេស ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មានការ​យល់​ឃើញ​ខុស ហើយ​អង្គ​ធម៌​បាន​ដល់ ទិ​ដ្ធិ​ចេតសិក ។
៦. វិចិកិច្ឆា​កិលេស គឺ​ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មានកា​សង្ស័យ​ក្នុង​វត្ថុ​ដែល​គួរ​ជឿ ហើយ​អង្គ​ធម៌​បាន​ដល់ វិចិកិច្ឆា​ចេតសិក ។
៧. ថី​ន​កិលេស ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​សភាព​រួញរា ហើយ​អង្គ​ធម៌​បាន​ដល់ ថី​ន​ចេតសិក ។

Picture

៨. ឧទ្ធច្ច​កិលេស គឺ​ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​សភាព​រាយមាយ ហើយ​អង្គ​ធម៌​បាន​ដល់​ឧទ្ធច្ច​ចេតសិក ។
៩. អហិរិក​កិលេស ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​សភាព​មិន​ខ្មាស​ចំពោះ​ទុច្ចរិត ហើយ​អង្គ​ធម៌​បាន​ដល់​អហិរិក​ចេតសិក ។

១០. អ​នោ​ត្ត​ប្បៈ​កិលេស គឺ​ធម្មជាតិ​ដែល​ជា​គ្រឿង​សៅហ្មង មាន​មិន​ខ្លាច​ចំពោះ​ទុច្ចរិត ហើយ​អង្គ​ធម៌​បាន​ដល់ អ​នោ​ត្តប្ប​ចេតសិក ។

Picture

សត្វ​ទាំងឡាយ​តែង​លិចលង់​នៅ​ក្នុង​ត្រៃភព​ព្រោះតែ​ឈ្លក់​វង្វេង​នឹង​កិលេស​ទាំង​ដប់​ប្រការ​នេះឯង ៕